The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​អង់គ្លេស​រាប់ពាន់នាក់​នាំគ្នា​រាំច្រៀង​អត់​ពាក់​ម៉ាស់ បំណង​តេស្ដ​សមត្ថភាព​ចម្លង​របស់​កូវីដ




ពលរដ្ឋ​អង់គ្លេស​រាប់ពាន់នាក់​នាំគ្នា​រាំច្រៀង​អត់​ពាក់​ម៉ាស់ បំណង​តេស្ដ​សមត្ថភាព​ចម្លង​របស់​កូវីដ

Content image - Phnom Penh Post
មនុស្ស ៥ ពាន់​នាក់​ត្រូវបាន​ចូលរួម​ដោយ​តម្រូវ​ឱ្យ​បង្ហាញ​តេស្ត​អវិជ្ជមាន​កូវីដ​តែ​មិន​ចាំបាច់​ពាក់​ម៉ាស់​ទេ។ AFP

ពលរដ្ឋ​អង់គ្លេស​រាប់ពាន់នាក់​នាំគ្នា​រាំច្រៀង​អត់​ពាក់​ម៉ាស់ បំណង​តេស្ដ​សមត្ថភាព​ចម្លង​របស់​កូវីដ

ក្រុងឡុងដ៍៖ មនុស្ស​រាប់ពាន់នាក់​នាំគ្នា​រាំរែក​ដោយ​អត់​មាន​ពាក់ម៉ាស់​នៅក្នុង​មហោស្រព​តន្ដ្រី​មួយ​ឯ​ភាគ​ខាងជើង​ប្រទេស​អង់គ្លេស ខណៈ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បានអនុញ្ញាត​ឱ្យមាន​ការសម្ដែង​ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​ជា​លើកដំបូង។

ក្រុមមនុស្ស​ប្រមាណ ៥ ពាន់​នាក់​បាននាំគ្នា​អបអរ រាំរែក និង​ស្រែកច្រៀង​តាម​ការសម្ដែង​របស់​ក្រុម​តន្ដ្រីករ រួមទាំង តន្ដ្រី​អ៊ីឌីប៉ុប​របស់​អង់គ្លេស Blossoms នៅក្នុង​ព្រឹត្ដិការណ៍​ដ៏មាន​ការគាំទ្រ​ខ្លាំង​មួយ​នៅ​ថ្ងៃអាទិត្យ​ឯ​ឧទ្យាន Sefton Park ក្រុង​លីវើភូល។

មហោស្រព​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដែល​ហៅថា កម្មវិធី​ស្រាវជ្រាវ​លើ​ការរៀបចំ​ព្រឹត្ដិការណ៍​នានា (ERP) ដើម្បី​តេស្ដ​សុវត្ថិភាព​ក្នុង​ចំណោម​ក្រុម​មហាជន​នៅ​ព្រឹត្ដិការណ៍​ប្រគំ​តន្ដ្រី​មុនពេល​លើក​បម្រាម​គោចរ​ទាំងស្រុង​នៅ​ខែមិថុនា ឆ្នាំ ២០២១ ខាងមុខ។

Content image - Phnom Penh Post
អ្នកចូលរួម​មិនចាំបាច់​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ទេ​ក្នុង​គម្រោង​ពិសោធន៍​ពី​ការរៀបចំ​ខនសឺត​ក្រោយ​វិបត្តិ​កូវីដ។ AFP

ឱបរឹត​មិត្ដភក្ដិ​នៅខាងមុខ​រោង​ប្រគំ​តន្ដ្រី ម៉ាត ប៊េរី បាន​និយាយថា ទីបំផុត ពួកគេ​កំពុង​វិល​ទៅកាន់​ភាពប្រក្រតី​បណ្ដើរៗ​វិញ​ហើយ។

អ្នក​មកលេង​ការប្រគំ ជាម​ន្ដ្រី​ម្នាក់​ទៀត ហ្វ្រេដា បេហ្គលិ បាន​បន្ដថា៖ «ខ្ញុំ​គិតថា វា​ពិតជា​ល្អ​ក្នុង​ការវិល​ទៅកាន់​សភាព​ដើម​វិញ​ម្ដងទៀត បើ​វា​ឆាប់​មាន​ប្រក្រតីភាព​ក្នុង​រដូវក្ដៅ​នេះ»។

រដ្ឋាភិបាល​ធ្លាប់បាន​អនុញ្ញាត​ឱ្យមាន​អ្នកចូលរួម​ក្នុង​ចំនួន​កំណត់​ចំពោះ​ព្រឹត្ដិការណ៍​កីឡា​នានា ដូចជា ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន FA Cup នៅ Wembley។ ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ត្រួតពិនិត្យ​លើ​របៀប​នៃ​ការរក្សា​គម្លាត​សុវត្ថិភាព និង​ដំណើរការ​ចរន្ដ​ខ្យល់ខុសៗគ្នា»។

អ្នកចូលរួម​ការប្រគំ​តន្ដ្រី​រយៈពេល ២ ថ្ងៃនេះ​ត្រូវ​ធ្វើការ​តេស្ដ​រក​វីរុស​មុនពេល​ចូលរួម​ព្រឹត្ដិការណ៍ និង​ត្រូវ​ធ្វើតេស្ដ​ម្ដងទៀត​ក្រោយ​ចប់​កម្មវិធី។ ពួកគេ​ត្រូវ​ផ្ដល់ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ដល់​សេវាកម្ម​សុខាភិបាល​សាធារណៈ។ ដូច្នេះ​ពួកគេ​អាច​ត្រូវបាន​តាមដាន បើ​ពួកគេ​មាន​វិជ្ជមាន​កូវីដ។

Content image - Phnom Penh Post
អ្នកចូលរួម​មិនចាំបាច់​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ទេ​ក្នុង​គម្រោង​ពិសោធន៍​ពី​ការរៀបចំ​ខនសឺត​ក្រោយ​វិបត្តិ​កូវីដ។ AFP

ក្រុម​តន្ដ្រី​សម្ដែង​នៅក្នុង​តង់។ នៅ​ច្រកចូល មហាជន​ត្រូវ​បង្ហាញ QR កូដ និង​លទ្ធផល​តេស្ដ​កូវីដ។

ចេស ដាវីស បាន​និយាយ​ពេលមកដល់​កន្លែង​ប្រគំ​តន្ដ្រី​ថា៖ «គ្មាន​ហេតុផល​អ្វី​ដែលមាន​អ្នក​មក​ជាប់​អ្វី​តាម​ខ្លួន​វិញ​នោះទេ។ ដូច្នេះ ខ្ញុំ​មិន​យក​អ្វី​ទៅផ្ទះ​វិញ​ដាច់ខាត។ ខ្ញុំ​ពិតជា​រំភើប​ចិត្ដ​ណាស់»។

កម្មវិធី​ពានរង្វាន់ Brit Awards ក៏មាន​ប្រជាប្រិយភាព​នៅ​ថ្ងៃទី ១១ ខែឧសភា ខាងមុខ​នឹង​អនុញ្ញាត​ឱ្យមាន​អ្នកចូលរួម ៤ ពាន់​នាក់​នៅ​ London's O2 Arena ពេល​ពួកគេ​បង្ហាញ​លទ្ធផល​តេស្ដ​អវិជ្ជមាន​ជាមុនសិន។

ចក្រភព​អង់គ្លេស​បាន​ផ្ដល់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ជាង ៣៤ លាន​នាក់​សម្រាប់​ដូស​ដំបូង ហើយ​មាន​មនុស្ស ១ ៤៥១ នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ នេះ​បើ​យោងតាម​តួលេខ​ចុងក្រោយ​របស់​រដ្ឋាភិបាល៕ HR

Content image - Phnom Penh Post
ក្រុម​អ្នកចូលរួម​ថតរូប​នៅមុខ​តង់​ប្រគំ​តន្ត្រី​កាលពី​ថ្ងៃទី ២ ខែឧសភា។ AFP

Content image - Phnom Penh Post
អ្នកចូលរួម​មិនចាំបាច់​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​ទេ​ក្នុង​គម្រោង​ពិសោធន៍​ពី​ការរៀបចំ​ខនសឺត​ក្រោយ​វិបត្តិ​កូវីដ។ AFP

Content image - Phnom Penh Post
ក្រុម​អ្នកគាំទ្រ​ហ៊ោកញ្ជ្រៀវ​នឹង​ការប្រគំ​ន្ត្រី Blossom នៅ Sefton Park កាលពី​ថ្ងៃទី ២ ខែឧសភា។ AFP

Content image - Phnom Penh Post
ទិដ្ឋភាព​ការប្រគំ​ន្ត្រី Blossom រៀបចំ​ដោយ​Festival Republic នៅ Sefton Park កាលពី​ថ្ងៃទី ២ ខែ​ឧសភា។ AFP

Content image - Phnom Penh Post
អ្នកចូលរួម​ត្រូវ​បង្ហាញ​តេស្ត​អវិជ្ជមាន​កូវីដ តែ​មិនចាំបាច់​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​ទេ។ AFP

អត្ថបទគួរចាប់អារម្មណ៍