The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បា​ឡែ​ន​ដ៏​កម្រ​ផុស ​ឯ​កំពង់ផែ​ វែលីងតោន​ ធ្វើ​ឲ្យ​ពិធី​បាញ់​កាំជ្រួច​ប្រចាំ​ឆ្នាំ​ ត្រូវ​ផ្អាក

បា​ឡែ​ន​ដ៏​កម្រ​ផុស ​ឯ​កំពង់ផែ​ វែលីងតោន​ ធ្វើ​ឲ្យ​ពិធី​បាញ់​កាំជ្រួច​ប្រចាំ​ឆ្នាំ​ ត្រូវ​ផ្អាក

Content image - Phnom Penh Post
វត្តមាន​បាឡែន​ព្រួស​ទឹក ដ៏​កម្រ​នៅ​កំពង់ផែ​ វែលីងតោន​​។ AFP

បា​ឡែ​ន​ដ៏​កម្រ​ផុស ​ឯ​កំពង់ផែ​ វែលីងតោន​ ធ្វើ​ឲ្យ​ពិធី​បាញ់​កាំជ្រួច​ប្រចាំ​ឆ្នាំ​ ត្រូវ​ផ្អាក

ក្រុងវែលីងតោន: ដំណើរ​មកលេង​ដ៏​កម្រ​របស់​បា​ឡែ​ន​នៅ​កំពង់ផែ​ក្រុង​វែលីងតោន បាន​ទាក់​ទាញ​ទឹក​ចិត្ដ​មហាជន​ជាច្រើន តែ​វា​ក៏​បាន​បង្ខំ​ឲ្យ​មន្ដ្រី​សម្រេច​លុប​ចោល​នូវ​ពិធី​បាញ់​កាំជ្រួច​ប្រចាំ​ឆ្នាំ។

បា​ឡែ​ន​ភាគខាងត្បូង ១ ក្បាល​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លងទៅ និង​បាន​ក្លាយជា​ទស្សនីយ​ភាព​ដ៏​កម្រ​ចំពោះ​ក្រសែ​ភ្នែក​មហាជន ខណៈ​វា​សម្ដែង​ការ​ព្រួស​ទឹក​នៅ​ក្បែរ​អគារ​ការិយាល័យ​ក្នុង​ក្រុង។

ជាទូទៅ បា​ឡែ​ន​បំ​ផ្លាស់​ទី​តាម​ឆ្នេរ​កោះ​ខាងជើង​ក្បែរ​ទីក្រុង​វែ​លីង​តោន តែ​មិន​រមែង​បង្ហាញ​ខ្លួន​នៅ​ក្បែរ​កំពង់ផែ​ឡើយ។ ចៅហ្វាយ​ក្រុង​ស្ដីទី ជីល ដេ បាន​និយាយ​ថា វត្ដ​មាន​បាឡែន​យក្ស​មានន័យ​ថា ពិធី​បាញ់​កាំជ្រួច​ប្រចាំ​ឆ្នាំ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​សៅរ៍​អាច​ត្រូវ​លុប​ចោល។

លោកស្រី បាន​បន្ដថា ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា ក្លិន​រំសេវ ដែល​ត្រៀម​ប្រារឰ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ Maori អាច​ធ្វើ​ឲ្យ​បាឡែន​ខឹង​ច្រឡោត។

លោកស្រី បាន​និយាយថា៖ «យើង​មិន​ឲ្យ​មាន​នរណា​ចុះទូក ពេលយប់ ហើយក៏​មិន​ចង់​ឲ្យ​បា​ឡែន​រង​របួស ដែល​អាច​ប៉ះពារ​ជាមួយ​នាវា​នោះ​ដែរ»។

លោកស្រី​អះអាងថា ការពន្យារពេល​បាញ់​កាំជ្រួច​អបអរ​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ទូទៅ ដោយ​យល់​ថា​វត្ដមាន​បាឡែន​ពិត​ជា​ជួយ​ប្រោះ​ព្រំ​ដល់​ពិធី Matariki ប្រចាំ​ឆ្នាំ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍