ក្រុងឡូសអេនជឺលេសៈ នេះជាដំណឹងមួយស្តាប់ហើយស្ទើរតែមិនជឿ និងមិននឹកស្មានដល់ឡើយ ដែលថាតារាប្រុសហូលីវូដរូបស្រស់សង្ហា ប្រេដ ភីត លាបថ្នាំក្រចក!នាឱកាសចូលរួមកម្មវិធីខួបបុណ្យភាពយន្តប្រចាំឆ្នាំលើកទី២៦ Palm Springs International Film Festival Awards នៅតំបន់ផាម ស្ព្រីងនៃរដ្ឋកាលីហ្វ័រនីញ៉ានៅថ្ងៃទី៣ ខែមករាឆ្នាំថ្មីនេះ ស្រាប់តែឃើញ ប្រេដ ភីត លាបថ្នាំក្រចក។
ជាការពិត គេបានឃើញ ប្រេដ ភីត លាបថ្នាំក្រចកចម្រុះពណ៌លើក្រចករបស់ខ្លួននាពេលឡើងឆាក ដែលគេជឿថា អាចជាស្នាដៃរបស់កូនៗរបស់លោក និងនាង អេនជេលីណា ជោលី តែម្ដង៕ PR