The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​មាន​ឱកាស​រួមភេទ​ជាមួយ​រ៉ូបូត​ឆ្នាំ​ក្រោយ ​ដោយ​ផ្ដើមពី​តារា​ល្បីៗ​

មនុស្ស​មាន​ឱកាស​រួមភេទ​ជាមួយ​រ៉ូបូត​ឆ្នាំ​ក្រោយ ​ដោយ​ផ្ដើមពី​តារា​ល្បីៗ​

Content image - Phnom Penh Post
​រ៉ូបូត​សិច​ស្ទើរតែដូច​មនុស្ស​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើម​ឆ្នាំ​ក្រោយ។

មនុស្ស​មាន​ឱកាស​រួមភេទ​ជាមួយ​រ៉ូបូត​ឆ្នាំ​ក្រោយ ​ដោយ​ផ្ដើមពី​តារា​ល្បីៗ​

ក្រុងឡុងដ៍: សិចបែប​វិទ្យាសាស្រ្ត​ក្នុងក្ដី​សុបិន​នឹងអាច​ក្លាយ​ជាការ​ពិតនៅ​ដើម​ឆ្នាំ​ក្រោយ។ នេះ​បើ​យោង​តាម​សហ​អគ្គនាយក​ Goldsmiths ដែល​ថ្លែង​នៅក្នុង​សន្និសីទ​ស្ដីពី​រ៉ូបូត​សិច។

លោក ដាវីដ ឡេវី ជាអ្នក​និពន្ធ​សៀវភៅ​ សេ្នហា និង​សិច​ជាមួយ​រ៉ូបូត បាន​និយាយ​ថា៖ «​រ៉ូបូត​សិច​ដំបូង​បំផុត​នឹង​កើត​ចេញ​ជា​រូបរាង​នៅដើម​ឆ្នាំ​ក្រោយ​។

ក្រុមហ៊ុន Abyss Creations ផលិត​តុក្កតា​ដូចពិត (Real Doll) ដែល​បានធ្វើ​ការងារ​លើ​គ្រឿង​អេឡិច​ត្រូនិក​នេះ​កន្លងមក។ វានឹង​បោះ​ជំហាន​ទៅមុខ​សំដៅ​គោល​ដៅ តែវា​ត្រូវ​ចំណាយ​ពេល​យ៉ាងតិច ១០ ឆ្នាំ​ទៀត​មុខ​តុក្កតា​សិចដ៏​វៃឆ្លាត​ត្រូវ​ដាក់លក់​លើ​ទីផ្សារ»។

លោក​បាន​បន្ដថា៖ «ចំណុច​ចាប់ផ្ដើម​ដ៏សំខាន់​គឺ នៅពេល​ជនល្បីៗ​នឹង​ផ្ដើម​រួមរ័ក​ជាមួយ​រ៉ូបូត​។ ជាទូទៅ វានឹង​មាន​រនាំង​ចិត្ដ​វិទ្យា។ នៅ​ពេល​ដែលវា​ក្លាយ​ជា​ទំនោរ​ទូទៅ​របស់​មនុស្ស​ វាប្រាកដ​ជាលែង​ក្លាយ​ជា​ឧបសគ្គ​ទៀត​ហើយ»។

លោក​ថា​ ពី​ឆ្នាំមុន​ ចំណាប់​អារម្មណ៍​ចំពោះ​តុក្កតា​សិច​បាន​កញ្ជ្រោល​ឡើង​ខ្លាំង​ ដោយ​ក្រុម​អ្នក​ជំនាញ​រ៉ូបូត ក្រុមហ៊ុន​នានា​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ផលិតវត្ថុ​សម្រេច​កាម​ជាមួយ​ម៉ាស៊ីន​នេះ​ភ្លាមៗ។

ប៉ុន្ដែ​វាមិន​ងាយ​ក្នុងការ​ប្រែក្លាយ​គំនិត​ស្រមៃ​ទៅជា​វត្ថុជាក់​ស្ដែង​ឡើយ​ ដោយ​ត្រូវ​មានការ​សិក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត។ ​

អ្នកនិពន្ធ​រូបនេះ​ថា៖ «ខ្ញុំបាន​ទស្សន៍ទាយ​ថា អាពាហ៍​ពិពាហ៍​រ៉ូបូត​ដូច​មនុស្ស​បំផុត​នឹងត្រូវ​ធ្វើក្នុង​ឆ្នាំ ២០៥០​។ រនាំង​ឧបសគ្គ​សំខាន់​គឺជាការ​សន្ទនា​រវាង​មនុស្ស​ និង​កុំព្យូទ័រ​។ ​បច្ចុប្បន្ន​​រ៉ូបូត​មិនទាន់​យល់ពី​សម្ដី​អ្នក​និយាយ​ទេ»៕HR

អត្ថបទគួរចាប់អារម្មណ៍