The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ប៉ាគីស្ថាន​ធ្វើឲ្យ​ម្ហូប​ជាតិ​ខ្លួន​​ ល្បីល្បាញ​នៅ​ទឹកដី​ទីក្រុង​ហុងកុង




បុរស​ប៉ាគីស្ថាន​ធ្វើឲ្យ​ម្ហូប​ជាតិ​ខ្លួន​​ ល្បីល្បាញ​នៅ​ទឹកដី​ទីក្រុង​ហុងកុង

Content image - Phnom Penh Post
អាហារ​ប៉ាគីស្ថាន​នៅ​ក្រុង​ហុងកុង​មាន​តម្លៃ​ក្នុង​ម្នាក់​ជិត​ ១០០ ​ដុល្លារ​។ រូបថត AFP

បុរស​ប៉ាគីស្ថាន​ធ្វើឲ្យ​ម្ហូប​ជាតិ​ខ្លួន​​ ល្បីល្បាញ​នៅ​ទឹកដី​ទីក្រុង​ហុងកុង

ក្រុងហុងកុង: ឡឥដ្ឋ​សម្រាប់​ដុត​សាច់​បុរាណ​មួយ​គូ​របស់​ឪពុក​លោក​បាន​ជួយ​ម្ចាស់​ភោជនីយដ្ឋាន​ក្នុង​ក្រុង​ហុងកុង​ឈ្មោះ អាស៊ីម ហ៊ូសសេន សម្រេច​ក្ដី​សុបិន​ជា​ភោជនីយដ្ឋាន​ប៉ាគីស្ថាន​លំដាប់​ផ្កាយ មីឆែលីន ដំបូង​បំផុត​ក្នុង​លោក​។

មិន​ខុសពី​ពលរដ្ឋ​ចំណាកស្រុក​អាស៊ី​ខាង​ត្បូង ៨៥ ០០០ នាក់​នៅ​ទីក្រុង​ហុងកុង​ក្រុម​គ្រួសារ​លោក ហ៊ូសសេន បាន​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​ទឹកដី​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​តាំងពី​សម័យ​អាណានិគមនិយម​ចក្រភព​អង់គ្លេស​ម្ល៉េះ​។

ជីតា​ទួត​របស់​លោក​បាន​មក​ទីក្រុង​ហុងកុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី ១ ដោយ​មាន​តួនាទី​ជា​អ្នក​រៀបចំ​ផ្ទះ​បាយ​ឲ្យ​ទាហាន​ចក្រភព​អង់គ្លេស ខណៈ​ឪពុក​ចេះ​និយាយ​ភាសា​ចិន​កាតាំង​បាន​បើក​ភោជនីយដ្ឋាន​ជាច្រើន​នៅ​ចន្លោះ​ពី ៨០ ទៅ ៩០ ទីតាំង​ឯណោះ​។

លោក ហ៊ូសសេន អាយុ ៣៣ ឆ្នាំ បាន​បញ្ជាក់​ថា​ភោជនីយដ្ឋាន​នេះ​គ្រាន់តែ​តំណាង​ឲ្យ​អាហារ​ប៉ាគីស្ថាន​ក្នុង​ចំណោម​ជាច្រើន​ទៀត​ដែល​ភាគច្រើន​អាហារ​សម្បូរ​សាច់​ហឹរៗ​ពី​តំបន់​ពុន​ចាប​។ ទោះ​យ៉ាង​ណា​ចំពោះ​តម្លៃ​វិញ​ក៏​ខ្ពស់​គួរសម​ដែរ​ដោយ​ម្នាក់​អាច​ត្រូវ​ចាយ​អស់ ១០០ ដុល្លារ​។

លោក​បាន​បន្ដ​ថា​៖ «​ខ្ញុំ​មិន​មាន​មោទនភាព​ជ្រុល និង​មិន​ប្រកែក​ថា​នេះ​ជា​ភោជនីយដ្ឋាន​ប៉ាគីស្ថាន​ធំ​បំផុត​ក្នុង​លោក​នោះ​ទេ​។ នៅ​មាន​ភោជនីយដ្ឋាន​ប៉ាគីស្ថាន​ល្អ​ជាង​នេះ​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​»​។

ប៉ុន្ដែ​លោក​ថា​ភាពជោគជ័យ​នៅ​តែ​ជា​គ្រឿង​លើក​ទឹក​ចិត្ដ​សម្រាប់​សហគមន៍​ប៉ាគីស្ថាន ១៨ ០០០ នាក់​នៅ​ទីក្រុង​ហុងកុង​។

លោក​បាន​ពន្យល់​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​ជា​អ្នក​ផ្សព្វផ្សាយ​ពី​ប្រពៃណី រសជាតិ​អាហារ​ខ្លួនឯង និង​ពី​ដើម​កំណើត​ខ្លួនឯង​»៕ HR

Content image - Phnom Penh Post
ទិដ្ឋភាព​ដ៏មមាញឹក​ក្នុង​ផ្ទះបាយ​ភោជនីយដ្ឋាន​ប៉ាគីស្ថាន​នៅ​ហុងកុង​។ រូបថត AFP

អត្ថបទគួរចាប់អារម្មណ៍