The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ធ្លាយ​សារ​សន្ទនា​ស្នេហ៍​រវាង​ លី ប៊្យុងហ៊ុន​ និង​នារី​ម៉ូដែល

ធ្លាយ​សារ​សន្ទនា​ស្នេហ៍​រវាង​ លី ប៊្យុងហ៊ុន​ និង​នារី​ម៉ូដែល

Content image - Phnom Penh Post

ធ្លាយ​សារ​សន្ទនា​ស្នេហ៍​រវាង​ លី ប៊្យុងហ៊ុន​ និង​នារី​ម៉ូដែល

ក្រុងសេអ៊ូលៈ សារ​ព័ត៌មាន Dispatch ​​កូរ៉េខាង​ត្បូង​ ​បានចុះ​ផ្សាយ​នូវ​​សារ​​​សន្ទនា​បែប​ផ្អែមល្ហែម​រវាង​តារា​​ប្រុស​ លី ប៊្យុង​ហ៊ុន និង​នារី​ម៉ូដែល​ លី ជីយឿន ដែលកំពុង​ជាប់​ចោទ​ពីបទ​គំរាម​ទារ​ប្រាក់ភាគី​ខាង​ប្រុស។

សារឆ្លើយ​ឆ្លង​​នោះ​​ជា​ពាក្យ​សាសង​​រវាង លី ប៊្យុង​ហ៊ុន ដែល​ព្យាយាម​បបួល​​តារា​ម៉ូដែល​ស្រី​នាង លី ជីយឿន បង្កាត់​ភ្លើង​តណ្ហា​តែ​នាង​ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ។ ​

ដោយសារ​តែ​ការ​ចុះ​ផ្សាយ​នោះ​មិន​មាន​ប្រភព​ច្បាស់​លាស់​ ភ្នាក់​ងារ​ BH របស់​តារា​ប្រុស លី ប៊្យុង​ហ៊ុន ក៏​បាន​ប្រកាស​ដែរ​ថា នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់​ចំពោះ​ការ​អះអាង​មិន​មាន​​ភ័ស្តុតាង។ បច្ចុប្បន្ន​នេះ​តារា​ប្រុស​​​ លី ប៊្យុង​ហ៊ុន កំពុង​តែ​រួម​រស់​ជា​មួយ​ប្រពន្ធ​ជា​តារា​ស្រី​នាង លី មិនជុង នៅ​ក្រុង​ឡូសអេនជឺលេស សហ​រដ្ឋ​អាមេរិក​។ តារា​ប្រុស​រូប​នេះ​តែង​បដិសេធ​ថា​ ខ្លួន​មិន​ធ្លាប់​មាន​​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​នាង លី ជីយឿន ឡើយ​៕ PR

អត្ថបទគួរចាប់អារម្មណ៍