The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បវរកញ្ញា​ចក្កវាឡ​ដំបូង​បំផុត​ក្នុង​លោក​ឆ្នាំ ១៩៥២ ចែក​ឋាន​ក្នុង​អាយុ ៨៧ ឆ្នាំ

បវរកញ្ញា​ចក្កវាឡ​ដំបូង​បំផុត​ក្នុង​លោក​ឆ្នាំ ១៩៥២ ចែក​ឋាន​ក្នុង​អាយុ ៨៧ ឆ្នាំ

Content image - Phnom Penh Post
បវរកញ្ញាចក្កវាឡ​អាមេរិក​ដំបូង​​ប្រកួត​ឆ្នាំ ១៩៥២​។ ហ្វេសប៊ុក

បវរកញ្ញា​ចក្កវាឡ​ដំបូង​បំផុត​ក្នុង​លោក​ឆ្នាំ ១៩៥២ ចែក​ឋាន​ក្នុង​អាយុ ៨៧ ឆ្នាំ

ក្រុង​វ៉ាស៊ីនតោន: ពេល​គេ​សួរ ចូ​ដេ​ល ចូ​ឌី រ៉ារ អំពី​ដំណើរ​ជីវិត អ្នកស្រី​និយាយ​លេង​សើច​ថា វា​កើត​តាំង​ពី​យូរ​យារ​មក​ហើយ។ អ្នកស្រី​បាន​ឈ្នះ​មកុដ​បវរកញ្ញា​ចក្កវាឡ​ដំបូង​បំផុត​នៅ​ក្នុង​ឆ្នាំ ១៩៥២។

ពេលនេះ​នៅក្នុង​វ័យ ៨៧ ឆ្នាំ អ្នកស្រី​បាន​ស្លាប់​ដោយសារតែ​ជំងឺ​ក្រលៀន​កាលពី​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា នៅ​មន្ទីរពេទ្យ​អាប់បុត ណតវ៉េស្ទើន នៃ​ក្រុង​មីននេប៉ូលីស សហរដ្ឋ​អាមេរិក។

កូនប្រុស​អ្នកស្រី​ឈ្មោះថា Frederick Rahr Jr.បាន ប្រាប់ថា៖ «គាត់​មានដំណើរ​ជីវិត​ជួប​ព្យុះ​ភ្លៀង​ច្រើន តែ​គាត់​ជា​ជន​សាមញ្ញ​ធម្មតា មិន​ឆ្មើង​ឆ្មៃ។ គាត់​មិន​ប្រកែ​ប្រកាន់​ចំពោះ​អាជីព​ខ្លួន​ឡើយ តែ​ក៏​មិន​ជជែក​វែក​ញែក​អំពី​បញ្ហា​ជីវិត​ជាមួយ​អ្នក​ដទៃ​ដែរ»។

អាជីព​កញ្ញាឯក​របស់ រ៉ារ រួមទាំង​គ្រង​មកុដ​រាជិនី St. Paul Winter Carnival និង Miss Minnesota។ អ្នក​ស្រី​ជាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​នៅ​ទីក្រុង​ឡុងប៊ិក រដ្ឋ​កាលីហ្វ័រ​នីញ៉ា ក្នុង​ឆ្នាំ ១៩៥២។ វា​ជា​ព្រឹត្ដិការណ៍​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ដំបូង​បំផុត​ផង​ដែរ។

លោក​បន្ដថា៖ «គាត់​ដាក់ខ្លួន​ណាស់​ចំពោះ​រូបឆោម​ដ៏​ស្រស់ស្អាត​របស់គាត់»។

អ្នកស្រី​បាន​ច្រៀង​អស់​ពេល​ជាច្រើន​ឆ្នាំ​នៅ​ហាង​កាហ្វេ Schiek's Cafe ជា​ក្លិប​ដ៏​ល្បី​ដែល​អ្នកស្រី បាន​ជួប​ស្វាមី​ឈ្មោះ Fritz។ ពួកគេ​បាន​រៀបការ​ជាមួយ​គ្នា​អស់​ពេល ៦០ ឆ្នាំ​រហូត​ដល់​ស្វាមី​ស្លាប់​ក្នុង​ឆ្នាំ ២០១៥៕

HR

អត្ថបទគួរចាប់អារម្មណ៍