The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផ្លែ​ក្រូច​ចម្លែក ​ប្រែពណ៌​ស្វាយ​ ធ្វើ​ឲ្យ​អ្នក​វិទ្យា​សាស្ដ្រ​ទាល់​តម្រិះ​ ​

ផ្លែ​ក្រូច​ចម្លែក ​ប្រែពណ៌​ស្វាយ​ ធ្វើ​ឲ្យ​អ្នក​វិទ្យា​សាស្ដ្រ​ទាល់​តម្រិះ​ ​

Content image - Phnom Penh Post

ផ្លែ​ក្រូច​ចម្លែក ​ប្រែពណ៌​ស្វាយ​ ធ្វើ​ឲ្យ​អ្នក​វិទ្យា​សាស្ដ្រ​ទាល់​តម្រិះ​ ​

ក្រុង​ស៊ីដនី: ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ចំណី​អាហារ​អូស្ដ្រាលី កំពុង​តែ​ងឿង​ឆ្ងល់​ចំពោះ​ក្រូច​មួយ​ផ្លែ ដែល​ប្រើ​ទៅ​ជា​ស្វាយ​ខ្ចី​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ពុះ​ចិត​។

ផ្លែ​ឈើ​សម្បុរ​ចម្លែក​នេះ​ ត្រូវបាន​ចាត់​ទុក​ជា​អភូតិ​ហេតុ​វិទ្យាសាស្ដ្រ តែ​មក​ទល់​នឹង​ពេល​នេះ គ្មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នៃ​ការ​ប្រែ​ពណ៌​នេះ​ឡើយ​។

ក្រូច​ដ៏​អាថ៌​កំបាំង​ត្រូវបាន​ទិញ​កាល​ពី​សប្ដាហ៍​មុន​ដោយ​ ពលរដ្ឋ​ក្រុង​ប្រ៊ីសបានឈ្មោះ នេទី ម៉ូហ្វហ្វីត មកពី​ផ្សារ​លក់​បន្លែ និង​ផ្លែ​ឈើ។

អ្នកស្រី​គ្រោង​យក​ក្រូច​ចម្លែក​នេះ​ធ្វើ​ជា​អាហារ​សម្រន់​ឲ្យ​កូន​ប្រុស​អាយុ​ ២ ខួប​ និង​បាន​អះអាង​ថា ផ្លែ​ឈើ​នេះ​មាន​រូប​រាង និង​ក្លិន​ដូច​ក្រូច​ធម្មតា​។ វា​ប្រែ​ជា​ប្លែក​ពេល​ទុក​ចោល​មួយ​យប់​ ដោយ​អ្នកស្រី​បាន​សម្គាល់​ឃើញ​ពណ៌​ស្វាយ​ខ្ចី​ចេញ​តាម​រន្ធ​ស្បែក​ក្រូច​។

ក្រោយ​ពី​ស្វែង​រក​ចម្លើយ​តាម​អនឡាញ អ្នកស្រី ម៉ូហ្វហ្វីត ប្រទះ​ឃើញ​អត្ថ​បទ​មួយ​ក្នុង​ឆ្នាំ​ ២០១៥ ដែល​បង្ហាញ​ពី​ករណី​ស្រដៀង​គ្នា​នេះ ដោយ​មាន​មនុស្ស​ម្នាក់​បាន​ទិញ​ក្រូច​ពី​ផ្សារ​ រួច​បាន​ឃើញ​វា​ប្រែ​ពណ៌​ទៅ​ជា​ស្វាយ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​។

Content image - Phnom Penh Post

អ្នកស្រី ម៉ូហ្វហ្វីត បាន​ប្រាប់ ABC.net.au ថា​៖ «​វា​ហាក់​ដូចជា​មាន​គេ​យក​វា​ទៅ​ជ្រលក់​ពណ៌​ ដែល​ខ្ញុំ​ហ៊ាន​ធានា​ថា វា​ពិត​ជា​ធម្មជាតិ​មែន​។ ខ្ញុំ​បាន​ឆែក​មើល​ក្នុង​ធុង​សំរាម​នូវ​បំណែក​ក្រូច​ដែល​កូន​ខ្ញុំ​បាន​ញ៉ាំ​ ហើយ​ប្រាកដ​ណាស់​ថា ក្រូច​ទាំង​នោះ​ប្រែ​ជា​ពណ៌ស្វាយ​។ ដំបូង​ខ្ញុំ​គិត​ថា វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្ញុំ​។ ប៉ុន្ដែ​គាត់​មិន​អី​ទេ​ ពិត​ជា​មិន​មាន​បញ្ហា​អ្វី​មែន​»។

ស្ដ្រី​អ្នក​នាំពាក្យ​មន្ទីរ​សុខាភិបាល​រដ្ឋ​ឃ្វីន​លែន បាន​អះអាង​ថា គំរូ​តេស្ដ​ពី​ផ្លែ​ក្រូច​ត្រូវបាន​យក​ទៅ​វិភាគ​។ បច្ចុប្បន្ន​នេះ គ្មាន​ភ័ស្ដុតាង​ណា​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ជ្រលក់​ទឹក​ថ្នាំ​ជ្រលក់​ផ្លែ​ក្រូច​នោះ​ឡើយ​៕ HR

ប្រភព odditycentral.com

អត្ថបទគួរចាប់អារម្មណ៍