ភ្នំពេញ៖ ពេល​ថ្មីៗ​នេះ បង្កើត​ការ​ភ្ញាក់​ផ្អើល​ផ្ទួនៗ​​គ្នា​​តែ​ម្តង​ពី​សំណាក់​តារា​សម្តែង​សិចស៊ី ចូលចិត្ត​​​សម្ញែង​នូវ​ដើម​ទ្រូង​ទាំង​គូ​​​ដ៏​ទ្រលុកទ្រលន់ ទាក់ទាញ​ក្រសែ​ភ្នែក​បុរស​គយគន់​មិន​ចេះ​ជិនណាយ​កញ្ញា​​ វ៉ាន់ វល័ក្ខ ដូរ​មក​ជិះ​រថយន្ត​ថ្មី​សន្លាង​​ម៉ាក​ Lexus 570 ស៊េរី​​ឆ្នាំ ​២០២០ មាន​តម្លៃ​​ជាង ​២០ ម៉ឺន​ដុល្លារ​​ ខណៈ​​រថយន្ត​ចាស់​នាង​​​​ម៉ាក​ឡង់គ្រីស័រ ​មាន​តម្លៃ​​មិន​ក្រោម​ចំនួន ១០ ម៉ឺន​​​ដុល្លារ​នោះ​ទេ។​

មិន​យូរ​ប៉ុន្មាន​តារា​ស្រី​​ដែល​​ក្តោប​ឱកាស​លើក​ដំបូង ជា​តួឯក​សម្តែង​ភាពយន្ដ​ដោយសារ​​ភាព​​សិចស៊ី​ជះ​លុយ​​កែ​ដើម​​ទ្រូង​ឲ្យ​កាន់​តែ​សិច​ស៊ី​ខ្លាំង​មើល​ភ្លឹក​ ស្រាប់​តែ​​​បង្ហាញ​​រូប​កៀក​កើយ​ប្រុស​ស្នេហ៍ តែ​ហាក់​នៅ​​មិន​​ទាន់​ហ៊ាន​ឲ្យ​គេ​ឃើញ​មុខ​មាត់​បុរស​នោះ​ពិត​នៅ​ឡើយ ​ដោយសារ​មាន​ការ​បិទ​បាំង​មុខ​ហើយ​ក៏​​បង្ហើរ​សារ​សរសើរ​ប្រុស​ថា ពូកែ​​លួង​​ពេល​​នាង​ខឹង​​​​​ម្ដងៗ​។​

បើ​តាម​​ប្រភព​​​​ពី​សង្គម​អ្នក​សិល្បៈ​​​បង្ហើប​ថា បើ​​តាម​​ពិនិត្យ​មើល​ទៅ​​ភិន​ភាគ​នោះ​ បុរស​ជា​គូស្នេហ៍​របស់​កញ្ញា វល័ក្ខ មិនមែន​ជា​ប្រុស​វ័យ​ចំណាស់​នោះ​ទេ ​គឺ​ជា​បុរស​មាន​វ័យ​ខ្ទង់​ ៤០​ ឆ្នាំ​ស្ដើង​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​មាន​រូបរាង​សង្ហា​ទៀត​ផង​ ដែល​មហាជន​កំពុង​តែ​​សង្ស័យ​ថា ប្រុស​ដែល​ពូកែ​ថ្នាក់ថ្នម​ចិត្ត​នាង​នេះ អាច​​​​ជា​មនុស្ស​ ដែល​នៅ​ពី​ខាង​ក្រោយ​នៃ​ការ​ទិញ​ដូរ​រថយន្ត​​​ទំនើបៗ​កន្លង​​មក​ ជា​ពិសេស​រថយន្ត​​ថ្មី​ម៉ាក​Lexus LX570 Kuro 2020 ដែល​មាន​តម្លៃ​រហូត​ដល់​​ទៅ​ប្រមាណ​ ​២៣ ​ម៉ឺន​​​ដុល្លារ​​ឯ​ណោះ​​ តែ​នាង​បែរ​​ជា​មិន​​ចង់​ឲ្យ​គេ​ស្គាល់​មុខ​មាត់​ពិត​បុរស​​នោះ​ទៅ​​វិញ។​

តែ​តារា​សម្តែង​ស្រី​រូប​ស្រស់​បុប្ផា​ មក​ពី​ខេត្ត​កំពង់ធំ កញ្ញា វ៉ាន់ វ​ល័ក្ខ ខណៈ​​អាជីព​សិល្បៈ​កំពុង​​តែ​ឈាន​ទៅ​មុខ​ ដោយ​​ជោគជ័យ​​​នៅ​ក្នុង​​ការ​ថតកុន​យ៉ាង​ជាប់​រដឹក សឹង​តែ​គ្មាន​ពេល​​​ទំនេរ ក៏​តែងតែ​បាន​ប្រកាស​ចំណាយ​ប្រាក់​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​ទិញ​រថយន្ត​​​​ស៊េរី​ទំនើប​ មិន​​ចង់​​ឲ្យ​ចាញ់​ក្រុម​​តារា​ស្រីៗ​ដទៃ​នោះ​ មិន​អាច​សុំ​ការ​​​បក​ស្រាយ​​ការ​ពិត​ស្តីពី​អត្តសញ្ញាណ​បុរស​ដែល​​មហាជន​​​សង្ស័យ​ថា ទំនង​ជា​គូស្នេហ៍​នាង​នោះ​បាន​ទេ ​​កាល​ពី​ម្សិលមិញ​ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​​ទាក់ទង​បាន​​។​

គួរ​រំឭក​ដែរ​ថា នា​ពេល​កន្លង​មក​ថ្មីៗ​នេះ តារា​សម្តែង​​ស្រី​សិចស៊ី ដែល​ផុស​នូវ​ភាព​ល្បី​ដោយ​ហ៊ាន​លែងល្វែង​លើ​កញ្ញា វ៉ាន់ វល័ក្ខ បាន​បង្ហើរ​​​សារ​តាម​បណ្តាញ​សង្គម​ថា នឹង​ដូរ​ទាំង​​រថយន្ត ដូរ​ទាំង​ស្នេហា ជាមួយនឹង​​សារ​​ថា៖ «ដូរ​ស្នេហា ដូរ​ឡាន» អម​នឹង​រូបភាព​រថយន្ត​ទំនើប​​​ថ្មី​​ម៉ាក​ឡង់គ្រីស័រ ​ដែល​​​មាន​តម្លៃ​​ប្រហែល​ជា​មិន​ក្រោម​ចំនួន​ ១០ ម៉ឺន​ដុល្លារ​នោះ​។

កញ្ញា វ៉ាន់ វល័ក្ខ តារា​ស្រី​ដែល​រាសី​ឡើង​ខ្ពស់​ត្រដែត នា​មួយ​​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ពោល​គឺ​ចាប់​តាំង​ពី​នាង​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​គូស្នេហ៍​​មក ​​ក៏​ផ្លាស់​ប្ដូរ​រថយន្ដ​ជិះ​ជា​បន្ដ​បន្ទាប់ ដូចជា​ដំបូង​នាង​​ធ្លាប់​ជិះ​ម៉ាក​ Highlander​ ក្រោយ​ដូរ​មក​ជិះ​​ម៉ាក​ Land Cruiser V8 និង​​ចុង​ក្រោយ​នេះ​ឈាន​​មក​ជិះ​រថយន្ដ​​ថ្លៃ​កប់​​ពពក​ម៉ាក Lexus LX570 Kuro 2020 ដែល​កញ្ញា ទើប​​​តែ​​បាន​ទិញ​​​កាល​ពី​ដើម​​​​ខែ​កក្កដា ឆ្នាំ ​២០២០ មុន​នេះ​៕​