ក្រុងរ៉ាបា: បុរស​ជាតិ​ម៉ារ៉ុក​ម្នាក់ ទើបបាន​ដាក់ពាក្យ​ប្ដឹង​ភរិយា​ខ្លួន ដោយ​ចោទ​ប្រកាន់​ពី​បទ​ផិត​ក្បត់។ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​សុខភាព​តាម​ទម្លាប់ បុរស​រូប​នោះ​ដឹង​ថា លោក​មិន​អាច​បន្ដ​ពូជ​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​មក​ហើយ។ ដូច្នេះ លោក​គ្មាន​លទ្ធផល​ណា​ធ្វើជា​ឪពុក​កូន​ទាំង ៩ នាក់​នោះ​ឡើយ។

បុរស ជា​សាស្ដ្រាចារ្យ​ម្នាក់​ក្នុង​ទីក្រុង​តូច​ស៊ី​ឌី ស្លី​ម៉ា​ណេ នៃ​ប្រទេស​ម៉ារ៉ុក បាន​ប្រែក្លាយ​ជោគ​វាសនា​ជីវិត ១៨០ ដឺក្រេ ក្រោយ​ពី​ការ​ពិនិត្យ​សុខភាព​របស់​បស្សាវ​វិទូ​ម្នាក់។

លោក​មាន​ដុំ​គីស​តូច​មួយ​ក្នុង​ពងស្វាស​ខាងស្ដាំ ដែល​ធ្វើ​ឲ្យ​លោក​មិនអាច​បន្ដ​ពូជ​បាន។ យ៉ាងណា លោក​បាន​រៀបការ​ជាមួយ​ភរិយា​អស់​រយៈពេល ៣៥ ឆ្នាំ និង​គិត​ថា ខ្លួន​ជា​ឪពុក​របស់​កូន​ទាំង ៩ នាក់។

លោក​មិនអាច​ក្លាយជា​ឪពុក​រយៈពេល ៥០ ឆ្នាំ​មក​ហើយ។ ជាមួយ​ដំណឹង​ដ៏​ក្ដុកក្ដួល​នេះ លោក​បាន​ទាក់​ទង​មេធាវី និង​បាន​ដាក់​ពាក្យ​ប្ដឹង​ភរិយា ដោយ​ចោទ​ប្រកាន់​ពី​បទ​ឯក​ពន្ធភាព និង​ទាមទារ​ទាំង​ការ​លែង​លះ និង​កាត់​កាល់​កូន​ទាំង ៩ នាក់​នោះ​ចោល។

ច្បាប់​ឯក​ពន្ធភាព គឺជា​បទឧក្រិដ្ឋ​មួយ​នៅ​ប្រទេស​ម៉ារ៉ុក ដែល​បើ​ភរិយា​ត្រូវបាន​បញ្ជាក់​ថា មាន​កំហុស នាង​នឹង​អាច​ជាប់​គុក​ថែម​ទៀត៕

HR