The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ស្ករ​កៅស៊ូ​អង់គ្លេស ​កែច្នៃ​សំណល់​ស្ករ​កៅស៊ូ​ជា​ស្នាដៃ​សិល្បៈ​គំនូរ​តូចៗ​បិទ​ភ្ជាប់​ស្ពាន​

បុរស​ស្ករ​កៅស៊ូ​អង់គ្លេស ​កែច្នៃ​សំណល់​ស្ករ​កៅស៊ូ​ជា​ស្នាដៃ​សិល្បៈ​គំនូរ​តូចៗ​បិទ​ភ្ជាប់​ស្ពាន​

Content image - Phnom Penh Post
​ចម្លាក់​គំនូរ​ភាគ​ច្រើន​ឆ្លុះបញ្ចាំងពី​រូបភាព​នៅព្រះវិហារ​ក្បែរ​ខាង។ AFP

បុរស​ស្ករ​កៅស៊ូ​អង់គ្លេស ​កែច្នៃ​សំណល់​ស្ករ​កៅស៊ូ​ជា​ស្នាដៃ​សិល្បៈ​គំនូរ​តូចៗ​បិទ​ភ្ជាប់​ស្ពាន​

ក្រុង​ឡុងដ៍៖ ទម្រេត​ខ្លួន​លើ​ស្ពាន​ថ្មើរ​ជើង​លាត​សន្ធឹង​កាត់​ទន្លេ​ថាមស៍ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ លោក បេន វីលសុន បាន​ខិតខំ​បង្ហើយ​ការងារ​សិល្បៈ​ចុង​ក្រោយ​របស់​ខ្លួន​ ​​ជា​ចម្លាក់​គំនូរ​តូចៗ​ដែល​គូរ​លើ​ស្ករ​កៅស៊ូ​ រួច​បិទ​ភ្ជាប់​នឹង​សំណង់​ដែក​ស្ពាន​​។

បុរស​អង់គ្លេស អាយុ ៥៧ ឆ្នាំ បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​មក​កាន់​ទីក្រុង​ឡុងដ៍ រយៈពេល​ ១៥ ឆ្នាំ​ចុង​ក្រោយ ​ដោយ​ធ្វើ​ការងារ​ដុស​លាង​សម្អាត និង​លាប​ថ្នាំ​ពណ៌​ដែក​ស្ពាន​ឡើង​វិញ​ ដែល​ដាច់​រលាត់​ពី​ទង្វើ​ប៉ះ​ពារ​អ្នក​ថ្មើរ​ជើង​។

ប៉ុន្ដែ​លើស​ពី​កិច្ច​ការ​ប្រចាំ​ថ្ងៃ លោក វីលសុន ចាត់​ទុក​លទ្ធផល​​ការងារ​នូវ «​សិល្បៈ​ចម្លាក់​គំនូរ​​តូច​ៗ» ក៏​ដូចជា​គំនិត​កែច្នៃ​ឡើង​​វិញ​ផង​ដែរ។

លោក​បាន​ប្រាប់ AFP នា​ពេល​​ព្រលឹម​លើ​ស្ពាន Millenium Bridge ក្រោម​ម្លប់​អគារ​​ព្រះ​វិហារ Saint Paul's Cathedral ថា​៖ «​ខ្ញុំ​ព្យាយាម​កែច្នៃ​សំរាម និង​បង្កើត​ស្នាដៃ​សិល្បៈ​។ ​ដូច្នេះ​នោះជា​ទម្រង់​នៃ​ការ​ប្រើប្រាស់​ឡើង​វិញ​»។

ដៃ​កាន់​ជក់​តូច​មួយ លោក វីលសុន​ បាន​បន្ថែម​ទៀត​ថា​៖ «​យើង​​មិន​ចាំ​បាច់​គិត​អ្វី​ច្រើន និង​​ព្យាយាម​​ប្រឹងប្រែង​កែច្នៃ​របស់​របរ​​អ្វី​ត្រូវ​គេ​បោះ​ចោល​​ជា​អ្វី​ដែល​មាន​​ប្រយោជន៍​»។

ស្នាដៃ​ចម្រុះ​ឆើត​ឆាយ​រំលេច​លើ​ស្ករ​កៅស៊ូ​​របស់​លោក​​ បេន វីលសុន ដែល​កម្រ​មាន​ផលិតផល​ស្នាដៃ​ចម្លាក់​គំនូរ​​ណា​ធំ​ជាង​កាក់​តូចៗ​ អាច​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តាម​ផ្លូវ​​ថ្មើរ​ជើង​ និង​បរិវេណ​ជុំវិញ​នោះ​។ លុះត្រា​​តែ​អ្នក​ថ្មើរ​ជើង​ពិនិត្យ​ពិចៃ ពួក​គេ​ងាយ​នឹង​មិន​កំណត់​សម្គាល់​ឃើញ​ឡើយ​។

ចម្លាក់​គំនូរ​ជា​ច្រើន​មាន​ទំហំ​តូចៗ​ដែល​​រំលេច​នូវ​រូបភាព​ស្ដីពី​ព្រះ​​វិហារ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​នោះ​ ខណៈ​ដែល​រូប​ផ្សេង​ៗ​ទៀត​​ហាក់​បាន​បង្ហាញ​ពី​​ភាព​រស់រវើក​ដោយ​លោក​បាន​ភ្ជាប់​​​ហត្ថលេខា និង​កាល​បរិច្ឆេទ​ត្រឹមត្រូវ​។
មាន​កំណើត​មក​ពី​ភាគ​ខាង​ជើង​ក្រុង​ឡុងដ៍ លោក វីលសុន ចាប់​ផ្ដើម​ឆ្លាក់​ចម្លាក់​គំនូរ​នៅ​លើ​ឈើ​មុន​ពេល​ប្រែ​មក​ឆ្លាក់​លើ​​ស្ករ​កៅស៊ូ​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ចំណូល​ចិត្ដ​ដ៏​ចម្លែក​ខុស​គេ​​របស់​លោក​ បេន វីលសុន បាន​ធ្វើ​ឲ្យ​រូប​លោក​ទទួល​បាន​នូវ​រហស្សនាម​ «​បុរស​ស្ករ​កៅស៊ូ​» ជា​ឈ្មោះ​ដែល​លោក​ត្រូវ​បាន​គេ​ស្គាល់​ទូទៅ​។

ស្នាដៃ​របស់​លោក វីលសុន ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​។ លោក​បាន​លើក​ឡើង​ថា លោក​បាន​​ឆ្លាក់​​គំនូរ​នៅ​លើ​ស្ករ​កៅស៊ូ​ «​រាប់​ពាន់​» ​ហើយ​លោក​​មាន​មោទនភាព​លើ​ខ្លួន​ឯង​ដែល​អាច​​បង្កើត​ស្នាដៃ​ «សិល្បៈ​អាថ៌​កំបាំង» នៅ​ទូទៅ​តំបន់​ភាគ​កណ្ដាល​​​ក្រុង​ឡុងដ៍​។

លោក​ បេន វីលសុន បាន​​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​៖ «​ពិត​ជា​ល្អ​ណាស់​ដែល​ខ្ញុំ​បាន​បង្កើត​អ្វី​មួយ​ស្ទួយ​ដល់​បរិស្ថាន​ជា​ជាង​ការ​បំផ្លាញ​ទៅ​ដល់​បរិស្ថាន​»៕ AFP/HR ​

អត្ថបទគួរចាប់អារម្មណ៍