The Phnom Penh Post Search

Search form

ទំនោរ​ប្រាថ្នា​កូនប្រុស ​ធ្វើ​ឲ្យ​កុមារី​ឥណ្ឌា​ស្លាប់ ២៤ ម៉ឺន​នាក់​ក្នុង ១ ឆ្នាំ

Content image - Phnom Penh Post
ទារក​​ទារិកាទើប​នឹង​កើត​ក្នុង​មន្ទីរ​ពេទ្យ​មួយ​​​ នៅប្រទេ​សឥណ្ឌា។ AFP

ទំនោរ​ប្រាថ្នា​កូនប្រុស ​ធ្វើ​ឲ្យ​កុមារី​ឥណ្ឌា​ស្លាប់ ២៤ ម៉ឺន​នាក់​ក្នុង ១ ឆ្នាំ

ក្រុងប៉ារីស: កុមារី​អាយុ​ក្រោម ៥ ឆ្នាំ​យ៉ាងតិច​ជិត ២៥ ម៉ឺន​នាក់ បាន​ស្លាប់​ក្នុង​ប្រទេស​ឥណ្ឌា​រៀងរាល់​ឆ្នាំ ដោយសារ​តែ​បញ្ហា​មិន​យក​ចិត្ដ​ទុក​ដាក់​ដែល​កើត​ឡើង ពី​ទំនោរ​ចង់​បាន​កូន​ប្រុស​ជាង។

នេះ​បើ​យោងតាម​ការសិក្សា​ស្ដីពី​ការរើសអើង​យេនឌ័រ បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​អង្គារ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សរសេរ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ដ្រ The Lancet ថា ជារឿយៗ តែង​មាន​ការ​រំលូត​កូន​ចោល ដោយសារ​តែ​គភ៌​ក្នុង​ផ្ទៃ​ជា​កូនស្រី។

សហ​អ្នកនិពន្ធ​ការសិក្សា គ្រី​ស្ដូ​ហ្វ ហ្គី​ល​ម៉ូតូ មកពី​សាកល​វិទ្យាល័យ ប៉ារីស ដេ​ស្កា​តេស ឲ្យ​ដឹង​ថា៖ «ការ​រើស​អើង​យេនឌ័រ ចំពោះ​ក្មេង​ស្រី មិន​មែន​កើត​ឡើង​ដោយសារ​តែ​ការ​រំលូត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជា​មរណភាព​ទារិកា ក្រោយ​សម្រាល​ផងដែរ»។

លោក​បន្ដថា៖ «សមភាព​យេនឌ័រ មិនមែន​ត្រឹមតែ​ជា​សិទ្ធិ​ទទួល​ការអប់រំ ការងារ ឬ​មុខ​នាទី​ក្នុង​ឆាក​នយោបាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាការ​ថែទាំ ទទួល​ថ្នាំ​សង្កូវ និង​ជីវជាតិ​អាហារ​សម្រាប់​ក្មេង​ស្រី ព្រម​ទាំង​សិទ្ធិ​រស់​រាន​មាន​ជីវិត»។

វិទ្យាស្ថាន​អន្ដរជាតិ​ដើម្បី​ការវិភាគ​ប្រព័ន្ធ​អនុវត្ដ (IIASA) បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «មរណភាព​ទារិកា​ជាទូទៅ​ប្រមាណ ២២ ភាគរយ​អាយុ​ក្រោម ៥ ឆ្នាំ​នៅ​ប្រទេស​ឥណ្ឌា ដោយសារ​ភាព​លម្អៀង​នៃ​យេនឌ័រ»។

បញ្ហា​នេះ រមែង​កើតឡើង​នៅ​ភាគ​ខាងជើង ប្រទេស​ឥណ្ឌា រដ្ឋ​អ៊ុត​តា ប្រាដេស រដ្ឋ​ប៊ីហារ រដ្ឋ​រ៉ាសថាន និង​រដ្ឋ​មេដយ៉ា ប្រាដេស។ កង្វល់​ដ៏​ធំ​បំផុត​នោះ​គឺ ភាព​ក្រីក្រ ជីវភាព​ជន​បទ​ដាច់​ស្រយាល តំបន់​កសិកម្ម​មាន​ការ​អប់រំ​ទាប តំបន់​សម្បូរ​ប្រជាជន​រស់​នៅ​ច្រើន និង​អត្រា​កំណើត​ខ្ពស់៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។