The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផ្ទះ​សម្បុក​ឃ្មុំ​ក្រុង​បាសេឡូណា ជួយ​រំដោះ​មនុស្ស​ពី​ភាពអនាថា

ផ្ទះ​សម្បុក​ឃ្មុំ​ក្រុង​បាសេឡូណា ជួយ​រំដោះ​មនុស្ស​ពី​ភាពអនាថា

Content image - Phnom Penh Post
អ្នក​ស្នាក់នៅ​ផ្ទះ​សម្បុក​ឃ្មុំ​ត្រូវ​ប្រើប្រាស់​ផ្ទះបាយ និង​បន្ទប់ទឹក​រួម​គ្នា​។ រូបថត AFP

ផ្ទះ​សម្បុក​ឃ្មុំ​ក្រុង​បាសេឡូណា ជួយ​រំដោះ​មនុស្ស​ពី​ភាពអនាថា

ក្រុងបាសេឡូណា: ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​លោក ហារី កាចេវិក គេង​ក្នុង​បន្ទប់​ប្រអប់​ដ៏តូចចង្អៀត​ត្រឹម​ទំហំ ២,៤ ម៉ែត្រការ៉េ​។ លោក​គឺជា​ពលរដ្ឋ​ដំបូង​ម្នាក់​ស្ថិត​ក្នុង​គម្រោង​ផ្ទះ​ «​សម្បុក​ឃ្មុំ​» ដែល​យក​លំនាំ​តាម​ផ្ទះ​នៅ​ជប៉ុន ហុងកុង ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ក្រុង​បាសេឡូណា​របស់​អេស្ប៉ាញ ទោះ​អត់​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​ក៏ដោយ​។

គំនិត​ផ្ដួចផ្ដើម​ពី​ក្រុមហ៊ុន​អេស្ប៉ាញ Haibu បាន​ច្នៃ​បង្កើត​ទូ​រស់នៅ​តូចៗ ២០ ប្រអប់​ដែល​រួមមាន គ្រែ​ ១ និង​តុ​ក្បាល​គ្រែ​ផងដែរ​។ បន្ទប់​ប្រអប់​ត្រូវ​បាន​កសាង​ឡើង​ជាប់ៗ​គ្នា​ដោយ​អ្នក​ស្នាក់​ប្រើ​ផ្ទះបាយ បន្ទប់ទឹក និង​ដំបូល​រួមគ្នា ជាមួយ​តម្លៃ​ជួល ២២៥ ដុល្លារ​ក្នុង​ ១ ​ខែ​។

លោក​កាចេវិក​ជា​អ្នក​បើកបរ​រថយន្ដ​ដឹកទំនិញ​អូស្ដ្រាលី​អាយុ​ ៤២ ​ឆ្នាំ​ដែល​រើ​មក​រស់នៅ​ក្រុង​បាសេឡូណា​វិញ​បាន​និយាយ​ថា​៖ «​ចំពោះ​ខ្ញុំ​នេះ​គឺជា​ជម្រក​ដ៏សមរម្យ​។ ខ្ញុំ​ចេញ​ក្រៅ​រកប្រាក់ ស្លៀកពាក់​ស្អាតបាត​ហើយ​ខ្ញុំ​សម្រាក​ពេល​ខ្ញុំ​ដេក​»​។

Content image - Phnom Penh Post
ក្នុង​បន្ទប់​ទំហំ ២,៤ ម៉ែត្រ​មាន​តែ​គ្រែ​គេង​ល្មម​មួយ​តួខ្លួន​អ្នក​ស្នាក់នៅ​។ រូបថត AFP

អ្នក​ជួល​ផ្ទះ​រួមទាំង​ជាងភ្លើង​អាយុ ៣៦ ​ឆ្នាំ​ដែល​ទើប​បាន​លែងលះ​កាលពី​ឆ្នាំ​មុន​បាន​ប្រាក់ចំណូល ៨០០ អឺរ៉ូ (៩០៦ ដុល្លារ​) ក្នុង​ ១ ​ខែ ចំពោះ​ការងារ​ក្រៅ​ម៉ោង និង​ត្រូវ​ចំណាយ ៦៨០ ​ដុល្លារ​លើ​អាហារកិច្ច​កូន និង​សង​កម្ចី​រួម​អតីត​ភរិយា​។

លោក ហេចទ័រ ខាបាណុល កំពុង​ដាំទឹក​ក្នុង​ម៉ាស៊ីន​ម៉ៃក្រូវ៉េវ ឯ​ផ្ទះបាយ​រួម​ដើម្បី​ចុង​កាហ្វេ​ដោយសារ​ខ្វះ​កំសៀវ​បាន​និយាយ​ថា​៖ «​ពេល​នេះ​វា​មិន​អី​ទេ រហូត​ដល់​ខ្ញុំ​រក​កន្លែង​សមរម្យ​ជាង​នេះ​បាន​»​។

វិបសាយ​អចលនទ្រព្យ​នានា​កម្រ​បង្ហាញ​តារាង​បន្ទប់​ជួល​នៅ​រួមគ្នា​សម្រាប់​តម្លៃ​ក្រោម ៣៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ​ណាស់ ខណៈ ៣០ ​ភាគរយ​ក្នុង​ចំណោម​កម្មករ​ទាំងអស់​នៅ​អេស្ប៉ាញ​រកចំណូល​បាន​តិច​ជាង ១៣៩២ ដុល្លារ​ក្នុង​ ១ ​ខែ​។

ឆ្នាំ​មុន​មនុស្ស​ជាង ៣៧ ០០០ នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​ជួល​នៅ​ទូទាំង​ប្រទេស​អេស្ប៉ាញ​ដោយសារ​ខ្វះ​លុយ​បង់​ប្រចាំខែ​។ ប៉ុន្ដែ​បន្ទប់​ប្រអប់​ទាំងនេះ​ជា​ទង្វើ​ខុសច្បាប់​ដែល​ចែង​ថា បុគ្គល​ម្នាក់​ត្រូវ​តែ​រស់នៅ​ក្នុង​ផ្ទះ​ទំហំ​យ៉ាងតិច ៥ ម៉ែត្រការ៉េ​។

ទីប្រឹក្សា​ទទួល​បន្ទុក​ផែនការ​ក្រុង ចាណេត សានហ្ស៍ បាន​និយាយ​ថា​៖ «​វា​ជាទី​អនាធិបតេយ្យ មិនមែន​ជា​ផ្ទះ​សម្រាប់​មនុស្ស​រស់នៅ​ទេ​»​។

ក្រុមហ៊ុន Haibu បាន​ទទូច​ថា​ខ្លួន​បាន​បង្ហាញ​គម្រោង​នេះ​ជា​កិច្ចការ​ជួយ​សង្គម​ដោយ​លោក​ ម៉ាក អូលីវើរ ជា​ស្ថាបនិក Haibu ម្នាក់​បាន​និយាយ​ថា​៖ «​គោលបំណង​សំខាន់​គឺ​សម្រាប់​អ្នករក​កន្លែង​ស្នាក់​បណ្ដោះអាសន្ន​ស្វែងរក​ឱកាស​ឲ្យ​ប្រសើរ ដើម្បី​សន្សំ​ប្រាក់​រួច​ស្វែងរក​កន្លែង​សមគួរ​ជាង​នេះ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍