ក្រុងតូក្យូ៖ ពិព័រណ៍សិល្បៈដែលត្រូវបានផ្អាកដោយសាររូបចម្លាក់ស្ត្រីកូរ៉េខាងត្បូងជាទាសករផ្លូវភេទសម័យសង្គ្រាមនោះ ពេលនេះត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញហើយ។
ពិព័រណ៍ The Aichi Triennale ឆ្នាំ ២០១៩ ដែលមានរូបចម្លាក់នារីក្នុងសម្លៀកបំពាក់ប្រពៃណីកូរ៉េ អង្គុយលើកៅអីឈើនោះ ត្រូវបានបិទកាលពីដើមខែសីហា ក្រោយពីបើកសម្ពោធបានត្រឹមតែ ៣ ថ្ងៃ។
ពិព័រណ៍ត្រូវបានប្រកាសឲ្យបើកស្វាគមន៍ភ្ញៀវឡើងវិញ ជាមួយនឹងរូបចម្លាក់ទាសករផ្លូវភេទ ក្រោមការពន្យល់ពីមគ្គុទេសក៍ និងអ្នកជំនាញកម្មវិធីសិក្សាដើម្បីឲ្យអ្នកមកទស្សនាបានស្វែងយល់។
សេចក្ដីសម្រេចបើកពិព័រណ៍នេះឡើងវិញ ត្រូវបានធ្វើឡើង ខណៈនៅសល់តែ ១ សប្ដាហ៍ទៀត កម្មវិធីតាំងបង្ហាញនឹងដល់កាលបរិច្ឆេទបិទ។
Hideaki Omura អភិបាលក្រុង Aichi បានថ្លែងថា៖ «វាពិតជាគួរឲ្យសោកស្ដាយមែន ដែលការតាំងបង្ហាញស្នាដៃសិល្បៈនេះត្រូវបានផ្អាកមួយរយៈធំ។ ខ្ញុំចង់ឲ្យពិព័រណ៍នេះបញ្ចប់ទៅ និងប្រែក្លាយជាទិវាសិល្បៈដ៏ធំមួយនៅជប៉ុន»។
យោងតាមប្រវត្តិវិទូជាច្រើន មានស្ត្រី ២០ ម៉ឺននាក់ ដែលភាគច្រើនមកពីកូរ៉េ ត្រូវបានបង្ខំឲ្យធ្វើការនៅផ្ទះបនបម្រើទាហានជប៉ុន អំឡុងសម័យសង្គ្រាម៕ AFP/HR