The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​អាហ្រ្វិក​ មហា​សំណាង​ឈ្នះ​ឆ្នោត​កាណាដា ២ ដង​ជិត ៣ លាន​ដុល្លារ

បុរស​អាហ្រ្វិក​ មហា​សំណាង​ឈ្នះ​ឆ្នោត​កាណាដា ២ ដង​ជិត ៣ លាន​ដុល្លារ

Content image - Phnom Penh Post
លោក មេលហ៊ិក អាយុ ២៨ ឆ្នាំ ឈ្នះឆ្នោត​ផ្ទួន​ៗ​គ្នា​​​។ AFP

បុរស​អាហ្រ្វិក​ មហា​សំណាង​ឈ្នះ​ឆ្នោត​កាណាដា ២ ដង​ជិត ៣ លាន​ដុល្លារ

ក្រុង​ម៉ុងរ៉េអាល់: បុរស​ជា​ជនអន្ដោប្រវេសន៍​ជនជាតិ​អាហ្រ្វិក​ខាង​លិច​ម្នាក់​ដែល​ផ្លាស់​មក​រស់​នៅ​ប្រទេស​កាណាដា​កាល​ពី ២ ឆ្នាំ​មុន​បាន​ឈ្នះ​ឆ្នោត​ផ្សង​សំណាង​ទ្វេ​ដង។

លោក មេ​ល​ហ៊ិ​ក មេ​ល​ហ៊ិ​ក អាយុ ២៨ ឆ្នាំ បានឈ្នះ​ឆ្នោត​កោស​រហូត ២ ដង​ត្រឹមតែ​រយៈពេល ៥ ខែ​ប៉ុណ្ណោះ។ តើ​យុវជន​រូប​នេះ​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន?​នោះ​គឺ ៣,៥ លាន​កាណាដា ( ២,៧ លាន​ដុល្លារ​អាមេរិក)។

លោក មេ​ល​ហ៊ិ​ក បាន​ប្រាប់​ក្រុមហ៊ុន​ឆ្នោត​សហ​ប្រតិ​ប​ត្ដិការ​កាណាដា​ខាងលិច ពេល​សួរថា តើ​លោក​យក​លុយ​ទៅ​ធ្វើ​អ្វី ថា៖ «ខ្ញុំ​ចង់​បង្កើន​ចំណេះ​ដឹង​ភាសា​អង់គ្លេស និង​ទំនាក់​ទំនង ហើយ​ខ្ញុំ​ចង់​រៀន​ជំនាញ ដូចជា ជាង​ឈើ»។

លោក មេ​ល​ហ៊ិ​ក ដែល​មកពី​អាហ្រ្វិក​ខាងលិច តែ​មិន​បញ្ជាក់​ប្រទេស​ពិតប្រាកដ បាន​រើ​មក​កាន់​ក្រុង វីននីផេក កាល​ពី ២ ឆ្នាំ​មុន។ កាល​ពី​ខែ​មេសា លោក​បាន​ទិញ​ឆ្នោត ១ សន្លឹក និង​បាន​ឈ្នះ​ប្រាក់ ១,៥ លាន​ដុល្លារ​កាណាដា ហើយ​កាល​ពី​ខែ​មុន លោក​បាន​ទិញ​សំបុត្រ ១ សន្លឹក​ទៀត និង​បាន​ឈ្នះ ២ លាន​បន្ថែម។

បុរស​មហា​សំណាង​រូបនេះ បាន​និយាយថា ចំពោះ​ការចំណាយ​លើ​ប្រាក់​ឆ្នោត​ផ្សង​សំណាង​ដំបូង លោក​បាន​ទិញ​ផ្ទះ​ថ្មី​សម្រាប់​ភរិយា និង​កូន។ ឯការ​ឈ្នះ​លើក​ទី ២ លោក​ចង់​បង្កើត​មុខ​ជំនួញ​មួយ​ដែល​អាច​ជា​កា​រ៉ាស​លាង​រថយន្ដ ឬ​ស្ថានីយ​សាំង និង​ចូល​រៀន។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ឆ្នោត អាន​ទ្រា ម៉ា​រ៉ា​ត បាន​ប្រាប់ថា៖ «លទ្ធភាព​ឈ្នះឆ្នោត ២ ដង​បែប​នេះ​ជា​ទង្វើ​ស្រប​ច្បាប់ ហើយ​យើង​ក៏​អបអរ​ចំពោះ​គាត់​ផង​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍