ក្រុង​កូប៉ិនហាក: ដំណើរ​ផ្សង​ព្រេង​រៀង​រាល់ថ្ងៃ​នៃ​តួ​អង្គ​ទូរទស្សន៍​កុមារដាណឺម៉ាក John Dillermand ដូចជា​ការ​បណ្ដើរ​ឆ្កែ ឬ​ទៅ​សួន​សត្វ​ មិន​ជួប​បញ្ហា​អ្វី​ឡើយ បើ​សាច់​រឿង​មិន​ពាក់​ព័ន្ធ​បញ្ហា​លិង្គ​ហួស​ខ្នាត។

ថ្វីដ្បិតតែ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ខ្លាំង​បំផុត​មួយ ដំណើរ​រឿង​បុរស​ម្នាក់​ ដែល​មាន​ «​ប្រដាប់​ភេទ​វែង​បំផុត​ក្នុង​លោក​» បាន​បង្ក​ជា​ការ​ជជែក​ដេញ​ដោល​នូវ​អ្វី​ដែល​មិន​សមទំនង​ចំពោះ​កុមារអាយុ​ពី ៤​ ទៅ ៨ ​ឆ្នាំ​​ ជា​ទស្សនិកជន​គោល​ដៅ។

ពិធីករ​​ DR បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​គិត​ថា វា​ពិត​ជា​សំខាន់​ដែល​អាច​និយាយ​ពី​រាង​កាយ។ ក្នុង​ភាពយន្ដ​តុក្កតា​ភាគ យើង​ទទួល​ស្គាល់​ថា ការ​ចង់​ដឹង​ចង់​ឃើញ​របស់​កុមារ​អំពី​រាង​កាយ​ និង​ប្រដាប់​ភេទ​ ព្រមទាំង​ការ​អៀន​ខ្មាស និង​ការ​ស្រើប​ស្រាល​លើ​រាង​កាយ​»។

ចាក់​ផ្សាយ​លើ​ប៉ុស្ដិ៍​កុមារ Ramasjang ជា​ភាគ​ដំបូង​នៃ​គំនូរជីវចល​ ១៣​ ភាគ​នៃ​រឿង Dillermand ត្រូវបាន​ទស្សនា​ ១៤ ​ម៉ឺន​ដង​តាំងពី​ដាក់​បញ្ចាំង​ថ្ងៃទី ២ ខែ​មករា។

ប្រដាប់​ភេទ​ដ៏​វែង​​ជា​គន្លឹះ​រំលេច​ផ្ទៃ​រឿង​ឱ្យ​កាន់តែ​ជក់​ចិត្ដ​ ដែល​តួ​អង្គ​នេះ​អាច​បណ្ដែត​ខ្លួន​លើ​អគារ​ទីក្រុង​ ដោយ​សារតែ​ប៉េង​ប៉ោង​ចង​ភ្ជាប់​នឹង​ពង​ស្វាស។

អ្នក​ជំនាញ​ផ្នែក​អប់រំ សូភី មុនស្ទើរ បាន​ប្រាប់ AFP ថា​៖ «​វា​ជា​កម្មវិធី​សម្រាប់​តែ​ដាណឺម៉ាក។ យើង​មាន​ប្រពៃណី​លាត​ត្រដាង​ដោយ​គ្មាន​ដែន​កំណត់​ និង​ប្រើ​ភាព​កំប្លុក​កំប្លែង ហើយ​យើង​គិត​ថា វា​ជា​រឿង​ធម្មតា​បំផុត​»។

រូបភាព​ដកស្រង់ពីវីដេអូយូធូប បង្ហាញ​ភាពយន្ត​គំនូរជីវចល John Dillermand មានតួអង្គ​លិង្គវែង។

ដោយ​មហាជន​មួយ​ចំនួន​បាន​បង្ហោះ​សារ​រិះ​គន់​តាម​អនឡាញ អ្នក​នយោបាយ​ស្ដាំ​និយម Morten Messerschmidt បាន​វាយ​ប្រហារ​កម្មវិធី​កុមារ​នេះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក​សរសេរ​ទាំង​កំហឹង​ថា​៖ «​ខ្ញុំ​គិត​ថា ការ​ទស្សនា​ប្រដាប់​ភេទ​បុរស​ពេញ​វ័យ គួរ​តែ​ជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ៗ​ឡើយ។ តើ​នេះ​ជា​អ្វី​ដែល​អស់​លោក​ហៅ​ថាសេវា​សាធារណៈ​មែន?»។

អ្នកស្រី មុនស្ទើរ បាន​ជំទាស់​ថា៖ «​យ៉ាង​ណាមិញ ការ​ជជែក​វែក​ញែក​ជា​មតិ​របស់​មនុស្ស​ធំ​ ដែល​លិង្គ​វែង​ត្រូវបាន​ចាត់​ទុក​ជា​បញ្ហា​ផ្លូវ​ភេទ។ កុមារ​មាន​ការ​យល់​ឃើញ​បែប​ផ្សេង។ ទំហំ​លិង្គ​ត្រូវបាន​ប្រឌិត​ពន្លើស​ពី​ការពិត ដែល​កុមារ​មើល​ឃើញ​ថា វាជា​រឿង​កំប្លែក​ប៉ុណ្ណោះ​»៕ AFP/HR

មតិ​ការពារ​បាន​លើកឡើង​ថា ទំហំ​លិង្គ​ត្រូវបាន​ប្រឌិត​ពន្លើស​ពី​ការពិត ដែល​កុមារ​មើល​ឃើញ​ថា វាជា​រឿង​កំប្លែក​ប៉ុណ្ណោះ​»។

ឈុតឆាក​ក្នុង​ភាពយន្ត​គំនូរជីវចល បង្ហាញ​តួអង្គ​មានលិង្គវែង​ក្នុង​សកម្មភាពបែប​កំប្លែង​​ផ្សេងៗ។

ដំណើរ​រឿង​បុរស​ម្នាក់​ ដែល​មាន​ «​ប្រដាប់​ភេទ​វែង​បំផុត​ក្នុង​លោក​» រក​ការ​រិះគន់ចំពោះ​ទស្សនិកជន​​​វ័យពី ៤ ទៅ ៨ឆ្នាំ។