The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្អើល​អស់​កងទ័ពអាកាស​ប៉ាគីស្ថាន អ្នកលក់​ពោត​លីង​ផលិត​យន្ដហោះ​ផ្ទាល់​ខ្លួន

ផ្អើល​អស់​កងទ័ពអាកាស​ប៉ាគីស្ថាន អ្នកលក់​ពោត​លីង​ផលិត​យន្ដហោះ​ផ្ទាល់​ខ្លួន

Content image - Phnom Penh Post
កន្លែង​រក្សា​យន្តហោះ​របស់​លោក​តែងតែ​មាន​មនុស្ស​សុំ​ចូល​ទៅ​មើល​។ រូបថត AFP

ផ្អើល​អស់​កងទ័ពអាកាស​ប៉ាគីស្ថាន អ្នកលក់​ពោត​លីង​ផលិត​យន្ដហោះ​ផ្ទាល់​ខ្លួន

ក្រុងអ៊ីស្លាម៉ាបាដ: ជាមួយ​ម៉ាស៊ីន​ខ្ចី​ពី​ឧបករណ៍​កាត់​ថ្ម​បេតុង ស្លាប​ខ្ចី​ពី​ក្រណាត់​បាវ កង់​ខ្ចី​ពី​រ៉ឺម៉ក​កង់​៣ អ្នកលក់​ពោតលីង​ម្នាក់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កងទ័ពអាកាស​ប៉ាគីស្ថាន​ចំពោះ​សមត្ថភាព​ផលិត​យន្ដហោះ​។

សមត្ថភាព​របស់​លោក មូហាម៉ាដ ហ្វាយយ៉ាស បាន​ទាក់​ចិត្ដ​មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​ដែល​ពលរដ្ឋ​រាប់លាន​នាក់​រួម​ទាំង​លោក​ផង​នោះ​មាន​កម្រិត​នៃ​ការអប់រំ​ទាប និង​ពុះពារ​ក្នុង​ឆាក​ជីវិត​ដើម្បី​រស់​។

លោក ហ្វាយយ៉ាស បាន​រៀបរាប់​ពី​ការផលិត​យន្ដហោះ​ដំបូង​ដោយ​រៀន​ធ្វើ​តាម​វីដេអូ​ថា​៖ «​ទីបំផុត​វា​អាច​ហោះ​បាន​មែន​។ ខ្ញុំ​រំភើប​ចិត្ដ​ហួស​ថ្លែង​»​។

បុរស​អាយុ ៣២ ​ឆ្នាំ​បាន​បន្ដ​ថា​លោក​មាន​ក្ដីសុបិន​ចង់​ចូលរួម​ក្នុង​ជួរ​កងទ័ព​អាកាស​តាំងពី​តូច តែ​ឪពុក​របស់​លោក​បាន​ស្លាប់ ខណៈ​លោក​នៅ​រៀន​នៅ​ឡើយ ដែល​បង្ខំ​រូបលោក​ឲ្យ​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​ ៨ និង​ចាប់​យក​ការងារ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ម្ដាយ និង​កូន ៥ ​នាក់​ទៀត​។

ក្រោយមក​លោក​ចាប់​អាជីព​ជា​អ្នកលក់​ពោតលីង​នៅពេល​ថ្ងៃ និង​ពេលយប់​ធ្វើជា​សន្ដិសុខ ដោយ​ខិតខំ​សន្សំ​ប្រាក់​កាក់ល្អិត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លោក​បាន​លក់​ដី​ ១ ​ដុំ និង​ខ្ចីបុល ៥ ​ម៉ឺន​រូពី (៣៥០ ​ដុល្លារ​)​។

Content image - Phnom Penh Post
យន្តហោះ​អាច​ហោះ​កម្ពស់​ទាបៗ​បាន ២ ទៅ ៣ គីឡូម៉ែត្រ​។ រូបថត AFP

យន្ដហោះ​តូច​ដ៏រខេករខាក និង​មាន​ឆ្អឹង​ពណ៌​ខៀវ​មាន​ល្បឿន ១២០ គីឡូម៉ែត្រ​មុនពេល​ហោះហើរ​។

លោក​បាន​និយាយ​ថា​៖ «​វា​មាន​កម្ពស់​ពី ៦ ទៅជិត ៨ ​តឹក ហើយ​វា​អាច​ហោះ​បាន​ចន្លោះ​ពី ២ ទៅ ៣ គីឡូម៉ែត្រ​មុនពេល​ចុះចត​»​។

លោក​ជ្រើសរើស​ថ្ងៃទី ​២៣ ខែ​មីនា ចំ​ថ្ងៃ​ទិវា​សាធារណរដ្ឋ​ប៉ាគីស្ថាន​។ ប៉ុន្ដែ​មុនពេល​បញ្ឆេះ​ម៉ាស៊ីន ប៉ូលិស​បាន​មក​ដល់ និង​បាន​ចាប់​ខ្លួន​លោក ហើយ​រឹបអូស​យន្ដហោះ​ដែល​ចោទ​ពី​បទ​កង្វះ​សុវត្ថិភាព​ហោះហើរ​។

តុលាការ​បាន​ដោះលែង​រូបលោក និង​ប្រគល់​យន្ដហោះ​ឲ្យ​វិញ​ក្រោយ​ពិន័យ ៣០០០ ​រូពី (១៩ ​ដុល្លារ​)​។

ក្រោយពី​ល្បី​តាម​បណ្ដាញ​សង្គម អ្នកតំណាង​មកពី​កងទ័ព​អាកាស​ប៉ាគីស្ថាន បាន​ធ្វើ​ទស្សនកិច្ច​ ២ ​ដង​ទៅ​មើល​យន្ដហោះ​លោក និង​ចេញ​វិញ្ញាបនបត្រ​សរសើរ «​មហិច្ឆតា និង​ភាព​ប៉ិនប្រសប់​» របស់​លោក​ក្នុង​ការផលិត​យានជំនិះ​ដែល​ជា «​មូលដ្ឋានគ្រឹះ​យន្ដហោះ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍