ក្រុង​ឈិនឌូ: អ្នក​បាណក​សាស្ដ្រ​ចិន​ម្នាក់​បាន​រក​ឃើញ​មូស​យក្ស​មួយ​ក្បាល​ដែល​មាន​ស្លាប​ប្រវែង ១១,១៥ សង់ទីម៉ែត្រ​។ លោក ហ្សាវ លី បណ្ណារក្ស​សារមន្ទីរ​សត្វ​ល្អិត​ចិន​ខាង​លិច បាន​និយាយថា មូស​យក្ស ដែល​ស្ថិត​ក្នុង​អម្បូរ​មូស​ ហូឡូរូស្យា មីកាដូ ដ៏​ធំ​បំផុត​ក្នុង​លោក​ ត្រូវ​បា​នរក​ឃើញ​កាល​ពី​ខែ​សីហា ឆ្នាំ​មុន អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ភ្នំ​គីង​ឈិន ក្រុង​ឈិនឌូ ខេត្ដ​ស៊ីឈួន​។

ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ប្រទេស​ជប៉ុន និង​ដាក់​ឈ្មោះ​ដោយ​បាណក​វិទូ​អង់គ្លេស អូបាឌៀ វ៉េសវូដ ក្នុង​ឆ្នាំ​១៨៧៦ មូស​អម្បូរ ហូឡូរូស្យា មីកាដូ មាន​ប្រវែង​ស្លាប​ប្រហែល​ ៨ សង់ទីម៉ែត្រ​។ លោក​បាន​និយាយ​ថា​៖ «​មូស​ទាំង​នោះ​មាន​រូប​រាង​គួរ​ឲ្យ​រអើម​ តែ​មិន​បឺត​ឈាម​ឡើយ​។ មូស​ពេញ​វ័យ​មាន​អាយុ​រស់​តែ​ប៉ុន្មាន​ថ្ងៃ និង​ក្រេប​តែ​ទឹក​ប៉ុណ្ណោះ​។ នៅ​ជុំវិញ​ពិភព​លោក មាន​មូស​រាប់​ម៉ឺន​ប្រភេទ​។ អម្បូរ​ប្រមាណ ១០០ ប្រភេទ​បឺត​ឈាម​ និង​អាច​បង្ក​បញ្ហា​ដល់​មនុស្ស​»។

នៅ​ភាគ​ខាង​លិច​​ខេត្ដ​ស៊ីឈួន មូស ហូឡូរូស្យា មីកាដូ ក៏​ត្រូវបាន​ស្គាល់​ជា «​ក្រៀល​ហោះ​» ត្រូវបាន​ប្រទះ​ឃើញ​នៅ​តំបន់​វាល​ទំនាប​នៃ​ក្រុង​ឈិន​ឌូ និង​តំបន់​ព្រៃ​ភ្នំ​ដែល​ស្ថិត​ក្រោម​រយៈ​កម្ពស់ ២២០០ ម៉ែត្រ​។ លោក​បន្ដ​ថា​៖ «​ពួក​វា​មិន​សូវ​ពូកែ​ហើរ​ទេ ពីព្រោះ​វា​មាន​រាងកាយ​ធំ​ពេក​។ ពេល​វា​ហើរ វា​ត្រូវ​ទទះ​ស្លាប​ខ្លាំង​។ ជា​ទូទៅ គេ​ឧស្សាហ៍​ជួប​វា​នៅ​តំបន់​សម្បូរ​ស្លឹក​ឈើ​ច្រើន​»។

សារមន្ទីរ បាន​រក្សា​ទុក​នូវ​សត្វ​ល្អិត​ជាង ៧០ ម៉ឺន​ប្រភេទ​ ដោយ​ជាង ៧០ ពូជ​ ដែល​មាន​មាឌ​ធំៗបំផុត ឬ​វែង​បំផុត​៕ HR ប្រភព៖ http://en.people.cn