The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផ្កា​មួយ​ដើម​តូច​ធ្លាប់​ត្រូវ​បាន​ទុក​ចោរ​ក្រោម​គ្រែ​ ស្រាប់​តែ​មាន​​តម្លៃ​ ១,៤ ​លាន​ដុល្លារ​ នៅ​ពិព័រណ៍​ Antiques Roadshow

ផ្កា​មួយ​ដើម​តូច​ធ្លាប់​ត្រូវ​បាន​ទុក​ចោរ​ក្រោម​គ្រែ​ ស្រាប់​តែ​មាន​​តម្លៃ​ ១,៤ ​លាន​ដុល្លារ​ នៅ​ពិព័រណ៍​ Antiques Roadshow

Content image - Phnom Penh Post

ផ្កា​មួយ​ដើម​តូច​ធ្លាប់​ត្រូវ​បាន​ទុក​ចោរ​ក្រោម​គ្រែ​ ស្រាប់​តែ​មាន​​តម្លៃ​ ១,៤ ​លាន​ដុល្លារ​ នៅ​ពិព័រណ៍​ Antiques Roadshow

ក្រុង​ឡុងដ៍ : ដើម​ផ្កា​លម្អ​ដ៏​តូច​នេះ​បាន​​ផ្ដួល​អស់​វត្ថុ​មាន​តម្លៃ​ក្នុង​ព្រឹត្ដិការណ៍​ពិព័រណ៍​​ BBC Antiques Roadshow ក្រោយ​ពី​វា​ត្រូវបាន​ផ្ដល់​តម្លៃ​លក់ ១ លាន​ផោន (១,៤ លាន​ដុល្លារ)​។

អ្នក​ចូលរួម​​បាន​នាំ​គ្នា​ឈរ​ចំហ​មាត់​ ដោយ​បាន​ឃើញ​វត្ថុ​ស្នាដៃ​របស់​ក្រុមហ៊ុន Faberge ចុង​សប្ដាហ៍​នេះ ក្នុង​តំណាក់​កាល​នៃ​បទ​បង្ហាញ​បឋម​របស់​អ្នកសារព័ត៌មាន Fiona Bruce។

អ្នក​ជំនាញ​គ្រឿង​អលង្ការ ­Geoffrey Munn បាន​និយាយ​ទាំង​ភ្ញាក់​ផ្អើល​ថា​៖ «​វា​ជា​វត្ថុ​សិល្បៈ​ដ៏​កម្រ​បំផុត និង​អស្ចារ្យ​បំផុត​នៃ​ស្នា​ដៃ​របស់ Faberge ដែល​ជា​ការ​ប៉ង​ប្រាថ្នា​ចង់​ឃើញ​ពី​មហាជន​»។

ដើម​ផ្កា​រចនា​ពី​សន្លឹក​មាស គ្រាប់​ពេជ្រ និង​គុជ ត្រូវបាន​នាំ​យក​មក​ដោយ​​វរសេនិយ​ឯក​កិត្ដិយស ­Stamford ­Cartwright តាំង​នាម​ឲ្យ​កង​រាជ​អាវុធ​ហត្ថ ​Royal Yeomanry​។

ថ្វីដ្បិ​តតែ​ពេល​នេះ​វា​ត្រូវ​បាន​រក្សា​ក្រោម​សន្ដិសុខ​តឹងរឹង​យ៉ាង​ណា​ក៏​ដោយ ក៏វា​ធ្លាប់​ត្រូវ​បាន​រក្សា​ទុក​ក្រោម​គ្រែ​ដេក​របស់​ទាហាន​ម្នាក់​។ លោក​វរសេនិយឯក Cartwright ដែល​គិត​ថា វាមន​តម្លៃ ៥ ម៉ឺន​ផោន (ជាង ៧ ម៉ឺន​ដុល្លារ) បាន​និយាយ​ថា​៖ «​មែន​ហើយ ខ្ញុំ​ធ្លាប់​គិត​ថា វា​មិន​សម្រាប់​លក់​នោះទេ​»។

Content image - Phnom Penh Post

ផ្កា​តូច​នេះ​ ដែល​បាន​តាំង​បង្ហាញ​នៅ​ព្រឹត្ដិការណ៍​ផ្លូវ​ការ​នានា គឺជា​កាដូឲ្យ​កង​​​ទាហាន​អាកាស​​ ដែល​ក្រោម​មក​ក្លាយ​ជា​កង​កម្លាំង Queen’s Own Worcestershire Hussars ក្នុង​ឆ្នាំ​​ ១៩០៤​។

វា​រំលេច​នូវ​ផ្កា​រីក​តម្កល់​លើ​ថូ​គ្រីស្ដាល់​ ភ្ជាប់​ដោយ​សំណេរ​ខ្លី «​QOWH South Africa 1900»។ ពេល​នេះ ជា​កម្មសិទ្ធិ​របស់​អង្គការ​មនុស្ស​ធម៌​មួយ វា​មិន​ត្រូវ​បាន​ដាក់​លក់​ឡើយ​។

បច្ចុប្បន្ន​ ការ​សិក្សា​អំពី​ផ្កា​របស់ Faberge នៅ​សេស​សល់​តែ​តិច​ជាង ៨០ ស្នាដៃ​ប៉ុណ្ណោះ​។ ចម្លាក់​ទេពធីតា​ភាគ​ខាង​ជើង និង​ពាន​ FA Cup ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ១ លាន​ផោន​ក្នុង​ព្រឹត្ដិការ​ណ៍​តាំង​បង្ហាញ​នោះ៕ HR

ប្រភព: Mirror.co.uk

អត្ថបទគួរចាប់អារម្មណ៍