The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពៅ លីដា រយាល​​ថត​កុន តែ​​​មាន​លាភ​ដើម​ឆ្នាំ​ជា​តំណាង​ផលិតផល

ពៅ លីដា រយាល​​ថត​កុន តែ​​​មាន​លាភ​ដើម​ឆ្នាំ​ជា​តំណាង​ផលិតផល

Content image - Phnom Penh Post
កញ្ញា ពៅ លីដា ​​នាពេល​ក្លាយជា​តារា​តំណាង​ឲ្យ​ផលិត​ផល​សាប៊ូកក់សក់​។ រូប សហ​ការី

ពៅ លីដា រយាល​​ថត​កុន តែ​​​មាន​លាភ​ដើម​ឆ្នាំ​ជា​តំណាង​ផលិតផល

ភ្នំពេញ៖ ទោះបី​ជា​មាន​ភាព​​​​រយាល​​ស្ងាត់​ក្នុង​ទីផ្សារ​សម្តែង​កុន ដែល​​​​ជា​អាជីព​ចម្បង​​​ក្នុង​វិស័យ​សិល្បៈ​បន្តិច​មែន​​​ តែ​តារា​សម្តែង​ស្រី​​​ជា​ថៅកែ​​​​​​​ម៉ាំ ផ្អក​​ ត្រសក់​ចាវ​កញ្ញា ពៅ លីដា សម្រស់​ស្អាត​​មិន​ជ្រេ​​តាម​វ័យ​ ចាប់​បាន​​លាភ​ថ្មី​ដើម​​ឆ្នាំ ​២០២០ ​​ក្លាយ​ជា​អ្នក​តំណាង​ផ្សព្វផ្សាយ​​ផលិតផល​​សាប៊ូ​កក់សក់​មក​​ពី​ប្រទេស ​បារាំង ​ម៉ាក​ Vertalyca។​

តារា​ស្រី​ញញឹម​​ស្រស់​កញ្ញា ពៅ លីដា បង្ហើប​ប្រាប់​​​ភ្នំពេញ​ប៉ុស្តិ៍​ពី​​​ដំណឹង​បាន​ក្លាយ​ខ្លួន​​ជា​​ទូត​សុច្ឆន្ទៈ​​ឲ្យ​ផលិតផល​សាប៊ូ​​កក់សក់​ និង​ប្រេង​​បន្ទន់​​ម៉ាក​ Vertalyca នេះ​​ថា៖ ​«​រឿង​​នេះ ​ក្រុមហ៊ុន​​បាន​​​ទាក់ទង​មក​ខ្ញុំ​តាំង​ពី​​ខែ​​​ វិច្ឆិកា ឆ្នាំ ២០១៩ មក ក៏​ប៉ុន្តែ​​ខ្ញុំ​​​ត្រូវ​​​សាកល្បង​ផលិតផល​មួយ​ហ្នឹង​​​ដោយ​ខ្លួន​ឯង​​ជា​មុន​​សិន​ដែរ​ ហើយ​​ខ្ញុំ​សាក​​​តែ ៣​ ថ្ងៃ​ ក៏​បាន​​ដឹង​ថា ​ផលិតផល​​នេះ​​ល្អ​​ដែរ។ តែ​ដោយសារ​ខ្ញុំ​ចង់​ដឹង​​ឲ្យ​បាន​​​​ប្រាកដ​ចិត្ត​ ទើប​ខ្ញុំ​បន្ត​ប្រើ​រហូត​ដល់​ជាង​ ២ ​ខែ​ ទើប​បាន​សម្រេច​ចិត្ត​​ចុះ​កុងត្រា​ជាមួយ​នឹង​​ខាង​ក្រុមហ៊ុន​តែ​ម្តង​​»។

កញ្ញា ពៅ​ លីដា ដែល​នៅ​តែ​​បន្ត​​គ្រង​ដំណែង​ជា​​តួឯក​ស្រី​​​ក្នុង​​ការ​ថត​ខ្សែ​​ភាពយន្ត​ខ្នាត​ធំ​​​ជា​​ច្រើន​បន្ត​បន្ទាប់​នោះ​​ បាន​បង្ហើប​​​ពី​ការ​​​ចុះ​កុងត្រា​ជាមួយ​នឹង​​ក្រុមហ៊ុន​ វើថាលីកា ខសមេធីក​ & ឯ.ក ដែល​បាន​នាំ​​ចូល​​​​សាប៊ូ​កក់​សក់ និង​ប្រេង​​បន្ទន់​ម៉ាក Vertalyca ជា​ផលិតផល​​មក​ពី​ប្រទេស ​បារាំង​ រយៈពេល​ ៦ ខែ​ ខណៈ​នៅ​​ពេល​ផុត​កុងត្រា តារា​ស្រី​រូប​នេះ​ នៅ​មិន​ទាន់​សម្រេច​ចិត្ត​នឹង​បន្ត​កុងត្រា​ទៀត ឬ​បញ្ចប់​​នោះ​ទេ​។

Content image - Phnom Penh Post

តារា​សម្តែង​ស្រី​ដែល​​តែងតែ​​​បន្ត​​​ការ​គាំទ្រ​ពី​មហាជន​គ្រប់​វ័យ​កញ្ញា​​ ពៅ​ លីដា ក៏​បាន​រៀបរាប់​​ពី​ការ​សាក​​​ល្បង​​ផលិតផល​រយៈពេល​យូរ​ដូច្នេះ​ថា​៖​ «​ដូចជា​គ្រប់​ផលិតផល​ទាំង​អស់​ ដែល​ខ្ញុំ​​​ទទួល​​ធ្វើ​ជា​អ្នក​​តំណាង​ផ្សព្វផ្សាយ​​ផលិតផល ​គឺ​ខ្ញុំ​ត្រូវ​តែ​ជឿជាក់​​ថា​ មាន​គុណភាព​ពិត​មែន​​ ទើប​​ខ្ញុំ​ហ៊ាន​ផ្សព្វផ្សាយ​ បើ​​មិន​​ល្អ​​ហើយ​​ចេះ​តែ​ផ្សព្វផ្សាយ​ វា​ធ្វើ​ឲ្យ​អ្នក​​ដែល​គាត់​យក​ប្រើ​ខក​បំណង​ ​​ ហើយ​ណា​មួយ​ទៀត ​ខ្ញុំ​ក៏​មិន​ចង់​​ឲ្យ​ហ្វេន​របស់​ខ្ញុំ​មាន​ការ​ខក​​បំណង​ផង​ដែរ​»។

នា​មួយ​រយៈ​ចុង​ក្រោយ​នេះ កញ្ញា ពៅ​ លីដា តារា​ស្រី​ ដែល​គេ​សម្គាល់​ថា​​ មាន​​ទេពកោសល្យ​​​ក្នុង​ការ​សម្តែង​រូប​នេះ​ ហាក់​ដូច​ជា​​មិន​សូវ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​ការ​​​ថត​ខ្សែ​​ភាពយន្ត​ថ្មី​ឡើយ​ ដែល​​​ក្លាយ​ជា​ចម្ងល់​មហាជន​ផង​ដែរ​​ថា ហេតុ​អ្វី​បាន​ជា​មិន​​សូវ​ឃើញ​​តារា​ស្រី​រូប​នេះ ចេញ​មុខ​តាម​ខ្សែ​ភាពយន្ត​​ថ្មី​សោះ​អ៊ីចឹង​​?

ជា​ការ​ស្រាយ​ចម្ងល់​មហាជន​ តារា​​សម្តែង​ស្រី​ ដែល​ក្រៅ​ពី​អាជីព​ជា​​អ្នក​សិល្បៈ​ក៏​បាន​ប្រកប​អាជីវកម្ម​ អចលនទ្រព្យ​​​​​ជាមួយ​នឹង​​គ្រួសារ​ដែរ​នោះ​​ ក៏​បាន​បញ្ជាក់​ថា​៖ ​«​មិន​មែន​​ខ្ញុំ​មិន​ទទួល​ការ​ថត​កុន​នោះ​ទេ ព្រោះ​ថា ​នេះ​គឺ​ជា​អាជីព​ដែល​​ខ្ញុំ​​ស្រឡាញ់​ ហើយ​​ក៏​ជា​ការងារ​ចម្បង​​ក្នុង​សិល្បៈ​ទៀត​ផង​ដែរ។

ប៉ុន្តែ​មក​ពី​ខ្ញុំ​ ទើប​តែ​ពត់​ធ្មេញ​​ ហើយ​នា​ពេល​ថ្មីៗ​នេះ​​ ខាង​​ផលិតករ​បាន​​ទាក់ទង​មក​​​គឺ​ចង់​ឲ្យ​ថតកុន​​​រឿង​បុរាណ​ទៀត​ ទើប​​​​ខ្ញុំ​មិន​ទទួល​ថត​​ ដោយសារ​វា​​មិន​​​ស៊ី​គ្នា។​​ តែ​​បើ​សិន​ជា​កុន​រឿង​សម័យ​ថត​ MV ​វិញ​ និង​ថត​ស្ប៉ត​ផ្សព្វផ្សាយ​ផលិតផល​​​​នានា​នោះ​​ គឺ​ខ្ញុំ​នៅ​តែ​​ទទួល​ថត​​ដូចជា​​​ធម្មតា​ទេ​»៕​

អត្ថបទគួរចាប់អារម្មណ៍