ភ្នំពេញ៖ តារា​ចម្រៀង​ស្រី​ដែល​​​ផ្តើម​ភាព​ល្បី​ខ្លាំង​ស្រូប​​​បាន​ប្រជាប្រិយភាព​នៅ​តាម​បណ្តាញ​សង្គម​​​​ច្រើន​សន្ធឹក​នឹង​​​បទ​ ​«ចាក់​ទឹក​ដូង» ​ពី​ស្រទាប់​​យុវវ័យ​​ ​ជ្រក​​នៅ​​ទ្រនំ​ផលិតកម្ម​សាន់ដេ​ កញ្ញា យូរី បាន​​ចេញ​​បទ​​​ចម្រៀង​ថ្មី​​​​មួយ​​​​ទៀត​ កាន់​តែ​​ទាក់ទាញ​ប្រិយមិត្ត​​គាំទ្រ- ខណៈ​​ចេញ​ MV បាន​ប៉ុន្មាន​ថ្ងៃ​មក​​នោះ​ ជាមួយ​​​​​ឈុត​​ឆាក​​បែប​សិចស៊ី​ និង​​ស៊ីអារម្មណ៍​​​តាម​​អត្ថន័យ​​នៃ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​​ជើង​​ថា​​ «​​Bae»។

អ្វី​​ដែល​​​ទាក់ទាញ​ចំណាប់​​អារម្មណ៍​​ទស្សនិកជន​ខ្លាំង​តាម​បណ្តាញ​សង្គម​ ចង់​ចូល​​មើល​ក្នុង ​Chhannel ​Youtube នោះ​ ត្រង់​​ពាក្យថា 18 +​ ដែល​មាន​​ន័យ​កំណត់​វ័យ​របស់​​អ្នក​ទស្សនា​​មាន​វ័យ​ចាប់​ពី​ ១៨ ឆ្នាំ​ឡើង​ ទើប​អាច​​​ទស្សនា MV បទ​ថ្មី​​ «​​Bae» នេះ​បាន​។​

តារា​​ចម្រៀងស្រី​សិចស៊ី សាច់សខ្ចី​នៅ​​សាន់ដេ​កញ្ញា យូរី​។រូប ហ្វេសប៊ុក​

ក្រៅ​​ពី​​កើន​ការ​ចាប់​អារម្មណ៍​អ្នក​​​ទស្សនា​​​នោះ ក៏​លេច​ចេញ​​ការ​រិះគន់​មួយ​ចំនួន​ជុំវិញ​ការ​ផលិត​​បទ​​​​ចម្រៀង​សិច​​​ស៊ី​មួយ​នេះ​ផងដែរ ដោយ​មាន​​ជា​មតិ​លើក​​ឡើង​​​ថា៖ «តិច​ទៀត​មាន​ហើយ 18_! ហើយ​សង្ស័យ​តែ​រហែក​ជញ្ជាំង​ខ្ទេច​ទេ​មើល​ទៅ!​» និង​​អ្នក​ខ្លះ​​ថា៖ «កាន់​តែ​វិវត្ត​ទៅ​ហើយ​ចម្រៀង​មិន​ដឹង​ស្អី​​ជា​ស្អី!​​ អូយ...​ចូល​ចិត្ត​តែង​បទ​ចឹងៗ​ម្ល៉េះ?​ និពន្ធ​បែកៗ​ទៅ​រឿង​ជប៉ុន​ឯ​ណា​​ឆ្កុយ! ការ​ចេញ MV ​បទ​ថ្មី​ នេះ អាច​​​ប៉ះ​ពាល់​​តម្លៃ​​សង្គម​ ជាពិសេស ​នាំ​ឲ្យ​អារម្មណ៍​ក្រុម​យុវជន​ទៅ​រក​ភាព​ស្រើបស្រាល​តាម​ជា​មិន​ខាន​ទេ ចុះ​មាន​គិត​ដល់​ចំណុច​នេះ​ទេ​នុង?»។​​​

ចំណែក​ចំណុច​គួរ​ចាប់​អារម្មណ៍​​​ ​ខណៈ​​តារា​ចម្រៀង​​ស្រីរូប​នេះ ​​​បង្ហាញ​​សាច់​​ដើម​​ទ្រូង ​ធំ​ទ្រលុកទ្រលន់​​ ក៏​មាន​​​សរសើរ​ច្រើន​ដែរ​​ថា​៖ «យូរី! ​នាង​មាន​សាច់​ខ្ចី ដង​ខ្លួន​ស្រឡូន ​ដើម​ទ្រូង​មូល​ក្លំ និង​មាន​​​​ទម្រង់​ខ្លួន​ពិត​ជា​គួរ​ឲ្យ​​ស្រឡាញ់»។​

ដោយ​​ឡែក​ភ្នំពេញ​ប៉ុស្តិ៍ ក៏​មិន​​អាច​ទាក់ទង​ជាមួយ​តារា​​ចម្រៀង​​ស្រី​ចូល​ចិត្ត​លេង​ស្ទីល​​សិចស៊ី បង្ហាញ​សាច់​សខ្ចី​ ​កញ្ញា យូរី បាន​ឡើយ ខណៈ​​ការ​ចេញ​ MV បទ «Bae» នេះ​ក៏​ឃើញ​ថា​ ពិត​ជា​មាន​ភាព​​ខុស​ប្លែក​​​​ពី​​អ្វី​ ដែល​នាង​​បាន​​ធ្វើ​កន្លង​​​​មក​ ទាំង​​បច្ចេកទេស និង​ស្ទីល​​ផ្សេង​ៗ​។​ ជា​ពិសេស​កញ្ញា យូរី ​​​ក៏​បាន​សារភាព ​​​​ខ្លួន​​ឯង​​​តាម​ហ្វេសប៊ុក​ដែរ​​ថា​៖ «​មក​លើក​នេះ​ សុំ​ទ្រលុកទ្រលន់ តិច​​​ហើយ ​ថត​​លេង​លេង​​ទេ»។​

មុន​នេះ​បន្តិច​ក៏​​​​បង្ក​ការ​ភ្ញាក់​ផ្អើល​បណ្តាញ​​សង្គម​​ដែរ​​ ​​ដោយ​លោក ​​Bmo Trapz ​​​​ជា​អ្នក​​​និពន្ធ​​​ទំនុក​ច្រៀង​ដ៏​ល្បី​ និង​​តារា​​​ចម្រៀង​ប្រុស​រូប​​សង្ហា​កូន​​​កាត់​ខ្មែរ-ចិន បង្ហើប​រឿង​​ត្រៀម​​​​និពន្ធ​​បទ​​​ថ្មី​​​​​ «Covid-19» សម្រាប់​​​កញ្ញា យូរី ច្រៀង​នោះ​ តែ​លោក​​ប្រាប់​​​​ថា៖ «អូ! ​មិន​មាន​​​បទ​​នោះ​ទេ​បង! ហើយ​​សារ​​​ក្នុង​ហ្វេសប៊ុក​នោះ គ្រាន់​តែ​ជា​ការ​​និយាយ​លេង​រវាង​ខ្ញុំ​បាទ និង​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ ​ព្រោះ​​​មួយ​រយៈ​​ចុង​ក្រោយ​​នេះ​ពួក​គាត់​ក៏​​ឆ្ងល់​នឹង​ខ្ញុំ​ថា​ហេតុ​អ្វី​​មិន​មាន​បទ​ថ្មី​ចេញ​អ៊ីចឹង?​ ដូច្នេះ ខ្ញុំ​ក៏​​ឆ្លើយ​ថា​មាន​តែ​បទ​ Covid-19»៕​