The Phnom Penh Post Search

Search form

បុរស​ជប៉ុន ​គ្រង​ឯកតទគ្គកម្ម​ពិភពលោក ហ្គីណេស​ បង្វិល​កង​យក្ស​ទំហំ​ ៥,១៤ ម៉ែត្រ

Content image - Phnom Penh Post

បុរស​ជប៉ុន ​គ្រង​ឯកតទគ្គកម្ម​ពិភពលោក ហ្គីណេស​ បង្វិល​កង​យក្ស​ទំហំ​ ៥,១៤ ម៉ែត្រ

ក្រុង​តូក្យូ: លោក យូយ៉ា យ៉ាម៉ាដា ជា​អ្នក​សម្ដែង​បង្វិល​កង​តាម​ដង​ផ្លូវ​មក​ពី​ក្រុង​ តូក្យូ ប្រទេស​ជប៉ុន ទើប​បាន​បំណែក​ឯកតទគ្គកម្ម​ពិភព​លោក​ ហ្គីណេស ក្រោយ​ពី​បង្វិល​កង​អាលុយមីញ៉ូម​ ទំហំ​អង្កត់​ផ្ចិត​ ៥,១៤ ម៉ែត្រ​ដោយ​ជោគ​ជ័យ​។

ដោយ​ស្គាល់​ជា «​បុរស​កង​យក្ស​ យូយ៉ា» នៅ​ប្រទេស​កំណើត លោក យ៉ាម៉ាដា មាន​ឈ្មោះ​ល្បី​ចំពោះ​វិជ្ជា​សម្ដែង​បង្វិល​កង​ដ៏​អស្ចារ្យ​។ លោក​បាន​បង្វិល​កង​បណ្ដើរ​ រត់​បណ្ដើរ ​ដែល​អាច​បង្វិល​ទាំង​បញ្ឈរ​ដោយ​ប្រើទាំង​ក្បាល និង​ខ្នង​ ព្រមទាំង​អាច​បង្វិល​កង​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ផង​ដែរ​។

បុរស​ មាន​សមត្ថភាព​ប្រើ​ប្រាស់​សារពាង្គ​កាយ​បាន​យ៉ាង​ល្អ​រូប​នេះ ដែល​អនុញ្ញាត​ឲ្យ​លោក​បង្វិល​កង​បញ្ឈប់​ដោយ​ការ​ប្រើ​គ្រប់​សារពាង្គកាយ​ តែ​ចំពោះ​ការ​ប៉ុន​ប៉ង​បំបែក​កំណត់​ត្រា​ពិភព​លោក​ថ្មី​នេះ លោក​ត្រូវ​ធ្វើ​អ្វី​ឲ្យ​មាន​លក្ខណៈ​ខុស​ប្លែក​។

ការ​បង្វិល​កង​ទំហំ​ ៥,១៤ ម៉ែត្រ ដោយ​ការ​ប្រើ​តែ​ដង​ខ្លួន​ វា​លើស​ពី​ការ​បង្វិល​​កង​ក្នុង​ទំហំ​ធម្មតា​។ ជំនួស​ដោយ​ការ​ធ្វើ​ចលនា​ចង្កេះ​ អ្នក​ត្រូវ​បង្វិល​ដោយ​ការ​ប្រើ​ដៃ រួច​ត្រូវ​រត់​តាម​រង្វង់​កង​យក្ស​ដើម្បី​បន្ដ​ចលនា​រង្វិល​ជាប់​រហូត​​៕ HR

អត្ថបទគួរចាប់អារម្មណ៍