The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាឡិកាដៃ​ម៉ាក​ «​ពូ​» ម៉ូដែល​ថ្មី​មាន​ខ្សែ​ផលិត​អំពី​ស្បែក​តម្រូវ​តាម​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក

នាឡិកាដៃ​ម៉ាក​ «​ពូ​» ម៉ូដែល​ថ្មី​មាន​ខ្សែ​ផលិត​អំពី​ស្បែក​តម្រូវ​តាម​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក

Content image - Phnom Penh Post
នាឡិកាដៃ​ម៉ាក «​ពូ -PU» ម៉ូដែល​ថ្មី មាន​ខ្សែ​ផលិត​ពី​ខ្សែ​ស្បែក​តម្រូវ​តាម​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក​។ រូបថត PU Ti

នាឡិកាដៃ​ម៉ាក​ «​ពូ​» ម៉ូដែល​ថ្មី​មាន​ខ្សែ​ផលិត​អំពី​ស្បែក​តម្រូវ​តាម​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក

ភ្នំពេញៈ ចាប់​តាំងពី​បាន​ចៃ្ន​នាឡិកាដៃ​ដែល​រំលេច​យីហោ​ចម្លាក់​ជា​ភាសា​ខ្មែរ​ម៉ាក «​ពូ​» ហើយ​ត្រូវ​បាន​កូន​ខ្មែរ​និយម​ចូលចិត្ត​ប្រើ​ជា​គ្រឿង​លម្អ​នោះ​លោក សែត ពិទូ បាន​ចេញ​នូវ​ម៉ូដែល​ថ្មី ៤ ផ្សេង​ទៀត​ដែល​មាន​ខ្សែ​ផលិត​ពី​ស្បែក ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។

លោក សែត ពិទូ ជា​ស្ថាបនិក​ក្រុមហ៊ុន​នាឡិកា​ម៉ាក «​ពូ​» បាន​ឲ្យ​ដឹងថា​៖ «​ការចេញ​ម៉ូដ​ថ្មី​នេះ​គឺ​ស្រប​ទៅ​តាម​តម្រូវការ​ភាពប្រណីត និង​គុណភាព​ទ្វេដង ដើម្បី​ប្រជែង​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​តែម្តង​។ ហើយ​ក្រុមហ៊ុន PU Watch Cambodia យើង​បាន​ចេញ ៤ ​ម៉ូដ​ថ្មី​សម្រាប់​នាឡិកាដៃ​ម៉ាក​ពូ ដែល​សុទ្ធតែ​ថ្មី​ទាំង​ ៤ ​គឺ​មាន​ប្រភេទ PU Premium black limited edition, PU Premium Red Limited edition, PU Premium Blue Limited Edition និង PU business class limited edition​។

ចំពោះ​តម្លៃ​វិញ​គឺ​ប្រភេទ PU Premium Black, Red និង Blues ១ គ្រឿង​តម្លៃ ១០០០ ដុល្លារ​។ លក្ខណពិសេស​សម្រាប់ នាឡិកា​ម៉ាក «​ពូ​» ​យើង​ប្រើ​ប្លាទីន logo អក្សរ​ជាតិខ្មែរ «​ពូ​» នៅក្នុង​ម៉ាស៊ីន​កញ្ចក់​ធ្វើ​ពី​ត្បូង sapphire-crystal glass ចំណែក​តួ​ខាង​លើ​ធ្វើ​ពី​ដែក stainless steel sapphire crystal មាន​ភាពរឹងមាំ​ហើយ​ធន់​លាយ​ជាមួយ​នឹង​ត្បូង crystal ខណៈ​ខ្សែ​វិញ​ផលិត​ពី​ស្បែក​សុទ្ធ​»​។

Content image - Phnom Penh Post
នាឡិកាដៃ​ម៉ាក «​ពូ-PU» ម៉ូដែល​ថ្មី​មាន​​ ៤ ​ប្រភេទ​។ រូបថត PU Ti

លោក ពិទូ បន្ត​ថា​៖ «​ម៉ូដែល​ថ្មី​ទើប​តែ​បាន​ចេញ​ចំនួន​មួយ​អាទិត្យ​តែប៉ុណ្ណោះ​។ យើង​នឹង​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​ក្នុង​ពេល​ខាង​មុខ​គឺជា​ការនាំ​ចេញ​លំដាប់ PU Business class ដែល​មាន​តួ​ធ្វើ​ពី​ប្លាទីន​សុទ្ធ​ (18k gold) ដាំ​ពេជ្រ​នៅលើ​តួ​មាន​ចំនួន ៤៨ គ្រាប់ ខ្សែ​ស្បែក កញ្ចក់​ត្បូង crystal ខណៈ​តួ​ដែក stainless steel លាយ​នឹង​ត្បូង crystal»​។

គួរ​បញ្ជាក់​ថា​កាលពី​ចុង​ឆ្នាំ​ ២០១៨ នាឡិកាដៃ​ដ៏ប្រណីត​ច្នៃ​ដោយ​កូន​ខ្មែរ​ម៉ាក «​ពូ-PU» បាន​ទាក់ទាញ​អ្នក​ប្រើ​នៅ​ក្រៅ​ប្រទេស​យ៉ាង​គគ្រឹកគគ្រេង​ហើយ​បាន​កុម្ម៉ង់​រាប់រយ​គ្រឿង​ជាមួយ​នឹង​តម្លៃ​គឺថា​មិន​ធូរ​ថ្លៃ​ប៉ុន្មាន​នោះ​ឡើយ​។

ចំពោះ​នាឡិកាដៃ​ម៉ាក «​ពូ​» លោក សែត ពិទូ ក៏​ធ្លាប់​បង្ហើប​ប្រាប់​ថា​៖ «​យើង​មាន ២ ពណ៌​សម្រាប់​ជម្រើស​គឺ​ពណ៌​ខ្មៅ​​ និង​ពណ៌​មាស ខណៈ​យើង​ក៏​ផលិត​មាន ៣ ​ម៉ូដែល​គឺ PU Classic Model , PU International Model, PU Traditional Model សម្រាប់​លក់​លើ​ទីផ្សារ​។ ចំណែក​ការផលិត​វិញ​យើង​យក​គ្រឿង​មកពី​ក្រៅប្រទេស ហើយ​ដំឡើង​នៅ​ស្រុក​ខ្មែរ​ដោយ​យើង​មាន​ក្រុម​ការងារ​ផលិត​នាឡិកា​នេះ​ចំនួន ២ ​ផ្នែក​គឺ​ខាង​ច្នៃ​ប្រអប់ និង​ផ្នែក​ជាង​ប្លាទីន ដែល​មាន​ចំនួន​សរុប ១០ ​នាក់ និង​មាន​ថង់​។ នាឡិកា ១ ​គ្រឿង​ត្រូវការ​ពេល​ធ្វើ​យ៉ាង​ហោចណាស់ ៥ ថ្ងៃ​ទើប​សម្រេច​បាន​ទៅ​ជា​នាឡិកាដៃ ១ ​គ្រឿង​»៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍