The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​យន្ដ​ខ្នាតខ្លី​ខ្មែរ​ពីរ​កំពុង​ត្រៀម​ ប្រជែង​ពាន​នៅ​ ​សិង្ហបុរី




ភាព​យន្ដ​ខ្នាតខ្លី​ខ្មែរ​ពីរ​កំពុង​ត្រៀម​ ប្រជែង​ពាន​នៅ​ ​សិង្ហបុរី

Content image - Phnom Penh Post
ឈុត​សម្តែងមួយ​នៅ​ក្នុងខ្សែ​ភាពយន្ដ​ខ្នាតខ្លី​រឿង Three Wheels របស់ផលិត​ករ នាង កាវិច ។ រូប សហការី

ភាព​យន្ដ​ខ្នាតខ្លី​ខ្មែរ​ពីរ​កំពុង​ត្រៀម​ ប្រជែង​ពាន​នៅ​ ​សិង្ហបុរី

ភ្នំពេញៈ​ ភាព​យន្ដ​ខ្នាត​ខ្លីពីរ​បស់​ផលិត​ករ​ខ្មែរ​វ័យ​ក្មេង​ បាន​ជាប់​នៅ​ក្នុង​ចំណោមភាពយន្ដ​ជាប់​ជម្រើស​ត្រៀម​ប្រជែង​យកពានចំនួន ១៤៦ រឿង​នៃ ៥១ ប្រទេស​នៅ​ក្នុងកម្ម​វិធី​មហោ​ស្រព​ភាព​យន្ដអន្ដរជាតិ​សិង្ហបុរី​ (SGIF) លើកទី ២៦ ​នៅ​ប្រទេស​សិង្ហបុរី ដែល​​ប្រារព្ធ​ធ្វើតាំងពីថ្ងៃ​ទី ២៦​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃទី ៦​ ខែ​ធ្នូ​ ឆ្នាំ ២០១៥ នេះ។

SGIF ​បង្កើត​ឡើង​ក្នុង​គោល​បំណងប្រមូល​ផ្តុំ​ស្នាដៃ​ភាព​យន្ដ​របស់​ផលិតករ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​បង្ហាញ​ឲ្យ​ទស្សនិក​ជន ​បានស្គាល់អំពី​ទេពកោសល្យ​របស់​ពួកគេ​ និង​ប្រកួតយក​ពាន Silver Screen​ Awards។

ខូវ ស៊ូពីង​ បុគ្គលិក​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​កម្ម​វិធី​មហោស្រព​ភាព​យន្ដអន្ដរជាតិ​សិង្ហបុរី​​បាន​ឲ្យ​ដឹង​ថា៖ «​ SGIF ឆ្នាំ ២០១៥ នេះ ​បាន​សម្រាំង​យក​ភាព​យន្ដចំនួន ១៤៦ រឿង​ពី ៥១ ប្រទេស សម្រាប់​ប្រកួតប្រជែង​​នៅ​ក្នុង​ព្រឹត្តិការណ៍​ភាព​យន្ដ​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​រយៈ​វែងជាងគេ​។ តាម​ពិត​ទៅការ​ប្រកួត​ដណ្តើម​យក​ពាន​ Silver Screen Awards បាន​ចាប់​ផ្តើម​តាំងពី​ឆ្នាំ ១៩៩១ មក ខណៈការ​ប្រកួត​ប្រជែង​​ត្រូវ​បែងចែក​ភាព​យន្ដ​ជា​ពីរប្រភេទ​គឺ​៖ Asian Feature Film Competition និង​ Southeast Asian Short Film Competition​»។​

Content image - Phnom Penh Post
ឈុត​ក្នុង​ភាព​យន្ដ​ខ្នាតខ្លី​រឿង The Scavenger របស់ ​ឈិន សុធា។ រូប សហការី

គួរ​ជា​ទី​មោទន​ភាពណាស់ដែល​មានភាព​យន្ដ​ខ្នាត​ខ្លីខ្មែរ​ចំនួន​ពីរ​​គឺរឿង​«​អ្នក​រើស​អេត ចាយ ឬ The Scavenger» ដែល​ជា​វណ្ណកម្ម​​របស់​ផលិត​ករ​ ឈិន សុធា និង​រឿង ​«កង់បី​ ឬ​ Three Wheels ជា​វណ្ណកម្ម ​របស់​ផលិត​ករ​ នាង កាវិច។

ខូវ ស៊ូពីង ​បន្ដ​ថា៖ «​ភាពយន្ដ​ខ្មែរ​The Scavenger ដែល​និយាយ​ពី​ជីវិតអ្នក​​រើស​ អេត ចាយនៅ​តំបន់​គំនរ​សំរាម​ក្នុងរាជធានី​ភ្នំពេញ ត្រូវ​បាន​ទទួល​សាទរ​ពី​ទស្សនិក​ជន​ខ្លាំង​នា​ពេល​​ចាក់​បញ្ចាំង​នៅ TropFest Southeast Asia ​ទទួល​បាន​ពាន​ Audience Choice Award។ ​រឿងនេះ​នឹង​ត្រូវ​​យក​ទៅ​បញ្ចាំង​​ក្នុង​ការ​ប្រកួត​ Southeast Asian Short Film Competition​។ ចំណែក​រឿង​ Three Wheels ដែល​និយាយ​ពីអា​ពាហ៍​ពិពាហ៍​ និង​​ការ​ណាត់​ជួប​របស់​ប្រជាជន​ខ្មែរ​​ក្នុង​សម័យខ្មែរ​ក្រហម​ ​ក៏​​បាន​ជាប់​ជម្រើស​ដែរនា​ពេលបញ្ចាំង​​ក្នុង​កម្មវិធី ​20th Busan International Film Festival ​ខណៈ​ផលិត​ករ​ខ្មែរ នាង កាវិច រូប​នេះគឺ​ជាជនទី ១ ​ដែល​ជា​សិស្សធ្លាប់​​រៀន​នៅសាលាបណ្តុះ​បណ្តាល​ភាព​យន្ត​ Asian Film Academy»។

​ចំពោះ​ការ​ប្រារព្ធ​កម្ម​វិធី​មហោ​ស្រព​ភាព​យន្តអន្តរជាតិសិង្ហបុរីលើក​ទី ២៦ នេះ ​​នឹង​នាំ​យកខ្សែ​ភាព​យន្ត​ទាំង ១៤៦ ​ទៅ​ចាក់​បញ្ចាំង​នៅ​តាម​មហោស្រព​នានា​នៅឯ​តំបន់ Marina Bay Sands,National Museum of Singapore,​Shaw Theatres Lido,​ National Gallery Singapore, The Arts House , The Projector និង​ The Substation៕

អត្ថបទគួរចាប់អារម្មណ៍