ក្រុងប៉ារីស: ចុងភៅបារាំង អ្នកស្រី គ្រីស្ដេឡេ ប្រោ បានបង្ហាញបង្អែមថ្មីអំឡុងពេលកម្មវិធីថតរូបមួយនៅភោជនីយដ្ឋាន Pre Catelan ក្នុងក្រុងប៉ារីស។
អ្នកស្រី បានហៅវាថា «៥០ ដងក្នុងមួយថ្ងៃ» ដើម្បីស្វែងរកការងារនៅភោជនីយដ្ឋានលេងស្ទីលម្ហូបមួយដែលអត់មានស្ដ្រី ហើយអ្នកស្រីត្រូវចិញ្ចឹមកូនប្រុសក្នុងផ្ទះបាយ។
ចំពោះគំនិតរបស់មេចុងភៅផ្នែក នំម្សៅ គ្រីស្ដេឡេ ប្រោ អ្វីៗទាំងអស់សុទ្ធតែធ្វើឲ្យប្លែកបាន។
សក់សម្បុរទង់ដែង ស្ដ្រីវ័យ ៤១ ឆ្នាំ ជាមេចុងភៅផ្នែកនំម្សៅ នៅភោជនីយដ្ឋាន Pre Catelan កម្រិតផ្កាយ ៣ ពី Michelin ដែលអ្នកស្រី បានច្នៃបង្កើតស្ករប៉ោងផ្លែប៉ោមដ៏ល្បីល្បាញ ត្រូវបានចាត់ទុកជាមេចុងភៅបង្អែមឆ្នើមប្រចាំសប្ដាហ៍ពីកម្មវិធីតុអាហារយក្ស The Big ជុំវិញពិភពលោក ជាសមាជិកមានវិទ្យាស្ថានចំនួន ១៧៤ នៅ ២៥ ប្រទេស។
ស្ដ្រីមេម៉ាយកូនប្រុសអាយុ ៦ ឆ្នាំម្នាក់នេះបានប្រាប់ AFP ថា៖ «ក្នុងឆ្នាំ ២០០៣ ពេលខ្ញុំមកដល់ទីនេះ អត់មានចុងភៅជាស្ដ្រីទេ តែនេះ ខ្ញុំមិនចាត់ទុកជាបញ្ហាឡើយ»។
មេចុងភៅបានស្នើសុំអ្នកស្រីបង្កើតបង្អែមថ្មីមួយមុខ «មានរាងមូល និងគួរឲ្យទាក់ទាញ» អ្នកស្រីស្រាប់តែគិតដល់ផ្លែប៉ោម ជាមួយការ៉េម ទឹកស្ករការ៉ាមែល ទឹកប៉ោម និងពពុះទឹកស្ករ ដែលក្លាយជាបង្អែមអត្ដសញ្ញាណរបស់អ្នកស្រី។
តាមការសិក្សា កាលពីខែកញ្ញា ដោយ FM Research អាជីពចុងភៅអ្នកស្រីពិតជាវិសេសនៅក្នុងបរិស្ថាន ដែលជាមធ្យម មានស្ដ្រី ៨ នាក់ និងបុរស ១២ នាក់ក្នុងអាជីពការងារ និង ៣ ក្នុងចំណោម ១៤ នាក់បម្រើការងារក្នុងផ្ទះបាយ៕