ក្រុងប៉ារីស៖ ហ្វូង​ខ្លាឃ្មុំ​ទឹកកក​ដ៏ស្រែក​ឃ្លាន​បែរ ជា​នាំគ្នា​ស្វែងរក​ពងបក្សី​សមុទ្រ​ស៊ី​ជា​អាហារ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​បាន​បង្រួម​ដែនដី​ប្រមាញ់​របស់ ខ្លួន ហើយ​សត្វ​ធ្លាប់តែ​ជា​តែ​ស៊ី​ជា​ចំណី​ក៏​រឹតតែ​ខ្សត់ខ្សោយ។

ប៉ុន្ដែ​ការស្រាវជ្រាវ​មួយ​ចុះផ្សាយ​កាលពីដើម​ខែមេសា ស្ដីពី​បាតុភូត​ដែល​ផ្ដោតលើ​ការពុះពារ​របស់​ពពួក​មំសាសត្វ​ទាំងនេះ ត្រូវ​តែ​សម្រប​ខ្លួន​ទៅកាន់​បរិស្ថាន​បច្ចុប្បន្ន។

បម្រែបម្រួល​អាកាសធាតុ​បាន​គំរាមកំហែង​ដល់​ពពួក​ខ្លាឃ្មុំ​ទឹកកក ដែល​នាំឱ្យ​មាន​ការប្រែប្រួល​របៀបរបប​រស់នៅ​លើ​តំបន់​ប៉ូល​ខាងជើង ដែល​កើន​កម្ដៅ​ទ្វេដង​ចំពោះ​ភព​ដែនដី​ជារួម។

ការប្រែប្រួល​អាកាសធាតុ​នៃ​ភពផែនដី​បាន​បង្ក​ជា​បញ្ហា​រលាយ​ផ្ទាំង​ទឹកកក និង​បន្សល់​ពេលវេលា​ដ៏ខ្លី​ក្នុង​ការប្រមាញ់​ពពួក​ឆ្មាទឹក ដ៏ជិត​ផុត​ពូជ។

ដោយ​តែ​ខ្លាឃ្មុំ​ទឹកកក​ត្រូវ​ស៊ី​អាហារ​ច្រើន​សន្ធឹកសន្ធាប់ ពួកវា​បង្ខំ​ចិត្ដ​ស្វែងរក​ចំណី​ផ្សេងៗ​ទៀត ដូចជា កាកសំណល់​សំរាម​សល់​ពី​មនុស្ស​ជាដើម។

រូបភាព​ពី​អង្គការ Polar Bears International បង្ហាញ​កូន​ខ្លាឃ្មុំ​ទឹកកក​នៅ​ប្រទេស​កាណាដា កាលពី​ឆ្នាំ ២០០៧។ AFP

ខ្លាឃ្មុំ​ខ្លះ​នាំគ្នា​ឡើងគោក ស្រប​ពេល​ដែល​ហ្វូងបក្សី​សមុទ្រ​ក្រាបពង និង​ស្វែងរក​ពង​របស់​ពួកវា​ជា​ចំណី។

ដើម្បី​គ្រាន់​ចម្អែត​ក្រពះ ពពួក​មំសាសត្វ​ទាំងនេះ​រក​ចំណី​ទៅ​តាម​លទ្ធភាព ខណៈ​ដែល​ពង​បក្សី​ក៏បាន​ផ្ដល់​ប្រូតេអ៊ីន ហើយ​ក្រុម​អ្នកស្រាវជ្រាវ​ប្រទេស​កាណាដា​បាន​ប្រើ​កាមេរ៉ា​ដ្រូន​តាមដាន​ពួកវា​កំពុង​រក​ចំណី​ចាប់ពី​សំបុក​ទា​ទឹក​នៅលើ​ដែន​កោះ Mitivik Island នៃ​តំបន់ Nunavut ប្រទេស​កាណាដា។

នៅសល់​ខ្លាឃ្មុំ​ទឹកកក​អម្បូរ Ursus maritimus ប្រមាណ ២៥០០០ ក្បាល​លើ​ភពផែនដី​នាពេល​បច្ចុប្បន្ន​ក្នុង​ចំណោម​អនុក្រុម​ទាំង ១៩ ស្ថិត​នៅ​រាយប៉ាយ​នៃ​តំបន់​ប៉ូល​ខាងជើង​ក្នុង​រដ្ឋ​អាឡាស្កា កាណាដា ហ្គ្រីនលែន ន័រវែស និង​រុស្ស៊ី។

កាលពី​ខែកក្កដា ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ Nature Climate Change បាន​ប៉ាន់ប្រមាណ​ថា ពួក​ខ្លាឃ្មុំ​ទឹកកក​ទាំងនេះ​អាច​នឹង​ត្រូវ​ដាច់ពោះ​ងាប់​នៅមុន​ឆ្នាំ ២១០០៕ HR

ជម្រក​បក្សី​សមុទ្រ ដែល​ពង​របស់​វា​ក្លាយ​ជា​ជម្រើស​អាហារ​ថ្មី​របស់​ខ្លាឃ្មុំ​ទឹកកក​ដ៏ស្រេកឃ្លាន។ AFP

ព្រោះតែ​ការប្រែប្រួល​អាកាសធាតុ ខ្លាឃ្មុំ​ទឹកកក​ធ្លាក់ខ្លួន​ស៊ី​សំរាម និង​ពង​បក្សី​សមុទ្រ។ AFP