ក្រុង​ស៊ីដនី : អ្វី​ដែល​ធ្វើ​ឲ្យ​ផ្ទះ​មួយ​ខ្នង​ដែលមាន ៣ បន្ទប់​នៅ​ជាយ​ក្រុង​ស៊ីដនី​ភាគ​ខាង​លិច​ទទួល​ងារ​ជា «​ផ្ទះ​អព្ភូត​ហេតុ​»។ ផេះ និង​ប្រេង​ជ្រាប​តាម​ជញ្ជាំង​ជា​បាតុភូត​ដែល​អ្នក​វិទ្យា​សាស្ដ្រ​សុំ​គ្មាន​យោបល់​។ ​

ម្ចាស់​ផ្ទះឈ្មោះ ចច និង​លីណា តាន​នូស ជឿ​ថា បាតុភូត​ចម្លែក​នេះ​ជា​សញ្ញា​ពី​ព្រះ​ជាម្ចាស់​​ដែល​លោក​ព្រះរាជ​ទាន​ជា​ផ្ទះ​វេទមន្ដ​។ យោងតាម​ប្ដី​ប្រពន្ធ​ទាំង​ ២ ផ្ទះ​នេះ​មាន​​អព្ភូត​ហេតុ​ពិសេស​ក្នុង​ការ​ជួយ​អ្នក​ប្រាថ្នា​មាន​គភ៌​ ទោះ​​ពេទ្យ​ជំនាញ​ផ្នែក​​វិទ្យា​សាស្ដ្រ​អស់​លទ្ធភាព​យ៉ាង​ណា​ក៏​ដោយ​។ មាន​ទាំង​សេចក្ដី​រាយ​ការណ៍​ថា ផ្ទះ​វេទមន្ដ​នេះ​អាច​ព្យាបាល​ជំងឺ​មហារីក​ឲ្យ​ស្ដ្រី​ម្នាក់​ថែម​ទៀត​ផង​។

ប្រេង​អាថ៌​កំបាំង​បាន​ជ្រាប​ចេញ​តាម​ជញ្ជាំង​ដំបូង​ក្នុង​ឆ្នាំ​២០០៨ ក្រោយ​ពី​កូន​ប្រុស​របស់​លោក ចច និង​អ្នកស្រី លីណា អាយុ ១៧ ឆ្នាំ ឈ្មោះ ម៉ៃ បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

ពួកកគេ​ជឿ​ថា ប្រេង​នេះ​កើត​ពី​អភីនីហា​របស់​កូន​ និង​បាន​អះអាង​ថា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ព្រលឹង​យុវជន​រូប​នេះ បាន​សរសេរ​ថ្ងៃ​កំណើត​លើ​ជញ្ជាំង​ដោយ​ប្រើ​ប្រេង​នេះ ព្រមទាំង និម្មិត​រូប​សាសនា​គ្រឹស្ដ​ជា​ច្រើន​ទៀត​។

ប្ដី​ប្រពន្ធ​ទាំងពីរ បាន​បន្ដថា​៖ «​ព្រលឹង​កូន​ប្រុស​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ផ្ទះ​នេះ​។ គាត់​មក​ផ្ទះ​នេះ ហើយ​ប្រេង​លើ​ជញ្ជាំង​ជា​ព្រលឹង​របស់​គាត់​»។

ថ្វីដ្បិតតែ​ការ​ពិសោធ​ប្រេង​ត្រូវបាន​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំយ៉ាងណា​ក៏ដោយ ក៏​គ្មាន​ការ​ពន្យល់​ជាក់​លាក់​អំពី​ប្រភព​ប្រេង​នោះ​ឡើយ​។ អ្វីដែល​បាន​រក​ឃើញ​នោះ​គឺ ថា វា​មាន​ជាតិ​ទឹក មាស និង​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ក្នុង​កម្រិត​ទាប​បំផុត​។

អព្ភូត​ហេតុ​សំខាន់​មួយ​គឺ​ថា មាន​ស្ដ្រី​ម្នាក់ ដែល​មាន​ផ្ទៃ​ពោះ​កូន​ទី ៣ ក្រោយ​ពី​បែ​រ​បន់​នៅ​ទី​នោះ​ ទោះ​វេជ្ជបណ្ឌិត​នៅតែ​ទទូច​ថា ដំណើរ​មាន​គភ៌​នោះ​ពិត​ជា​សម​ទំនង​សោះ​។

ការ​ពិត​គឺ​ថា ប្ដីប្រពន្ធ​អូស្ដ្រាលី​ទាំងពីរ មិន​បាន​ប្រើ​ផ្ទះ​វេទមន្ដ​នេះ​ដើម្បី​រក​ចំណូល​ ឬ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ណា​ឡើយ​ ហើយ​ពួកគេ​ថែម​ទាំង​បដិសេធ​មិន​ផ្ដល់​បទសម្ភាស​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​៕ HR

ប្រភព៖​ odditycentral.com