ភ្នំពេញ : តារា​សម្ដែង​ បង្ហាញ​ម៉ូដ​ និង​ជា​ពិធី​ការិនី​ នាង​ព្រះ​កាយ​ ច័ន្ទ​ ថ្មី​ៗ​នេះ​ត្រូវបាន​គេ​ទម្លាយ​ថា នាង​បា​ន​​លុប​ចោល​គម្រោង​ការ​ងារ​សិល្បៈ​ ទាំង​ឱកាស​ហោះហើរ​ទៅ​ទៅ​ច្រៀង​សម្ដែង​នៅ​ប្រទេស​អូស្រា្ដលី​ផង​ដែរ​ ដោយ​សារ​តែ​ចំនួន​ការងារពី​ទូរទស្សន៍ប៉ុស្តិ៍​លេខ​ ៥ ​ផ្តល់​ឲ្យ​ ដែលធ្វើឲ្យ​នាង​ មិន​ស្រមៃ​​រក​ឱកាស​បើកលុយ​​នៅ​ខាងក្រៅ​។

ក្នុង​​អំឡុង​ឆ្នាំ ២០១៧ មុននេះ ព្រះកាយ ច័ន្ទ តារាស្រី​ដែល​មាន​ជំនាញ​ខាង​រាំរបាំ​ ដែល​មាន​ឪពុក​ក៏​ជា​គ្រូរបាំផង​នោះ នាង​ក៏ធ្លាប់​បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេសអូស្រ្តាលីម្តងរួច​ហើយ ហើយ​ការជាប់ចិត្ត​សម្តែងពីប្អូន​ខ្មែរ​នៅ​ដែន​កោះដ៏​ស៊ី​វីល័យ​នោះ តារាស្រីរូបនេះ​ក៏​ត្រូវបាន​ស្ពុនស័រ​ទំនាក់​ទំនងធានារយក​ទៅ​សម្តែង​នៅ​ទីជាលើកទី​ ២ តែ​ការប៉ុនប៉ងចង់ឃើញការសម្តែង​ពីតារាស្រីរូបនេះ​ជាលើកទី ២ ត្រូវ​បានបរាជ័យ ក្រោម​ការបដិសេធ​ពី​ តារាចម្រៀង និង​សម្ដែង កញ្ញា ព្រះកាយ ច័ន្ទ​។

ក្នុង​ហេតុផលនេះ ព្រះកាយ ច័ន្ទ បាន​ពន្យល់ថា៖ «កាលពីចុង​ឆ្នាំ ២០១៧ នេះ ជា​ឱកាស​លើក​ទី ២​ ដែល​ខ្ញុំ​ត្រូវ​ចេញ​​ទៅ​សម្តែង​នៅ​ប្រទេស​អូស្រ្តាលី តែ​ដំណឹង​ដ៏ល្អ​នេះ ត្រូវខ្ញុំបដិសេធ​​ភ្លាមៗ ​ដោយ​មិន​ស្ដាយ​លុយ​ដុល្លារ​ ១ ​ដុំ​នោះ​ឡើយ»។

នាង​ក៏បាន​បញ្ជាក់ថា៖ «ការបដិសេធ​នេះ​ គឺខ្ញុំ​បញ្ជៀស​​ដើម្បី​កុំ​ឲ្យមា​នប​ញ្ហាវិ​វាទ​ជាមួ​យ​ប៉ុស្ដិ៍​លេខ ​៥ ព្រោះ​ថា ខ្ញុំ​បា​ន​ចុះ​កុងត្រា​ជាមួ​យទូ​រទ​ស្សន៍​មួយ​នេះ​ដោយ​មិន​អាច​បំពាន ​និង​ល័ក្ខ​ខណ្ឌ​បាន​ឡើយ»​។

ក្នុង​ចង្កោមសិល្បៈ ក៏ត្រូវបាន​ទម្លាយថា៖ «​ព្រះ​កាយ ​ច័ន្ទ ​ត្រូវ​ថត​ផ្ដាច់​មុខ​ផ្នែក​រឿង​ភាគ​ឲ្យ​ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ​ ៥​ នេះ​ ដោយ​មិន​អាច​ថត​ឲ្យ​ស្ថានី​យ៍ផ្សេងៗ​បាន​ទេ ​គឺ​លើក​លែង​តែ​រឿង​ដុំ​ដែល​បញ្ចាំង​តាម​រោង​ទើប​ ​នាង​អាច​ថត​បាន ​ហើយ​ក្នុង​ករណី​ដែល​ប៉ុស្ដិ៍​លេខ​ ៥ ដាក់​រឿង​ថ្មី​ឲ្យ​នាង​ថត ​ហើយ​ចំពេល​ដែល​តារា​រូប​នេះ​ត្រូវ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​នោះ​ ក៏​​ត្រូវ​លុប​ចោល​គម្រោង​នោះ​ដែ​រ​ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ ព្រះ​កាយ ​អាក់​ខាន​ចេញ​ទៅ​ច្រៀង​សម្ដែង​នៅ​អូស្រ្ដាលី​»។

ក្នុង​នោះដែរ ព្រះកាយ ច័ន្ទ ក៏បាន​បកស្រាយ​ដែរថា៖​ «ខ្ញុំ​ពិត​ជាលុ​បចោ​លគ​ម្រោង​ចេញ​ទៅអូ​ស្ដ្រាលី​នោះមែ​ន ​តែមិ​​នមា​ន​ការ​សោក​ស្ដាយ​ទេ ព្រោះ​ថាឱ​កាស​ក្រោយ​ៗនឹ​ងមា​ន​ទៀត ​ហើ​យខ្ញុំ​​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើកា​រជា​មួ​យប៉ុ​ស្ដិ៍​លេខ ៥​ ដោយ​សារ​តែក្រុ​មកា​រងា​រផ​លិត​ភាព​យន្ដ​ដែល​ខ្មែរ​សហ​ការ​​ជា​មួយ​ថៃ​នោះ​ បាន​បណ្ដុះ​បណ្ដា​លឲ្យ​ខ្ញុំ​​​ទទួល​បា​នប​ទពិ​សោធ​​ ច្រើ​នរ​ហូត​មក​ដល់​ពេល​នេះ»។

តែយ៉ាងណា ព្រះកាយ ច័ន្ទ មិ​ន​បានឲ្យ​ដឹង​នោះ​ទេ ពីឱកាស​ខកខានកើបប្រាប់នៅ​ដែនកោះអូស្រ្តាលី ថា បើគិត​ជាចំនួនទឹកប្រាក់នាង ​ខាត​បង់ប៉ុន្មាន​ ខណៈ​​​ដែលនាង​ បានក៏អះអាង​​ថា៖ «ខា​ងប៉ុ​ស្ដិ៍លេ​ខ ៥ បា​នឲ្យ​ខ្ញុំ​​ថត​ជាតួ​ឯក​​ក្នុង​​ ១ ឆ្នាំ​ ៣ រឿ​ង ហើ​យកា​រថ​តរឿ​ងដុំ​ និង​ការ​ធ្វើពិ​​ធីកា​រិនីផ្សេ​ងៗទៀ​ត​ប៉ុ​ស្ដិ៍នេះ​មិន​ហាម​ឃាត់​ឡើយ»​៕

ហុង មិនា