The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាន មុន្នីល័ក្ខ​ ចូល​​ថោន​​ភ្លាម ​ក្តាប់​បាន​ឱកាស​ជា​តារា​ជួរ​មុខ​​

បាន មុន្នីល័ក្ខ​ ចូល​​ថោន​​ភ្លាម ​ក្តាប់​បាន​ឱកាស​ជា​តារា​ជួរ​មុខ​​

Content image - Phnom Penh Post
តារា​ចម្រៀងស្រី​រាង​ល្អិត​ឃ្យូត សំឡេង​ពីរោះ​មុត​បាន មុន្នីល័ក្ខ​ ចូលទ្រនំថ្មី​ថោន​​​។ រូបថត ហ្វេសប៊ុក​

បាន មុន្នីល័ក្ខ​ ចូល​​ថោន​​ភ្លាម ​ក្តាប់​បាន​ឱកាស​ជា​តារា​ជួរ​មុខ​​

ភ្នំពេញ៖​ ទីបំផុត​​កញ្ញា បាន មុន្នីល័ក្ខ តារា​ចម្រៀង​​ស្រី​អតីត​​​ជ្រក​ផលិតកម្ម​ហង្សមាស បាន​​សម្រេច​​ចិត្ត​ចូល​ជ្រក​ទ្រនំ​​ថ្មី​ផលិតកម្ម​ថោន​ហើយ ដោយ​គ្រាន់​តែ​​​ចុះ​កិច្ច​សន្យា​ភ្លាម​ ក៏​បាន​​​ឱកាស​ស្ថិត​នៅ​​ក្នុង​លំដាប់​​​ជា​ក្រុម​តារា​​​ឈរ​ជួរ​មុខ​​ភ្លែត​តែ​ម្តង​។

កាល​​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​តារា​​ចម្រៀង​ស្រី​រាង​ល្អិត​ឃ្យូត​ សម្រស់​ស្អាត ​ ​​កញ្ញា បាន មុន្នីល័ក្ខ ត្រូវ​​បាន​ប្រភព​​​​​រហិចរហៀង​ថា តារា​ចម្រៀង​ស្រី​ស្រស់ កំពុង​ដើរ​ចេញ​ពី​ទ្រនំ​ចាស់​ផលិតកម្ម ​We Production ទៅ​ជ្រក​ទ្រនំ​​ថ្មី ​គឺ​ផលិតកម្ម​​សាន់ដេ តាមរយៈ​​សំអាង​ថា គេ​បាន​ឃើញ​កញ្ញា​ថត​រូប​ជុំ​គ្នា​ជាមួយ​នឹង​​តារា​ចម្រៀង​ប្រុស​ទ្រនំ​សាន់ដេ ​គឺ​លោក ខាន់ ចេមស៍ នោះ​។

តែ​ពេល​នេះ​ច្បាស់​ហើយ​​​កញ្ញា បាន មុន្នី​ល័ក្ខ បាន​​សម្រេ​ចិត្ត​​ចូល​ជា​សមាជិក​នៃ​ទ្រនំ​ផលិតកម្ម​​ថោន​ហើយ​ ដោយ​គេ​កត់​សម្គាល់​ថា កញ្ញាគឺ​ជា​​តារា​ចម្រៀង​ស្រី​ទី ​១ ដែល​ចេញ​ពី​ផលិតកម្ម​ធំ​​ហង្សមាស​ទៅ​​ចូល​​ទ្រនំ​​​​ថោន​​​​ក្នុង​ឆ្នាំ ​២០១៩ ​នេះ ហើយ​ក៏​ទទួល​បាន​ការ​ស្វាគមន៍ និង​ផ្តល់​តម្លៃ​​ជា​ការ​បញ្ចូល​ទៅ​ក្នុង​លំដាប់​តារា​ជួរ​មុខ​របស់​ផលិតកម្ម​ថ្មី​នោះ​ទៀត​ផង។ ​

ឯ​ការ​ព្រមព្រៀង​រវាង​​​តារា​ចម្រៀង​​ស្រី ដែល​​​អភិវឌ្ឃ​ខ្លួន​ពី​អតីត​ជា​​បេក្ខនារី​​ធ្លាប់​ឆ្លង​កាត់​ការ​​ប្រកួត​ប្រជែង​​​ចម្រៀង​នៅ​​ត្រឹម​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​​កម្ម​វិធី​ The Voice Cambodia រដូវកាល​ទី​ ១ នៅ​ឆ្នាំ​ ២០១៤ ដែល​មាន​សំនៀង​ផ្អែម​​ពីរោះ និង​​ស្រស់​ស្អាត​​កញ្ញា បាន មុន្នីល័ក្ខ ក៏​ត្រូវ​បាន​លោក ដា ភ្លេង ជា​អ្នក​​​​ទទួល​​​បន្ទុក​ និង​​​គ្រប់គ្រង​​​ផលិតកម្ម​ថ្មី​​ឈ្មោះ​ Top Music ដែល​​ជា​​បុត្រ​​សម្ព័ន្ធ​របស់​ផលិតកម្ម​ថោន និង​​មាន​តួនាទី​ជា​ទីប្រឹក្សា ដែល​មាន​សិទ្ធិ​សម្រេច​ទទួល​យក​ និង​​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​​ក្រុម​តារា​​​ចម្រៀង​នានា​ នៅ​ផលិតកម្ម​ថោន​ ក៏​បាន​បញ្ជាក់​ អំពី​លក្ខណ​សម្បត្តិ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​ផង​​ដែរ។​

លោក ដា ភ្លេង បាន​បង្ហើប​ប្រាប់​ថា៖ «ដោយសារ​តែ​កញ្ញា បាន​ មុន្នី​ល័ក្ខ គឺ​ជា​​តារា​ចម្រៀង​ម្នាក់​ ដែល​មាន​ប្រជាប្រិយភាព​ពី​​មហាជន​ខ្លាំង ហើយ​គាត់​ក៏​មាន​បទពិសោធ​លើ​វិស័យ​នេះ​ក៏​ច្រើន​​ហើយ​ដែរ​​ ដូច្នេះ​ខាង​​ក្រុមហ៊ុន​​ក៏​សម្រេច​​ទទួល​យក​​គាត់​ឲ្យ​ចូល​ទៅ​​ផលិតកម្ម​ធំ ​គឺ​ផលិតកម្ម​ថោន​​តែ​ម្តង និង​បាន​​ចាត់​​ទុក​​ជា​​តារា​ចម្រៀង​ជួរ​មុខ​ទៀត​ផង​ដែរ​​»។​​

ចាប់​តាំង​ពី​បាន​ប្រឡូក​ក្នុង​វិថីសិល្បៈ​​នៅ​​ទ្រនំ We Production ​មក គេ​មិន​សូវ​ជា​ឃើញ​នាង​បាន​​ចេញ​​​បទ​ចម្រៀង​របស់​ខ្លួន​ឯង​​ប៉ុន្មាន​​​ទេ​ ​គឺ​ឃើញ​តែ​នាង​​ច្រៀង​បទ​​ជាមរតក​ដើម​បង្ហោះ​នៅ​ក្នុង​យូធូប​ជា​ច្រើន​បទ​ ​ថែម​ទាំង​មាន​​​​​ទឹក​ដម​​សំនៀង​យ៉ាង​ពីរោះ​​គួរ​ជា​ទី​សោមនស្ស​មាន​​ដូច​​ជា​បទ​ «​​ផ្គរ​លាន់​​ប៉ៃលិន​» និង​​​បទ «​ក្លិន​ជាប់​​នាសា​» ដែល​កញ្ញា​ធ្លាប់​យក​ទៅ​ប្រកួត៕

អត្ថបទគួរចាប់អារម្មណ៍