The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - និស្សិត​​​​ចិន ទំនង​​ជា​​​ក្រៀវ​ខ្លួន​ឯង​ ក្រោយ​មិត្ដស្រី​ចំអក​​ប្រដាប់ភេទតូច​​ពេក​

និស្សិត​​​​ចិន ទំនង​​ជា​​​ក្រៀវ​ខ្លួន​ឯង​ ក្រោយ​មិត្ដស្រី​ចំអក​​ប្រដាប់ភេទតូច​​ពេក​

Content image - Phnom Penh Post

និស្សិត​​​​ចិន ទំនង​​ជា​​​ក្រៀវ​ខ្លួន​ឯង​ ក្រោយ​មិត្ដស្រី​ចំអក​​ប្រដាប់ភេទតូច​​ពេក​

ក្រុង​ប៉េកាំង: មហាវិទ្យា​ល័យ​ ហ្គ័ងដុង​ ផៃហ្សេង បាន​អះអាង​ថា និស្សិត​ម្នាក់​បាន​ក្រៀវ​ខ្លួន​ឯង​ក្នុង​បន្ទប់​ស្នាក់​និស្សិត តែ​មិន​បាន​ពន្យល់​ពី​មូលហេតុ​ ឬ របួស​កម្រិត​ណា​នោះ​ទេ​។

ពាក្យ​ចចាម​អារាម​កំពុង​តែ​បាន​ផ្សព្វ​ផ្សាយ​លើ​ WeChat និស្សិត​មហាវិទ្យា​ល័យ​បាន​កាត់​លិង្គ​ខ្លួន​ឯង​ក្រោយ​ពី​មាន​ជម្លោះ​ជាមួយ​មិត្ដ​ស្រី​។

វីដេអូ​ និង​រូប​ភាព​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ចិន ដោយ​បង្ហាញ​ថា យុវជន​ម្នាក់​ដើរ​ជុំវិញ​បរិវេណ​មហា​វិទ្យា​ល័យ​ក្នុង​​ក្រុង​​ ហ្គ័ងហ៊្សូ ធ្វើ​ព្រងើយ​ ដោយ​ពាក់​តែ​អាវ​យឺត​ និង​អត់​ស្លៀក​ខោ​ ព្រមទាំង មាន​ឈាម​ហូរ​ស្រោច​ល្វែង​ក្រោម​។ មហាវិទ្យា​ល័យ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ខ្លី​មួយ​ ដោយ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អង្គារ

នៅ​វេលា​ម៉ោង ២ រសៀល និស្សិត​​បាន​ធ្វើ​ឲ្យ​របួស​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ស្នាក់​។ ក្រោយ​ពី​បាន​ដឹង​ហេតុ​ការណ៍​នេះ រដ្ឋបាល​សាលា​ បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​រួស​រាន់​បញ្ជូន​និស្សិត​រូប​នោះ​ទៅកាន់​មន្ទីរ​ពេទ្យ​។

Content image - Phnom Penh Post

និស្សិត​កម្លោះ​​ត្រូវ​បាន​មើល​ឃើញ​ពី​ទឹក​មុខ​ក្រៀម​ក្រំ​។ យ៉ាង​ណាមិញ សាលានៅ​ស្រពេចស្រពិល​ពី​ន​មូល​ហេតុ​​អ្វី ​ដែល​ធ្វើ​ឲ្យ​បុរស​រូប​នេះ សម្រេច​ចិត្ដ​ក្រៀវ​ខ្លួន​ឯង​នោះ​ទេ​។

មហាវិទ្យា​ល័យ ក៏​បាន​ស្នើ​សុំ​និស្សិត​ទាំងអស់​បញ្ឈប់​ការ​បង្ហោះ​រូប​ភាព​ ឬវីដេអូ​ឃ្លីប​ ឬ​ពាក្យ​ចចាមអារាម​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​ឧប្បត្ដិហេតុ​នេះ តែវា​ហួស​ពេលទៅហើយ​​។

ក្នុង​ការ​សន្ទនា​លើ WeChat មាន​ការ​ចោទ​ប្រកាន់​ថា និស្សិត​រូប​នេះ បាន​កាត់​លិង្គ​ខ្លួន​ក្រោយ​ពី​ឈ្លោះ​គ្នា​ជាមួយ​មិត្ដ​ស្រី​ ដោយ​បាន​និយាយ​ថា លិង្គ​​របស់​លោក​តូច​ពេក​៕ HR

ប្រភព : medium.com

អត្ថបទគួរចាប់អារម្មណ៍