ក្រុងរ៉ូម៖ ស្ដ្រី​អ៊ីតាលី​វ័យ ២៣ ឆ្នាំ​ម្នាក់​ត្រូវ​បាន​តាមដាន​នៅក្នុង​មន្ទីរពេទ្យ​នៃ​តំបន់​ទូស្កានី ក្រោយពី​ទទួល​ការចាក់​វ៉ាក់សាំង​ប្រភេទ Pfizer រហូត​ដល់ ៦ ដូស។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AGI បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ។

AGI រាយការណ៍​ថា យុវតី​រូបនេះ​ស្ថិតក្នុង​ស្ថានភាព​ប្រក្រតី​ក្រោយពី​បាន​ផឹកថ្នាំ​ប៉ារ៉ាសេតាម៉ុល បន្ទាប់ពី​ចាក់​វ៉ាក់សាំង​រួច។

ជំនួស​ឱ្យ​ការចាក់​វ៉ាក់សាំង​ត្រឹមតែ ១ ដូស​នៅលើ​ដៃ​និស្សិត​ស្រី​រូបនេះ គិលានុបដ្ឋាយិកា​ម្នាក់​បាន​ច្រឡំ​ចាក់ទឹក​វ៉ាក់សាំង ១ កូន​ដប​ទាំងអស់ ដែល​ស្មើនឹង ៦ ដូស។

AGI បាន​សរសេរ​ថា ការសិក្សា​កន្លងមក​ចំពោះ​ការតេស្ដ​វ៉ាក់សាំង​លើស​ចំណុះ​កំណត់ ត្រូវ​បាន​កំណត់​ត្រឹម ៤ ដូស​ប៉ុណ្ណោះ។

ឧប្បត្ដិ​ហេតុនេះ​ត្រូវបាន​រាយការណ៍​ទៅកាន់​និយតករ​វេជ្ជសាស្ដ្រ​ប្រទេស​អ៊ីតាលី។

ការចាក់​វ៉ាក់សាំង Pfizer លើស​ចំណុះ ធ្លាប់​ត្រូវ​បាន​រាយការណ៍​នៅ​សហរដ្ឋអាមេរិក អូស្ដ្រាលី អាល្លឺម៉ង់ និង​អ៊ីស្រាអែល៕ HR

ការចាក់​វ៉ាក់សាំង Pfizer លើស​ចំណុះ​ធ្លាប់​ត្រូវបាន​រាយការណ៍​នៅ​សហរដ្ឋអាមេរិក អូស្ដ្រាលី អាល្លឺម៉ង់ និង​អ៊ីស្រាអែល។ AFP