ក្រុងហូជីមិញ៖ សត្វក្រៀលក្បាលក្រហមប្រមាណ ៣០ ក្បាលបានវិលទៅកាន់តំបន់អភិរក្សជីវចម្រុះ ភូមី ក្នុងខេត្ដកៀនហ្គែង និងឧទ្យានជាតិត្រាមឈិម នៃខេត្ដដុងថាប វិញក្រោយអវត្ដមាន ១ ឆ្នាំ។
អ្នកតំណាងមកពីតំបន់អភិរក្សជីវចម្រុះ ភូមី បានអះអាងថា ក្រៀលទាំង ៣០ ក្បាលបានមកដល់ទីនេះប្រហែលកន្លះខែហើយ។
ក្រៀលក្បាលក្រហមបានវិលមកជម្រកវិញ តែមិនទាន់ជួបជុំគ្នាមកស៊ីផ្កាស្មៅប្រផេះនៅឡើយ។ ផ្ទុយទៅវិញ ពួកវាបានមកសម្ងំកន្លែងស្ងប់សុខក្នុងតំបន់អភិរក្សនេះ។ នៅពេលរសៀល ហ្វូងក្រៀលទាំងនេះបានហោះទៅតំបន់អន្លង់ព្រីង ក្នុងទឹកដីកម្ពុជា ដើម្បីសម្រាកជ្រកកោន។
ចម្ងាយប្រមាណ ១៥០គី ឡូម៉ែត្រ គ្រួសារក្រៀល ៣ ក្បាល ត្រូវបានប្រទះឃើញនៅក្នុងឧទ្យានជាតិត្រាមឈីម កាលពីសប្ដាហ៍មុន។
អ្នកគ្រប់គ្រងឧទ្យាន ឡេ ថាញ់ ឃូ បាននិយាយថា គ្រួសារក្រៀលទាំងនេះបានវិលមកទីនេះពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ តែឆ្នាំ ២០២០ ពួកគេមិនមកវិញទេ។
ឧទ្យានជាតិត្រាមឈីម ត្រូវបានទទួលស្គាល់ជាតំបន់សើមរាមសាទី ២០០០ (តំបន់សើមដែលត្រូវបានកំណត់ជាទីតាំងសំខាន់លក្ខណៈអន្ដរជាតិក្រោមសន្ធិសញ្ញារាមសា) និងជាឧទ្យានទី ១ ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដោយមានផ្ទៃដីសរុបជាង ៧ ៣០០ ហិកតា។
វាជាទីចំណតដ៏ពេញនិយមបំផុតមួយក្នុងលោកសម្រាប់ពពួកក្រៀលក្បាលក្រហម ដោយសារកត្ដាទីតាំងត្រាមឈីម ជាតំបន់រាមសា៕ VNS/HR