ក្រុង​អាថែន: ចម្លាក់ព្រះកេស​អាទិទេព​​បុរាណ​ក្រិក Hermes ត្រូវ​បាន​ធ្វើ​កំណាយ​អំឡុង​ពេល​ការ​ជីក​កកាយ​អភិវឌ្ឍ​ប្រព័ន្ធ​លូ​ភាគ​កណ្ដាល​ក្រុង​អាថែន​។ នេះ​បើ​យោងតាម​ក្រសួង​វប្បធម៌​បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​អាទិត្យ​។

សេចក្ដីថ្លែងការណ៍​មួយ​បាន​បង្ហាញ​ថា​៖ «​ចម្លាក់​បុរាណ​ដែល​មាន​ប្រវត្ដិ​តាំងពី​ចុង​សតវត្សរ៍​ទី ៤ ឬ​ដើម​សតវត្សរ៍ទី ៣ មុន​គ្រិស្ដ​សករាជ​ ស្ថិត​នៅ​សភាព​ល្អ​ស្អាត​»។

ព្រះកេស​ម៉ាប​ ត្រូវ​បា​នរក​ឃើញ​​កប់​ក្នុង​ដី​ក្រោម​ផ្លូវ​ដ៏​មមាញឹម​ ១,៣ ​ម៉ែត្រ​ Aiolou កាលពី​ថ្ងៃ​សុក្រ​ ដោយ​បង្ហាញ​ពី​អាយុ​កាល​ដ៏​យូរលង់​របស់​អាទិទេព និង​គឺជា​ផ្នែក​មួយ​នៃ​ដែន​កោះ​ហេម។

Herms ឬ Hermas ជាឈ្មោះ​សំដៅ​លើ​ចម្លាក់​ ដែល​រមែង​ជា​ព្រះ​កេស​របស់អាទិទេព Hermes ហើយ​ជួនកាល​ជាដង​ខ្លួន​ ដែល​ត្រូវបាន​ប្រើ​ជា​សសរ​ជ្រុង​បញ្ឈរ​នៅតាម​ផ្លូវ​ប្រសព្វ។

ទិដ្ឋភាព​​ភាគ​កណ្ដាល​ក្រុង​អាថែង​​​ក្បែរ​ផ្លូវ​មេត្រូ​ក្រោមដី​នាពេលរាត្រី. រូបថត AFP

យោងតាម​ទេវកថា​ក្រិក បាន​ឲ្យ​ដឹង​ថា អាទិទេព​ Hermes គឺជា​រាជ​បុត្រា​របស់​ស្ដេចមេឃា​ Zeus និង​ជា​អ្នក​នាំ​សារពី​​ទេវ ដែល​ជួយ​ការពារ​ដល់​អ្នក​ដំណើរ និង​អាជីវករ​។

ក្រសួង​វប្បធម៌​មិន​បាន​ប្រាប់​តម្លៃ​អំពី​ចម្លាក់​ព្រះកេស​ឡើយ តែ​វា​ត្រូវបាន​បញ្ជូន​ទៅកាន់​ឃ្លាំងរក្សា​ទុក​វត្ថុ​បុរាណ​​ភ្លាម​ៗ​។

កាល​ពីថ្ងៃ​សៅរ៍ អភិបាល​ក្រុង​អាថែន កូស្ដាស បាកូយ៉ាននីស បាន​បង្ហោះ​រូប​ថត​ព្រះ​កេស Hermes មួយ​ស្លឹក​លើ​ទំព័រ​ហ្វេសប៊ុក​។

លោក​បាន​ប្រាប់ AFP ​ថា​៖ «​ក្រុង​អាថែន​ដ៏​អស្ចារ្យ​!»៕ AFP/HR

ចម្លាក់ព្រះកេស​អាទិទេព​​បុរាណ​ក្រិក Hermes ត្រូវ​បាន​ធ្វើ​កំណាយ​អំឡុង​ពេល​ការ​ជីក​កកាយ​អភិវឌ្ឍ​ប្រព័ន្ធ​លូ​ភាគ​កណ្ដាល​ក្រុង​អាថែន​. រូបថត AFP