The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មហាជន​សរសើរ សុគន្ធ​កញ្ញា ឧស្សាហ៍​បង្ហាញ​មុខ​គូស្នេហ៍

មហាជន​សរសើរ សុគន្ធ​កញ្ញា ឧស្សាហ៍​បង្ហាញ​មុខ​គូស្នេហ៍

Content image - Phnom Penh Post
សុគន្ធកញ្ញា និង​លោក អឹុង សុខលី នាថ្ងៃខួប​កំណើត​។ អុីនស្តាក្រាម​

មហាជន​សរសើរ សុគន្ធ​កញ្ញា ឧស្សាហ៍​បង្ហាញ​មុខ​គូស្នេហ៍

ភ្នំពេញៈ សូម្បីតែ​ពិធី​ចូល​ស្តីដណ្តឹង​ដើម្បី​ភ្ជាប់​ចំណង​ស្នេហ៍​តារា​ចម្រៀង​ស្រី​ល្បី​នៅ​ហង្សមាស​គឺ​កញ្ញា ឱក សុគន្ធកញ្ញា និង​លោក អ៊ឹង សុខលី ដែល​ជា​ប្អូន​ប្រុស​បង្កើត​លោក អ៊ឹង ឆៃងួន ថៅកែ​ហង្សមាស​កន្លង​មក​នោះ ក៏មាន​សភាព​រាង​ស្ងាត់​ស្ងៀម​ដែរ ចុះ​ទម្រាំ​សេចក្តី​ក្លាហាន​ហ៊ាន​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​នឹង​គូស្នេហ៍ ជា​សា​ធារណៈ​នោះ រឹង​រឹត​តែ​គ្មាន​ឱកាស​បាន​ឃើញ។

ប៉ុន្តែ​ពិតជា​ចម្លែក និង​ភ្ញាក់ផ្អើល​មែនទែន ពេលថ្មីៗនេះ នៅក្នុង​ថ្ងៃ​ខួបកំណើត​របស់​តារា​ចម្រៀង​ស្រី​ដែល​ឈរ​នៅ​លើ​លំដាប់​កំពូល​នៃ​ផលិតកម្ម​ហង្សមាស​កញ្ញា ឱក សុគន្ធកញ្ញា បង្ហោះ​រូប​បែប​សិ្នទ្ធ​ស្នាល​នឹង​គូស្នេហ៍​របស់​ខ្លួន​នៅ​តាម​បណ្តាញ​អ៊ីនស្តាក្រាម បែប​បើក​ចំហ មិន​លាក់​លៀម​ដូច​កាល​ពី​មុន​នោះ​ឡើយ។

ក្រោយពី​បង្ហោះ​រូប​សិ្ន​ទ្ធស្នាល​ខ្លះ​តាម​បណ្តាញ​សង្គម​មក​នោះ ក៏មាន​អ្នក​ចូលទៅ ចុច Like និង​ចូល Comment ជា​ហូរហែ។ មាន​អ្នក​ខ្លះ​ចូល​សរសេរ​សរសើរ​ពី​ភាព​សម​សួន​ជា​គូស្នេហ៍​នឹង​គ្នា​ចំពោះ​រូបថត​សិ្នទ្ធស្នាល​ពេល​ជូន​នំ​ខួប​កំណើត​ថា៖ «ពិត​ជា​សម​គ្នា​ណាស់ Idol! » និង​អ្នក​ខ្លះ​ក៏​សរសេរ​បែប​ភ្ញាក់​ផ្អើល​ពេល​ឃើញ​រូប​ដ៏​កម្រ​បង្ហាញ​មុខមាត់​ពិត​គូស្នេហ៍​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា នា​ពេល​ដឹក​ដៃ​គ្នា​ដើរ​លេង​ក្រៅ​ប្រទេស​ថា៖ «ទីបំផុត​ចែ​ព្រម​បង្ហាញ​ជា​សា​ធារណៈ​ហើយ រូប​មួយ​នេះ​មិន​មែន​ជា​ការ​សម្តែង​អ្វី​នោះ​ទេ គឺជា​រូប​ដែល​ចែ និង​គូ​ដណ្តឹង​កំពុង​តែ​ដើរ​លេង​លម្ហែ​កាយ​នៅ​ឯ​ប្រទេស​ថៃ សូម​ឲ្យ​មាន​ក្តី​សុខឲ្យ​បាន​ច្រើនៗ​ណា​ចែ!​ព្រោះ​ថា ចែ​ដូចជា​មិន​សូវ​ជា​មាន​ពេល​វេលា​ទំនេរ​សម្រាប់​បែប​នេះ​ទេ!»។

បើទោះបីជា​ពិធី​ចូល​ស្តីដណ្តឹង​ដើម្បី​ភ្ជាប់​ចំណង​ស្នេហ៍​តារាចម្រៀង​ស្រី​ល្បី​នៅលើ​ទ្រនំ​ផលិតកម្ម​ហង្សមាស​កញ្ញា ឱក សុគន្ធ​កញ្ញា ជាមួយ​នឹង​លោក អ៊ឹង សុខលី ជា​ប្អូន​ប្រុស​បង្កើត​លោក អ៊ឹង ឆៃ​ងួន ថៅកែ​ផលិតកម្ម​ហង្សមាស​កន្លង​មក​នោះ មាន​សភាព​បែប​ស្ងប់​ស្ងាត់​ក្តី តែ​ក្រោយ​មក គេ​ក៏​ឃើញ​តារា​ចម្រៀង​ស្រី​ល្បី​នៅ​ហង្សមាស ដែល​មិន​សូវ​ទទួល​ការ​បក​ស្រាយ​ជាមួយ​នឹង​ក្រុម​អ្នក​សារ​ព័ត៌មាន កញ្ញា ឱក សុគន្ធកញ្ញា ក៏​ឧស្សាហ៍​លួច​បញ្ចេញ​រូប​ស្និទ្ធ​ស្នាល​ជាមួយ​គូស្នេហ៍​ម្តង​ម្កាល​ផង​ដែរ។

យ៉ាងណាមិញ ការឧស្សាហ៍​បង្ហាញ​រូប​សិ្ន​ទ្ធស្នាល​ទាំងនេះ​ក៏​ជាស​ញ្ញា​ល្អ​មួយ​ប្រាប់ថា ពិធី​ក្រាប​ផ្ទឹម​ចូល​រោង​ជ័យ​ក៏​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ផង​ដែរ បើ​ទោះបី​ជា​ពួកគេ​ទើប​មាន​ពិធី​ចូល​ស្តី​ដណ្តឹង​មែន​ក្តី។

កន្លងមក​ក៏​ធ្លាប់​លេចឮរហៀងៗថា ពិធី​អា​ពា​ហ៍ពិពាហ៍​អាច​ប្រារព្ធ​ធ្វើ​នៅ​ចុង​ឆ្នាំ ២០១៨ តែ​ក្រោយ​មកក៏មាន​ប្រភព​បាន​ទម្លាយ​ថា​ម្តាយ​កញ្ញា ឱក សុគន្ធកញ្ញា សុំ​ពន្យារ​ពេល​វិញ​នោះ៕

អត្ថបទគួរចាប់អារម្មណ៍