ភ្នំពេញៈ ពិសេស​សម្រាប់​ភ្ញៀវ​ដែល​និយាយ​ទទួលទាន​នូវ​មុខម្ហូប​បែប​បារាំង ​ដោយ​ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ ១៦ ខែ​មករា ឆ្នាំ​ ២០១៩ នេះ​ទៅ​ភោជនីដ្ឋាន​តូប៉ាហ្ស​នឹង​​មាន​បង្ហាញ​មុខម្ហូប​ថ្មី​ៗ​ដែល​​ចម្អិន​ដោយ​ចុងភៅ​ល្បី​មកពី​ប្រទេស​បារាំង​គឺ​លោក Christian Têtedoie មេចុង​ភៅ​លំដាប់​​ផ្កាយ​មួយ​​ពិភពលោក​​។

ការទទួលទាន​អាហារ​ពេល​ល្ងាច​ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ​ជាមួយ​នឹង​មុខម្ហូប​ដែល​បាន​ច្នៃ​យ៉ាង​ពិសេស​​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​ម្ហូប​បារាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ​​មាន​ដូចជា​ «ដំឡូង​ឈាម​មាន់​កិន​ជាមួយ​ផ្សិត​ម្ជុល» «ឆ្អឹង​ជំនី​ទន្សាយ​អាំង​រសជាតិ​ដើម» ឬ​ ‘«បង្អែម​ចំណិត​ក្រូច​ជាមួយ​ការ៉េម​ដូង» ’និង​មុខម្ហូប​ពិសេសៗ​ជាច្រើន​ទៀត​ដែល​ទាក់ទាញ និង​មើល​ទៅ​គួរឲ្យ​ចង់​ទទួល​ទាន​ដែល​បាន​ច្នៃប្រឌិត​ដោយ​មេចុងភៅ​ផ្ទាល់​។

លោក Christian Têtedoie មេចុង​ភៅ​លំដាប់​​ផ្កាយ​មួយ​​ពិភពលោក​​។ ហុង មិនា

លោក ​Christian Têtedoie មាន​ទំនោរ​គំនិត​ដូច​ឳពុកម្តាយ​របស់​លោក​ដែល​ជា​អ្នកនិយម និង​ចូលចិត្ត​ទីផ្សារ​ផលិតផល​ស្រស់ៗ។ នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មាន​ទំនោរ​ទោរទន់​ និង​ចូលចិត្ត​ការ​ចម្អិន​​តាំងពី​កុមារភាព​មក។​ លោក​បាន​ហាត់​រៀន​ពី​ជំនាញ​ចម្អិន​អាហារ​ជាមួយ​មេចុងភៅ​ផ្កាយ​បី​ល្បីៗ​លំដាប់​ពិភពលោក​ជាច្រើន​រូប​ដូចជា​លោក​ Paul Bocuse លោក Georges Blanc និង​​ជាមួយ​លោក​ Marcel Le Servot ​នៅក្នុង​បរមរាជវាំង ةlysée ដែល​នៅ​ទី​នោះ​លោក​ជា​អ្នក​ចម្អិនអាហារ​សម្រាប់​ប្រធានាធិបតី​ទៀត​ផង​។

មេចុងភៅ​លំដាប់ផ្កាយ​មួយ​លោក Têtedoie​ បាន​រៀបរាប់​ថា​ការពណ៌នា​ពី​ម្ហូប​ពិសេស​របស់​លោក​នាពេល​ជំនួប​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​មករា ឆ្នាំ​ថា៖ « ខ្ញុំ​មិន​ដែល​បោះបង់​ការផ្តល់​តម្លៃ​ចំពោះ​ផលិតផល​ឡើយ​ ដើម្បី​បញ្ជាក់​ពី​វា​ហើយ​រៀបចំ​វា​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ដើម្បី​កំណត់​ពី​ចំណុច​ពិសេសៗ​នៃ​គ្រឿងផ្សំ​នីមួយៗ​»​។

ហុង មិនា

អាហារ​របស់​គាត់​គឺ​បង្ហាញ​ពី​ភាពស្មោះត្រង់​ និង​សប្បុរ​សធម៌។ ​តាមរយៈ​រូបមន្ត​ផ្ទាល់ខ្លួន និង​ការរៀបចំ​​ដ៏អស្ចារ្យ​នៃ​ភោជនីយដ្ឋាន​របស់​គាត់​នៅ​ទីក្រុង Lyon ក្នុង​គោលដៅ​របស់​លោក​គឺ​ចង់ចែក​​រំលែក​បទពិសោធន៍​ធ្វើ​ម្ហូប​ដ៏​អស្ចារ្យ​បំផុត​ជាមួយ​ភ្ញៀវ​របស់​គាត់​។

ក្នុង​នាម​ជា​ប្រធាន​សមាគមន៍​មេចុងភៅ​ប្រចាំ​ប្រទេស​បារាំង Les Maîtres Cuisiniersde France ដែល​​ជា​សមាគមន៍​ធំ​មួយ​របស់​សភា​មេចុងភៅ​នៅ​បារាំង​គោលដៅ​របស់​លោក Christian Têtedoie គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សកល​នូវសិល្បៈ​នៃ​ម្ហូបអាហារ​របស់​បារាំង​។ ​ក្នុង​កំឡុង​ពេល​មួយ​សប្តាហ៍​​នៅ​ភ្នំពេញ​នេះ​គាត់​នឹង​ចែក​រំលែក​ចំណេះ​ និង​ជំនាញ​ដល់​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​តូប៉ាហ្ស​ដើម្បី​ជម្រុញ ​និង លើក​ទឹកចិត្ត​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​មេចុងភៅ​នៅ​កម្ពុជា​ផង​ដែរ៕

ហុង មិនា

ហុង មិនា

ហុង មិនា