ក្រុងវែលីងតោន: បុរស​ទីមួយ​របស់​នូ​វែ​ល​សេ​ឡង់ លោក ក្លាក ហ្គេហ្វដ បាន​ថ្លែង​ប្រាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពី​វិធី​ដែល​លោក​ប្រយុទ្ធ​ជាមួយ​ឆ្លាម​កំណាច​ដោយ​ប្រើ​ដែក​ទីប​មួយ​ពេល​កំពុង​ជ្រមុជ​ទឹក​នៅ​ក្រុង​អកឡេន។

លោក ហ្គេ​ហ្វ​ដ ជា​មិ​ត្ដ​ប្រុស​របស់​លោកស្រី​នាយក​រដ្ឋមន្ដ្រី ចា​ស៊ីន​ដា អា​ដែន បាន​បង្ហោះ​រូបភាព​លោក​ប្រយុទ្ធ​ជាមួយ​ឆ្លាម នៅ​ឆក​ក្រុង​អកលែន ខណៈ​មាន​ត្រី​ដូហ្វីន​ហែល​ពី​ខាង​ក្រោយ។

លោក​បានសរសេរថា ៖ «អ៊ីចឹង សរុបមក មិនមែន​មាន​តែ​ដូហ្វីន​ទេ ដែល​អត់​ជួយ​ខ្ញុំ ពួកវា​ថែម​ទាំង​នាំ​គ្នា​មើល​ការ​ប្រយុទ្ធ​នេះ​ទៀត»។

កាលពី​ខែមីនា លោក​បាន​បង្ហោះ​រូបភាព​ខ្លួនឯង​ជាមួយ​ឆ្លាម បា​ឡែន​ធំ​មួយ​ក្បាល ដែល​លោក​បាន​ឲ្យ​ដឹង​ថា វា​បាន​គឿង​លោក​ផ្ទុប​នឹង​ទូក។ លោក ហ្គេហ្វដ នឹង​រៀបចំ​គម្រោង​ផ្សង​ព្រេង​បាត​សមុទ្រ​ជ្រៅ​សម្រាប់​មុខងារ​ជា​ឪពុក​ថែទាំ​កូន​នៅ​ផ្ទះ នៅ​ពេល​លោកស្រី អាដែន គ្រប់​ខែ​នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា។

លោកស្រី អា​ដែន គ្រោង​សម្រាក​មាតុភាព ៦ សប្ដាហ៍ រួច​បន្ដ​តួនាទី​ដឹកនាំ​ប្រទេស​ទៀត៕