ក្រុងសៅប៉ូឡូ: ឆ្កែប្រេស៊ីលមួយក្បាលមានសិទ្ធិទទួលបានការមើលថែ និងកាតព្វកិច្ចសួរសុខទុក្ខពីអាណាព្យាបាល ក្រោយពីតុលាការបានបង្គាប់ថា ប្ដីប្រពន្ធលែងលះគ្នាមួយគូត្រូវចែករំលែកភាពកក់ក្ដៅដល់សត្វចិញ្ចឹមរបស់ខ្លួន។
ប្ដីប្រពន្ធនៅក្រុង សៅប៉ូឡូ បានចិញ្ចឹមឆ្កែពូជ Yorkshire រួមគ្នាក្នុងឆ្នាំ ២០០៨ ប៉ុន្ដែឆ្កែនេះបានក្លាយជាជម្លោះដណ្ដើមគ្នាពេលពួកគេលែងលះក្នុងឆ្នាំ ២០១១។
យោងតាមអតីតស្វាមី ស្ដ្រីរូបនេះមិនត្រឹមតែខែងរ៉ែង ចំពោះសត្វចិញ្ចឹមនេះទេ ប៉ុន្ដែថែមទាំងរាងកាយលោកមិនឲ្យចូលជួបឆ្កែសំណព្វទៀត។ នេះបើយោងតាមតុលាការ Superior Justice Tribunal បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ពីទីក្រុង ប្រេស៊ីលីយ៉ា។
ដោយនាំយករឿងក្ដីក្ដាំងដណ្ដើមឆ្កែនេះឡើងដល់តុលាការ ចាប់ពីតុលាការក្រុងសៅប៉ូឡូ រហូតដល់សាលាឧទ្ធរណ៍ Superior Justice Tribunal បុរសរូបនេះបានអះអាងថា វាជាការបំបែកបំបាក់ដោយឥតក្ដីមេត្ដាណាស់។
តុលាការបានបង្គាប់កាលពីថ្ងៃព្រហស្បតិ៍ ឲ្យរក្សាសេចក្ដីសម្រេចរបស់តុលាការក្រុង សៅប៉ូឡូ ដែលអនុគ្រោះដល់បុរសស្រឡាញ់ឆ្កែនេះផង។ ពេលនេះលោកត្រូវបានអនុញ្ញាតឲ្យជួបឆ្កែសំណាងនៅពេលចុងសប្ដាហ៍ ថ្ងៃឈប់សម្រាកបុណ្យទាន និងការប្រារឰអប់អរបំណាច់ឆ្នាំ។
តុលាការបានបន្ដថា៖ «លោកក៏អាចចូលរួមក្នុងសកម្មភាពផ្សេងៗទៀតដូចជា ការនាំសត្វចិញ្ចឹមទៅពិនិត្យសុខភាពជាដើម»៕ HR