The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធ្មេញ​ឆ្លាម​យក្ស​ប្រវែង ៧ សង់ទី​ម៉ែត្រ សម័យ​បុរេប្រវត្ដិ​ដ៏កម្រ​ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​អូស្ដ្រាលី

ធ្មេញ​ឆ្លាម​យក្ស​ប្រវែង ៧ សង់ទី​ម៉ែត្រ សម័យ​បុរេប្រវត្ដិ​ដ៏កម្រ​ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​អូស្ដ្រាលី

Content image - Phnom Penh Post
លោក ហ្វីលីព មូឡាលី លើក​បង្ហាញ​ធ្មេញ​ឆ្លាម​សម័យ​បុរេ​ប្រវត្ដិ​ដែល​លោក​ប្រទះ​ឃើញ​​លើ​ឆ្នេរ​អូស្ដ្រាលី៕​ រូបថត AFP

ធ្មេញ​ឆ្លាម​យក្ស​ប្រវែង ៧ សង់ទី​ម៉ែត្រ សម័យ​បុរេប្រវត្ដិ​ដ៏កម្រ​ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឆ្នេរ​អូស្ដ្រាលី

ក្រុងមេប៊ន : ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​និយាយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះថា តួធ្មេញ​មួយ​ឈុត​ដ៏កម្រ​របស់​ឆ្លាម​យក្ស​សម័យ​បុរេប្រវត្ដិ​ដែល​មាន​ទំហំ​ធំ​ជាង​ឆ្លាម​ស​ពីរ​ដង ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ឆ្នេរ ​អូស្ដ្រាលី​ ដោយ​អ្នក​ស្រឡាញ់​ផូស៊ីល​ ជើង​ថ្មី​។

លោក ហ្វីលីព មូឡាលី កំពុង​ដើរ​ស្វែងរក​បំណែក​ផូស៊ីល​នៅ​ម្ដុំ​ឆ្នេរ Jan Juc លើ​វិថី​ famous Great Ocean Road ដ៏ល្បីល្បាញ មាន​​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ពី​ក្រុង​​ មេប៊ន ពេល​លោក​បាន​ប្រទះ​ឃើញ​ធ្មេញ​ឆ្លាម​នេះ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​កំពុង​ដើរ​តាម​ឆ្នេរ​រក​ផូស៊ីល ក៏​ស្រាប់តែ​បាន​ឃើញ​ឆ្អឹង​អ្វី​ស្រួច​ៗ​ ដែល​ជា​ធ្មេញ​ឆ្លាម​យក្ស​សម័យ​បុរេប្រវត្ដិ​នេះ​។ ខ្ញុំ​ពិតជា​រំភើប​មែន​ទែន​»។

លោក​បាន​ប្រាប់​សារមន្ទីរ​វីចតូរៀ និង លោក អេរីច ហ្វីតជឺរ៉ាដ ជា​បណ្ណារ័ក្ស​ជាន់​ខ្ពស់​ផ្នែក​ផូស៊ីល​ថា ធ្មេញ​ឆ្លាម​បុរាណ​នេះ​មាន​ប្រវែង ៧ សង់ទី​ម៉ែត្រ ពី​អម្បូរ​ឆ្លាម​ផុត​ពូជ​ឈ្មោះ (Carcharocles angustidens)។

ឆ្លាម ដែល​ត្រាច់ចរ​មក​ដល់​មហាសមុទ្រ​ដែន​ទឹក​​អូស្ដ្រាលី​​ កាលពី​ប្រមាណ ២៥ លាន​ឆ្នាំ​មុន​​ ក្នុង​បំណង​​ប្រមាញ់​បាឡែន​តូចៗ និង​សត្វ​ភេនឃ្វីន​ អាច​រីក​ធំធាត់​ដល់​ប្រវែង​ជាង ៩ ម៉ែត្រ​ ដែល​ស្ទើរ​តែ​ស្មើរ​នឹង​ប្រវែង​ខ្លួន​ឆ្លាម​ស​យក្ស​នា​ពេល​បច្ចុប្បន្ន​ ពីរ​ដង​។

លោក ហ្វីតជឺរ៉ាដ បាន​និយាយ​ថា​៖ «​ធ្មេញ​នេះ​ពិតជា​មាន​សារ​សំខាន់​ជា​លក្ខណៈ​អន្ដរជាតិ​ ខណៈ​វា​តំណាង​ឲ្យ​អម្បូរ​ក្រុម​ឆ្លាម Carcharocles angustidens ៣ ប្រភេទ​នៅ​ទូទាំង​ពិភពលោក​ ហើយ​វា​ជា​ធ្មេញ​ត្រូវ​បាន​រក​ឃើញ​ដំបូង​បំផុត​នៅ​អូស្ដ្រាលី​»៕ HR

អត្ថបទគួរចាប់អារម្មណ៍