The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បាញ់បោះ​សេរី! មានតែ​អាមេរិក​ទេ​ដែល​មាន​ករណី​សម្លាញ់​ជើង ៤ បាញ់​មនុស្ស

បាញ់បោះ​សេរី! មានតែ​អាមេរិក​ទេ​ដែល​មាន​ករណី​សម្លាញ់​ជើង ៤ បាញ់​មនុស្ស

Content image - Phnom Penh Post
​លោក រីឆាដ រ៉េម និង​សម្លាញ់​ជើង ​៤​ បាលេវ​។ AFP

បាញ់បោះ​សេរី! មានតែ​អាមេរិក​ទេ​ដែល​មាន​ករណី​សម្លាញ់​ជើង ៤ បាញ់​មនុស្ស

ក្រុងវ៉ាស៊ីនតោន: គ្មានអ្វី​ចម្លែក​ទេ ឆ្កែ​ខាំ​មនុស្ស​នោះ។ ដូច្នេះ សម្លាញ់​ជើង​បួន​មួយ​ក្បាល​សម្រេច​បង្កើន​ចំណាប់​អារម្មណ៍​បន្ថែម​ទៀត។ បុរស​អាយុ ៥១ ឆ្នាំ​ម្នាក់​មក​ពី​រដ្ឋ Iowa សហរដ្ឋអាមេរិក បាន​និយាយ​ថា លោក​ត្រូវ​បាន​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ខ្លួន​បាញ់ ខណៈ​កំពុង​ប្រលែង​លេង​ជាមួយ​គ្នា​នៅ​ផ្ទះ។ នេះ យោង​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

លោក រី​ឆាដ រ៉េ​ម មកពី​ក្រុង ហ្វ​ត​ដក បាន​បង្ហាត់បង្រៀន​ឆ្កែ​ឈ្មោះ បា​លេវ កូនកាត់​រវាង​ភីតប៊ុល និង​ឡាប្រាឌ័រ ចេះ​លោត។ ឆ្កែ​បាន​កេះ​ត្រូវ​សោ​កាំភ្លើងខ្លី ៩ មិល្លី​ម៉ែត្រ​នៅ​លើ​ចង្កេះ​របស់​លោក។

លោក​និយាយថា៖ «ខ្ញុំ​កំពុង​គេង​លើ​សា​ឡុង ហើយ​យើង​ប្រឡែង​គ្នា​លេង។ មិនយូរ​ប៉ុន្មាន វា​ឆ្កឹះ​ត្រូវ​គន្លឹះ​សុវត្ថិភាព​ម្ដង​ទៀត និង​ជាន់​កៃ​កាំភ្លើង។ កាំភ្លើង​ស្រាប់​តែ​ផ្ទុះ​ឡើង​ផូង ត្រូវចំ​ជើង​របស់​ខ្ញុំ តែ​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទេ»។

លោក រ៉េ​ម បានខ​ល​ហៅ ៩១១ និង​ប្រាប់​ក្រុម​សង្គ្រោះ​ថា៖ «ឆ្កែ​បាញ់​ខ្ញុំ»។ ស្នងការ​ប៉ូលិស​ក្រុង រ៉ូ​ជើរ ផតធ័រ បាន​ប្រាប់​កាសែត​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ឮ​ឧប្បត្ដិហេតុ​បែប​នេះ​ទេ។ ខ្ញុំ​ធ្លាប់​តែ​ឮ​កាំភ្លើង​ធ្លាក់​រៀលកៃ»។

ស្ថាបនិក Moms Demand Action for Gun Sense លោក Shannon Watts បាន​សង្កត់​ធ្ងន់​ថា៖ «មាន​តែ​អាមេរិក​ទេ ដែល​មាន​ករណី​ឆ្កែ​បាញ់​មនុស្ស»៕

អត្ថបទគួរចាប់អារម្មណ៍