ភ្នំពេញៈ​​ ខ្សែ​​​​​ភា​ព​​យន្ត​ភាគ​​រឿ​​ង «ពិសស្នេហ៍»​ រប​ស់​ផ​លិ​ត​​​កម្ម​ប៉ុស្តិ៍​លេខ​ ៥​​ បា​​ន​​បើក​ពិធី​​សម្ពោធ​​​ក្រុ​ង​ពាលី​ ​កាល​​ពី​ព្រឹក​ថ្ងៃ​​​​ទី​ ១៤ ខែ​​​​​​​មករា ឆ្នាំ​ ២០១៩ នៅ​​ឯ​សណ្ឋាគារ​សូហ្វីតែល ដែល​មាន​ប្រមូល​​ផ្តុំទៅ​​​ដោ​យក្រុម​​​តារាសម្តែង​ប្រុសស្រី​ល្បី​ៗ​។​

ក្នុង​ពិធី​សម្ពោធ​ក្រុង​ពាលី​​នោះ​​គេ​ឃើ​ញ​​តារា​សម្តែង​ស្រី​​រួម​មាន​កញ្ញា ព្រះកាយ​ច័ន្ទ កញ្ញា ទឹម រដ្ឋា កញ្ញា ញឹម ចាន់ថន លោក ជា សំណាង លោក សូ ឆានី លោក ហេង ដារី លោក សន ពិសិដ្ឋ លោក ​បូរី ចិត្ត​ លោក ផេង​ សុខដែន​ និង​តារា​ប្រុស​ស្រី​ផ្សេងៗទៀត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ផលិត​កម្ម​ប៉ុស្តិ៍​លេខ៥​​ បាន​ឲ្យ​ដឹង​ពី​សាច់​រឿង​សង្ខេប​ខ្លះ​ៗ​នៃ​កុន​​ភាគរឿង ​«ពិសស្នេហ៍» ​បែបមានឈុត​​ចង​គំនុំ​​សងសឹក និងឈុតភ័យរន្ធត់​នេះ​​ថា៖ «​នៅ​ក្នុង​ឆ្នាំ ​២០​១៥ អ្នក​បុរាណ​វិទ្យា​វ័យ​កំលោះ ចេស្តា​ បាន​ជួប​ជា​មួយ​​នឹង​​ស្រី​ក្រមុំ​អាថ៌​កំបាំង​ម្នាក់​ឈ្មោះ​ «រាជិនី» នាង​បាន​ណែនាំ​ថា នាង​គឺ​ជា​មនុស្ស​​ដែល​និយម​រឿង​បុរាណ ហើយ​នឹង​ជា​អ្នក​ទស្សន៍ទាយ​រឿង​អតីតកាល​។ ​ហើយ​កំលោះ​ចេស្តា បាន​ស្គាល់​នាង រាជិនី តាម​រយៈ​ត្បូងទទឹម​ពណ៌​ឈាម»​។​

ចំពោះ​តួ​ឯក​ស្រី​ក្នុង​រឿង​នេះ​គឺ​កញ្ញា ព្រះ​កាយច័ន្ទ​ ដែល​ដើរ​តួ​​​នាង រាជិនី (ស្ងួន) ជា​នាររី​របាំ​បុរាណ​ ខណៈ​តួ​ឯក​ប្រុស​លោក សូ ឆានី ដើរ​តួ​ជា ចេស្តា (ព្រះជ័យ) ដែលជា​មេទ័ព​ល​។ ចំណែក​កញ្ញា ទឹម រដ្ឋា ដើរតួឈ្មោះ សោភា ​ជានារីដែល​លួច​ស្រឡាញ់​ព្រះជ័យ​​កាល​ពី​អតីត​កាល​ និង​ចាប់​ជាតិ​ជា​ថ្មី​ ជាគូ​ដណ្តឹង​នឹងគ្នាទៀត ខណៈ​លោក សន ពិសិដ្ឋ សម្តែងជា​តួ​ឈ្មោះ​ វិសាល ជា​គ្រូ​ពេទ្យ​ច្បាប់​ជា​មិត្ត​របស់​ សោភា កាល​នៅ​រៀន​ជាមួយ​គ្នា​ និងជា​សិស្ស​ប្អូន​របស់ ​ចេស្តា​៕​