ក្រុងម៉ិកស៊ីកូ: អ្នក​មិន​ស្គាល់​អ្នក​ចិញ្ចឹម​មាន់​រូបនេះ​ច្បាស់​នោះទេ តែ​យោង​តាម​សំបុត្រ​កំណើត និង​អត្ដសញ្ញាណ​ប័ណ្ណ​ម៉ិកស៊ិក​ផ្លូវការ លោក ម៉ានូអែល ហ្គារស្យា ហេណាន់​ដេស មាន​អាយុ​ដល់ ១២១ ឆ្នាំ។

លោក ហ្គា​រ​ស្យា ដែល​ទំនងជា​មនុស្ស​ចាស់​បំផុត​ក្នុង​លោក បាន​ប្រសូត​កាលពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ១៨៩៦។ នេះ​បើ​យោង​តាម​សំបុត្រ​កំណើត​មកពី​រដ្ឋ​វើរ៉ាក្រាស ប្រទេស​ម៉ិកស៊ិក និង​អត្ដ​សញ្ញាណ​ប័ណ្ណ​ផ្លូវការ​មក​ពី​ស្ថាន​ប័ណ្ណ​បោះ​ឆ្នោត​ជាតិ។

លោក​មិនដែល​ខ្វល់​ទាក់ទង​ទៅកាន់​កំណត់ត្រា​ឯតទគ្គ​កម្មហ្គីណេស​ពិភពលោក មក​ចុះ​បញ្ជី​ផ្លូវការ​អ្វី​ឡើយ។ ប៉ុន្ដែ​បើ​ឯកសារ​របស់​លោក​ត្រឹម​ត្រូវ លោក​ប្រាកដ​ជា​មាន​អាយុ​ចាស់​ជាង​បុរស​ចំណាស់​បំផុត ម៉ាសាហ្សូ ណូណាកា មក​ពី​ជប៉ុន ៨ ឆ្នាំ ដែល​ប្រសូត​នៅ​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ១៩០៥ ៕