The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាយក​រដ្ឋមន្ដ្រី​ដាណឺម៉ាក​បង្ខំ​ចិត្ដ​ពន្យារ​ពេលរៀបការ​លើក​ទី ៣ ព្រោះ​តែ​កូវីដ និង​​ប្រជុំ EU




នាយក​រដ្ឋមន្ដ្រី​ដាណឺម៉ាក​បង្ខំ​ចិត្ដ​ពន្យារ​ពេលរៀបការ​លើក​ទី ៣ ព្រោះ​តែ​កូវីដ និង​​ប្រជុំ EU

Content image - Phnom Penh Post
​នាយករដ្ឋ​មន្ដ្រី​ស្ដ្រី​របស់​ដាណឺម៉ាក ​​Mette Frederiksen អាយុ ៤២ ឆ្នាំ។ រូបថត AFP

នាយក​រដ្ឋមន្ដ្រី​ដាណឺម៉ាក​បង្ខំ​ចិត្ដ​ពន្យារ​ពេលរៀបការ​លើក​ទី ៣ ព្រោះ​តែ​កូវីដ និង​​ប្រជុំ EU

ក្រុង​កូប៉ិនហាក៖ នាយក​រដ្ឋមន្ដ្រី​ដាណឺម៉ាក លោក​ស្រី Mette Frederiksen គិត​ថា ទី​បំផុត​ លោកស្រី​បាន​រក​វេលា​ល្អ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ហើយ តែ​ពេល​នេះ​ត្រូវ​​​ពន្យារ​ជា​លើក​ទី ៣ ដោយសារ​តែ​កិច្ច​ប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​។

គម្រោង​អាពាហ៍ពិពាហ៍​ជា​ច្រើន​លើក​ច្រើន​សា​ត្រូវ​បាន​ផ្អាក​ដោយសារ​វិបត្ដិ​កូវីដ ​១៩ ហើយ​វា​មិន​សម​ណា​មេ​ដឹកនាំ​ពិភព​លោក​រង​នូវ​ការ​ប៉ះពាល់​ចំពោះ​បញ្ហា​នេះ​សោះ​។

លោកស្រី Frederiksen បាន​សរសេរ​​​លើ​ទំព័រ​ហ្វេសប៊ុក​អម​ដោយ​រូបថត​​លោកស្រី និង​បុរស​សង្ហា​ បូ​​ ថា​៖ «​ខ្ញុំ​ពិត​ជា​កំពុង​​ទន្ទឹង​រង់ចាំ​វេលា​រៀប​ពិធី​មង្គល​ការ​ជាមួយ​បុរស​សំណព្វ​ចិត្ដ​នេះ​ណាស់​»។

លោកស្រី​បន្ដ​ថា​៖ «​ប៉ុន្ដែ​ច្បាស់​ណាស់ វា​មិន​ងាយ​ស្រួល​​ឡើយ​ ហើយ​ពេល​នេះ មាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៊្រុចសែល​ នៅ​ថ្ងៃ​សៅរ៍ ក្នុង​ខែ​កក្កដា ដែល​ចំ​ថ្ងៃ​គម្រោង​អាពាហ៍ពិពាហ៍​ម៉ាច់​។ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ និង​បំពេញ​កិច្ច​ការ​ជូន​ជាតិ​មាតុភូមិ​។ ដូច្នេះ យើង​ត្រូវ​ផ្លាស់​ប្ដូរ​គម្រោង​ថ្មី​ទៀត។ មិន​យូរ​ទេ យើង​នឹង​អាច​រៀប​ការ​។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ពាក្យ​​ថា (ព្រម​) ពី​បង​ បូ (ជា​អ្នក​រង់ចាំ​​មាន​ចិត្ដ​អំណត់​)»។

កិច្ច​ប្រជុំ​វិសាមញ្ញ​​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ១៧-១៨ ខែ​កក្កដា ដែល​នឹង​រៀបចំ​​ក្នុង​​ក្រុង​ប៊្រុយសែល ជាមួយ​​វត្ដមាន​មេ​ដឹកនាំ​ជា​សមាជិក​រដ្ឋ​ទាំង ២៧ ប្រទេស ត្រូវ​បាន​សម្រេច​​កាល​ពី​សប្ដាហ៍​មុន​។

វា​គឺ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​ ដែល​មេ​ដឹកនាំ​នៅ​អឺរ៉ុប​បាន​រៀបចំ​ឡើង​តាំង​ពី​ពិភព​លោក​បាន​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា ប៉ុន្មាន​ខែ​មុន​។ អំឡុង​ពេល​កិច្ច​ប្រជុំ មេ​ដឹក​នាំ​​​នឹង​ជជែក​អំពី​ការ​ស្រោច​ស្រង់​ពី​វិបត្ដ​កូវីដ និង​​ថវិកា​ EU ថ្មី៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍