The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះ​អនុជ​ពៅ​សម្ដេច​ សីហនុ​ ស្កាត់​ពី​អូស្ត្រា​លី​មក​ជួប​សែ​រាជ​វង្ស​កម្សត់​

ព្រះ​អនុជ​ពៅ​សម្ដេច​ សីហនុ​ ស្កាត់​ពី​អូស្ត្រា​លី​មក​ជួប​សែ​រាជ​វង្ស​កម្សត់​

Content image - Phnom Penh Post
ព្រះ​អនុជ​ពៅស​ម្ដេច​ សីហនុ ស្កាត់​ពីអូ​ស្ត្រាលី​មក​ជួប​លោក​តាប៉ក់ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថាជា​សែ​រាជវង្ស​​។ វុទ្ធី

ព្រះ​អនុជ​ពៅ​សម្ដេច​ សីហនុ​ ស្កាត់​ពី​អូស្ត្រា​លី​មក​ជួប​សែ​រាជ​វង្ស​កម្សត់​

ភ្នំពេញ: ក្នុង​វ័យ​ជរា​អាស្រ័យ​តែ​លើ​គ្រែឫ​ស្សី​កញ្ចាស់​ជាង ២០ ឆ្នាំ ក្រោម​សំយាប​ខ្ទមរ​ហែក​ទ្រុឌ​ទ្រោម​សង់​ផ្ទាល់​ដី​ទាប​ជាង​ផ្លូវ​ផង​នោះ ក៏បាំង​សម្ផស្ស​រាស៊ី​ពី​ដំបូល​ផ្ទះ​រាស្រ្ត​សាម​ញ្ញ​ផុស​អណ្តែត​ផុតចុង​ព្រឹក្សា​ បង្ហាញ​រាង​យ៉ាង​ត្រដែត​ត្រដឹម នៅ​ដែន​ដី​ជន​បទ​ស្ថិត​នៅ​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់​កណ្តា​ល ខេ​ត្ត​កណ្តាល លោក​ តាប៉ក់​ៗ ខណៈ​ព្រះ​អង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ទទួល​ស្គាល់​​ថាពិត​ជា​សែ​ក្សត្រ នាម ដួង​ សុវណ្ណ​រដ្ឋ​ និង​ជា​សែ​រាជ​វង្ស​មួយ​អង្គ​ជំនិត ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​នោះ​ ក៏​រញ្ជួយ​ព្រះ​ទ័យ​ទៅ​ដល់ ព្រះ​អនុជ​ពៅ របស់​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ យាង​ហោះ​ហើរ​ពីដែន​កោះ​អូស្រ្តាលី​ មក​ឱប​ទួញ​ព្រះ​កន្សែង​ ធ្វើ​ឲ្យអ្នក​ភូមិ​ឃើញ​ហើយ​រឹត​តែ​សង្វេគ។

មាន​នាម ដួង សុវណ្ណ​រដ្ឋ ដែល​រាស្រ្ត​ភ្ញាក់​ផ្អើល​ថា​ជាសែ​រាជ​វង្ស​ លោក​ស្ថិត​ក្នុង​សែ​ស៊ីសុ​វត្ថិ ហើយ​ក៏ទើប​នឹង​ត្រូវ​បាន​ទម្លាយ​នៅ​ពេល​ថ្មីៗ​នេះ​ ក្រោយពី​ឈ្មោះ​ដែល​អ្នក​ស្រុក​នាំគ្នា​ហៅ​ថា «តាប៉ក់ៗ» វ័យ ៩៣ ឆ្នាំ អស់​ច្រើន​ឆ្នាំ​នោះ។ លោក​រស់​នៅជា​មួយ​កូន​ស្រី​ចិញ្ចឹម​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​តា​មាក់ ​ឃុំ​ព្រែកតា​មាក់ ស្រុក​ខ្សាច់​កណ្តា​ល ខេត្ត​កណ្តាល​ ជាមួយ​នឹង​ជីវ​ភាព​កម្សត់​ក្រីក្រ​រកបាន​ព្រឹក​ខ្វះ​ល្ងាច។

ទាំង​ចម្ងល់​ពីរាស្រ្ត​ក៏​កើត​ឡើង​ថា «ម៉េច​មិន​ស្កាត់​ជួប​ព្រះរាជ​វង្ស​សានុវង្ស​ញាតិ ចាំ​បាច់​អី​នៅ​សម្ងំ​លាក់​ព្រះ​កាយ ចំណាយ​ទាំង​រាសី​ជ្រក​ក្រោម​ដំបូល​រាស្រ្ត​នោះ បើ​តំបន់​ព្រែក​តា​មាក់​មិន​ឆ្ងាយ​ពី​វាំង​ស្តេច​ផង»។

ព្រម​នឹង​វាំង​ននខ្មៅ​ក៏​មិនត្រូវ​បាន​ទម្លាយ​លម្អិត​ ដ្បិត​សម្ដី​លោក​តា​វ័យ​ជរា​ ដួង​ សុវណ្ណ​រដ្ឋ ដែល​បាន​វាចា​បង្ហាញ​ត្រឹមថា៖ «ជាង ៣០ ឆ្នាំ​ហើយ​ ខ្ញុំមិន​ចូល​ទៅជាន់​ក្នុង​វាំង ហើយ​ក៏មិន​ចង់​ឲ្យ​គេដឹង​ថា​ខ្ញុំនេះ​ជាប់​សែ​រាជ​វង្ស​ដែរ​ តែអ្វី​ដែល​​គេដឹក​ថាខ្ញុំ​នៅ​រស់​ ហើយ​រស់​ក្នុង​ស្ថាន​ភាព​នេះ​ក៏មិន​មែន​ជា​ចេតនា​របស់​ខ្ញុំ​ដែរ»។

Content image - Phnom Penh Post
ព្រះ​អនុជ​ពៅ​សម្ដេច សីហនុ ព្រះ​កន្សែង​ស្ទុះទៅ​ឱប​លោក​តាប៉ក់។ វុទ្ធី

ក្រោយ​ពីមាន​ការ​ចែក​រំលែក​រូបភាព​លោក​តា​វ័យ​ ៩៣ ឆ្នាំ ដែល​គេ​អះ​អាង​ថា​ជា​បុត្រា​ព្រះ​បាទ​មុនីវង្ស​ និង​មាន​រូបថត​ជាមួយ​សម្ដេច ព្រះ​សីហនុ លើ​ក្រដាស​ប្រាក់ ២ ពាន់​រៀល​នោះ ក៏​មាន​មន្ទិល​ជា​ច្រើន​ពីមហា​ជន។ ប៉ុន្តែ​ចម្ងល់​ត្រូវ​បាន​បញ្ជាក់​ពី​ព្រះអ​ង្គ​ម្ចាស់​ ធម្មិកោ​ ពេល​យាង​ទៅ​ជួប​ផ្ទាល់​ និងបាន​អះអាង​បញ្ជាក់​ការពិត​ថា លោក ប៉ក់ៗ ពិតជា​សែរា​ជវង្ស​និង​ធ្លាប់​បាន​បម្រើ​ព្រះ​ករុណា​ នៅជាង ៣៥ ឆ្នាំមុន​មែន​ នា​រសៀល​ថ្ងៃទី ១១​ ខែ​កញ្ញា​ ក៏លេច​វត្ត​មាន​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​ ដែល​លោក​តា ដួង សុវណ្ណរដ្ឋ ក៏​ចំណាំ​បាន​ជា​សែ​រាជ​វង្ស​ និង​ជា​ព្រះ​អនុជ​បង្កើត​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​បង្ហាញ​វត្តមាន​ភ្លាម​ទ្រង់​ទាំងពីរ​ក៏ស្គាល់​គ្នារត់​ឱបគ្នា​ទួញ​ព្រះ​កន្សែង​ផ្អើល​អស់​អ្នក​ភូមិ។

ព្រម​នោះ​ ស្រ្តី​បង្ហាញ​អត្តសញ្ញា​ណ​ថាជា​ព្រះ​អនុជ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ប្រាប់​ថា ទ្រង់​បាន​ភៀស​ព្រះ​កាយ​ទៅ​រស់​នៅ​ប្រទេស​អូ​ស្រ្តាលី​តាំង​ពីមុន​ប្រទេស​កើត​សង្គ្រាម​រយៈ​ពេល ៤៥ ឆ្នាំ​មក​ហើយ និង​បញ្ជាក់​ថា ទ្រង់​ពិត​ជា​ម្ចាស់​ក្មួយខ្ញុំ​មែន តែ​មុននេះ​ខ្ញុំមិន​បាន​គិត​ឡើយ​ថា លោក​នៅ​មាន​ជីវិត ព្រោះ​ថា ដំណឹង​លោក​បាន​បាត់​ឈឹង»។

បើទោះ​ជា​យ៉ាង​ណា​ទ្រង់​ទាំង​ពីរ​អង្គ​នេះ​មិន​បាន​បញ្ជាក់​ឡើង​ពីមូ​លហេតុ​ទ្រង់​ ដួង សុវណ្ណរដ្ឋ​ សម្ងំ​លាក់​កាយ​នៅ​ជិត​បង្កើយ​នឹង​ទីក្រុង​វាំង ទាំង​ជីវភាព​យ៉ាប់​យ៉ឺន​យ៉ាង​នេះ​ទេ។ ប៉ុន្តែ​ព្រះអនុជ ព្រះបរម​រតន​កោដ្ឋ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖ «ពិត​ជា​អតីត​ព្រះ​ជំនិត​​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និងត្រូវ​ជា​ម្ចាស់​មា របស់​ព្រះអង្គ​ម្ចាស់ ស៊ី​សុវត្ថិ ធម្មិកោ ពិត​មែន»៕

អត្ថបទគួរចាប់អារម្មណ៍