The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​កំពូល​គោរពការណាត់! ស្ដ្រី​វ័យ ៩០​ ឆ្នាំ​ ដើរ​កាត់​ព្រឹល​ទឹកកក​ជិត ១០​ គីឡូ​ទៅ​ចាក់វ៉ាក់សាំង​




មនុស្ស​កំពូល​គោរពការណាត់! ស្ដ្រី​វ័យ ៩០​ ឆ្នាំ​ ដើរ​កាត់​ព្រឹល​ទឹកកក​ជិត ១០​ គីឡូ​ទៅ​ចាក់វ៉ាក់សាំង​

Content image - Phnom Penh Post
រូបតំណាង៖ អាកាស​ធាតុ​អាក្រក់​បាន​បង្ក​ការ​លំបាក​ក្នុង​ការ​បើកបរ​ទៅ​កាន់​មន្ទីរពេទ្យ​។ AFP

មនុស្ស​កំពូល​គោរពការណាត់! ស្ដ្រី​វ័យ ៩០​ ឆ្នាំ​ ដើរ​កាត់​ព្រឹល​ទឹកកក​ជិត ១០​ គីឡូ​ទៅ​ចាក់វ៉ាក់សាំង​

ក្រុង​វ៉ាស៊ីងតោន៖ ស្ដ្រី​អាមេរិក​អាយុ ៩០​ ឆ្នាំ​ម្នាក់​ ដើរ​ត្រាច់ចរ​លើ​វាល​ព្រឹល​ទឹកកក​ជិត ១០ ​គីឡូម៉ែត្រ ​ដោយ​ប្រើ​ឈើ​ច្រត​ពីរ​ ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា។

របាយ​ការណ៍​បាន​បង្ហាញ​ថា អ្នកស្រី Fran Goldman មក​ពី​ក្រុង​សៀថល ព្យាយាម​គោរព​ទៅតាម​ការ​ណាត់​ជួប​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​លើក​ដំបូង។

យោងតាម​កាសែត Seattle Times បាន​បង្ហាញ​ថា ពេល​ស្ដ្រី​ចំណាស់​ទទួល​បាន​វ៉ាក់​សាំង​លើក​ដំបូង​ អ្នកស្រី Goldman បាន​ប្ដេជ្ញា​ចិត្ដ​មកតាម​ការ​កំណត់​ណាត់​ជួប​ ដោយ​ការ​ដើរ​លើ​ព្រឹល​ទឹកកក​កម្រាស​ដ៏​ក្រាស់។

អាកាស​ធាតុ​អាក្រក់​បាន​បង្ក​ការ​លំបាក​ក្នុង​ការ​បើកបរ​ទៅ​កាន់​មន្ទីរពេទ្យ​ ជាទី​ដែល​អ្នកស្រី​ត្រូវ​មក​ទទួល​វ៉ាក់​សាំង​មួយ​ដូស​ដំបូង។ រយៈ​ពេល​មួយ​ថ្ងៃ​មុន​កំណត់ អ្នកស្រី Goldman បាន​សិក្សា​ពី​ផ្លូវ​ធ្វើ​ដំណើរ ដោយ​ដើរ​ស្ទើរតែ ៥ គីឡូម៉ែត្រ​ទៅកាន់​មន្ទីរពេទ្យ។

Content image - Phnom Penh Post
រូបតំណាង៖ ស្ត្រីមក​ពី​ក្រុង​សៀថល ព្យាយាម​គោរព​ទៅតាម​ការ​ណាត់​ជួប​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​លើក​ដំបូង។ AFP

កាលពីថ្ងៃ​អាទិត្យ អ្នកស្រី​បាន​គ្រង​ឈុត​អាវ​រងា ពាក់​ស្បែក​ជើង​កវែង ទាញ​យក​ឈើ​ច្រត់​ព្រឹល​ពីរ​ និង​ចេញ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង។ អ្នកស្រី Goldman បាន​វះ​កាត់​ត្រកៀក​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រីបាន​ប្រាប់​បទពិសោធ​ពី​ការ​ដើរ​នោះ​ថា​៖ «​វា​មិន​មែន​ជា​រឿង​ងាយ​នោះទេ។ វា​ពិត​ជា​លំបាក​ណាស់​សម្រាប់​ខ្ញុំ​»។

យ៉ាង​ណាមិញ អ្នកស្រី​មក​ជួប​ការ​ណាត់​ដោយ​យឺត​យ៉ាវ​តែ ៥​ នាទី​ប៉ុណ្ណោះ។ កូន​ស្រីរបស់អ្នកស្រី Goldman ឈ្មោះ Ruth បាន​និយាយ​ថា អ្នក​ម្ដាយ​ជា​បុគ្គល​រឹង​មាំ។

កូន​ស្រី​រូប​នេះបាន​ឱ្យ​ដឹងថា​៖ «​ម្ដាយ​ខ្ញុំ​មិន​ចុះ​ចាញ់​នឹង​ឥទ្ធិពលព្យុះ​​ព្រឹល​​​ ដែល​មក​រារ៉ាំង​ការ​ចាក់​វ៉ាក់​សាំង​នោះទេ។ គាត់​មាន​ឆន្ទះ​ក្នុង​ការ​ដើរ​ទៅ​ និង​ត្រឡប់​វិញ​ជា​ច្រើន​គីឡូម៉ែត្រ​ »។

អ្នកស្រីបញ្ជាក់​ថា​៖ «​គាត់​ពិត​ជា​មនុស្ស​ល្អ​ណាស់ ដែល​មាន​តែងតែ​យល់ថា កុំ​ឱ្យ​រឿង​រ៉ាវតិច​តួច​រំខាន​ការងារ​ធំ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍