The Phnom Penh Post Search

Search form

នារី​​​​អាមេរិក​ យក​គ្រាប់​បែកសង្គ្រាមលោក​លើកទីពីរ ​​​មិន​ទាន់​ផ្ទុះ​ បង្ក​ចលាចលពេញ​​អាកាសយានដ្ឋាន ​ក្រុង​វីយែន​

Content image - Phnom Penh Post

នារី​​​​អាមេរិក​ យក​គ្រាប់​បែកសង្គ្រាមលោក​លើកទីពីរ ​​​មិន​ទាន់​ផ្ទុះ​ បង្ក​ចលាចលពេញ​​អាកាសយានដ្ឋាន ​ក្រុង​វីយែន​

ក្រុង​វីយែន : ប៉ូលិស​អូទ្រីស បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ទេសចរ​អាមេរិក​ម្នាក់ បាន​នាំ​យក​​សម្រក​គ្រាប់​បែក​សង្គ្រាម​លោក​លើក​ទី ២ អត់​ទាន់​ផ្ទុះ​មួយ​គ្រាប់​ទៅកាន់​អាកាស​យានដ្ឋាន​អន្ដរជាតិ​ក្រុង​វីយែន ក្នុង​សម្ពាយ​របស់​ខ្លួន​។

ស្ត្រី​វ័យ ២៤ ឆ្នាំ បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​កំពុង​ដើរ​កម្សាន្ដ​ព្រៃ​ភ្នំ​ Dachstein ។ នេះ​បើ​យោង​តាម​ប៉ូលិស​រដ្ឋ​ឡូវើរ អូទ្រីស​។

នាង​បាន​រក្សា​គ្រាប់​ទុក​ក្នុង​សម្ពាយ​សម្រាប់​ជា​វត្ថុ​អនុស្សាវរយ៍​​ និង​បាន​ប្រាប់​ទៅកាន់​មន្ដ្រី​គយ​ ពេល​នាង​មក​ដល់​អាកាស​យាន​ដ្ឋាន​កាល​ពី​ ថ្ងៃ​ចន្ទ ដែល​បាន​ហៅ​ប៉ូលិស​ភ្លាម​ៗ​។

អង្គភាព​កម្ទេច​គ្រាប់​ ត្រូវបាន​​សុំជំនួយ​ ​​​ដើម្បី​រក្សា​សុវត្ថិភាព​ក្នុងការ​បំលាស់ទី​គ្រាប់ សាល​ទុក​អីវ៉ាន់​ និង​ផ្នែក​ខ្លះ​នៃ​បរិវេណ​ទទួល​ភ្ញៀវ​ត្រូវបាន​បិទ​​រយៈ​ពេល ១៥ នាទី​។

ប៉ូលិស បាន​និយា​យថា គ្មាន​របាយ​ការណ៍​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​ និង​ការ​ពន្យា​ជើង​ហោះ​ហើរ​អ្វី​ឡើយ​។ ទេសចរ​អាមេរិក​រូប​នេះ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​អសន្ដិសុខ​សាធារណៈ​ចំពោះ​ការ​ធ្វេស​ប្រហែល​ និង​រងការ​ពិនិត្យ​ជា​ប្រាក់​ខ្ទង់​ពាន់​ដុល្លារ​។

អស់​រយៈ​ពេល​ជាង ៧០ ឆ្នាំ​ ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី ២ និង​មួយ​សតវត្សរ៍​នៃ​សង្គ្រាម​លោក​លើក​ទី ១ គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​នៅតែ​​ផ្ទុះ​​រាយ​ប៉ាយ​នៅ​ទូទាំង​ប្រទេស​អូទ្រីស និង​អាល្លឺម៉ង់​ ជា​ពិសេ​ស​ក្នុង​បរិវេណ​ការដ្ឋាន​សំណង់​៕ AFP/HR

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍