ក្រុងប៉ារីស: ពណ៌លឿងជាសម្រស់ធម្មជាតិថ្មីសម្រាប់អ្នកប្រជុំកោះការ៉ាអ៊ីត ហ្គាដេឡូព (Guadeloupe)។ ចេកជាផលិតផលនាំចេញកសិកម្មដ៏ល្អបំផុតរបស់ដែនដីប្រជុំកោះ ហើយបច្ចេកវិទ្យាសម័យថ្មី ទម្លាប់បង្កបង្កើនផលចេកត្រូវការកែសម្រួល ខណៈទិន្នផលធ្លាក់ចុះ និងខូចខាតដោយសារការប្រើថ្នាំសម្លាប់សត្វល្អិតកាន់តែច្រើន។
យ៉ាងណា ទម្លាប់ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឆ្លូដេខូន ដែលបន្ដបំពុលបរិស្ថានដីទោះបីជាត្រូវបានហាមតាំងពីឆ្នាំ ១៩៩០ ក្តី។ ជីវៈចម្រុះក្នុងចម្ការចេកនៅសហគមន៍ Capesterre-Belle-Eau លើដែនកោះ Basse-Terre កសិករ ជេន ល្វីសប៊ូតេល បានដើរតាមការណែនាំរបស់រដ្ឋាភិបាលបារាំងចំពោះវិថីកសិកម្មចីរភាព។
លោកនិយាយថា៖ «តាំងពីឆ្នាំ ២០០៧ យើងមិនប្រើថ្នាំសម្លាប់សត្វល្អិតអ្វីទេ ឬថ្នាំប្រឆាំងប៉ារ៉ាស៊ីត ព្រូនហើយក្នុងឆ្នាំ ២០១៤ ឈប់ប្រើថ្នាំសម្លាប់ស្មៅទៀតហើយ»។
លោក ប៊ូតេល ចាប់ផ្ដើមដាំដំណាំអំពៅ និងចេកផ្លាស់ប្ដូរតាមរដូវ ដែលរំលេចនូវដំណាំពណ៌ស្រស់បំព្រង និងឈប់ប្រើសារធាតុគីមី។
ជាទូទៅកសិករដាំចេកនៅប្រជុំកោះហ្គាដេឡូព បានកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ៧០ ភាគរយ។ នេះបើយោងតាមលោក Jacques Louisor មកពីវិទ្យាស្ថានបច្ចេកទេសត្រូពិច។
បញ្ហាចុងក្រោយសម្រាប់កសិករជាច្រើនគឺការបោះបង់ចិត្ដកម្ចាត់ផ្សិត ដែលធ្វើឲ្យស្លឹកចេកឆ្លងជំងឺឈ្មោះ ស៊ីហ្គាតូកា និងអាចទម្លាក់ទិន្នផលពាក់កណ្ដាល។ ក្រុមអ្នកស្រាវជ្រាវអាចផ្ដល់ដំណោះស្រាយក្នុងពេលឆាប់ៗ ដោយក្រុមអ្នកវិទ្យាសាស្ដ្រនៅមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មមូលដ្ឋាននៅប្រទេសបារាំង CIRAD បានអភិវឌ្ឍប្រភេទចេកផ្សេងៗ ដែលអាចប្រឆាំងនឹងជំងឺ។
ពូជចេកថ្មីៗ ឈ្មោះ CIRAD 925 មានរសជាតិខុសមុនបន្ដិច ត្រូវបានដាក់លក់ពេញប្រជុំកោះហ្គាដេឡូព ហើយនៅដំណាច់ឆ្នាំ វាអាចដាក់លក់លើទីផ្សារបារាំងទាំងមូល។
លោក ម៉ាក ដូរ៉ែល ជាអ្នកស្រាវជ្រាវ CIRAD បាននិយាយថាការបញ្ឈប់ប្រើថ្នាំសម្លាប់សត្វល្អិត មិនមែនជាឧបសគ្គតែម្យ៉ាងទេ។ បញ្ហាទាក់ទងនឹងជីវជាតិដី ព្រមទាំងតម្លៃចេក ក៏ត្រូវតែដោះស្រាយផងដែរ។
អ្នកស្រាវជ្រាវរូបនេះបន្តថា៖ «ការប្ដូរមកឈប់ប្រើថ្នាំគីមីទាំងស្រុងវាត្រូវការចំណាយដើមទុនខ្ពស់»៕