The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មហាសេដ្ឋី​រុស្ស៊ី​ឈ្នះ​ក្ដី​លើ​ នារី​ម៉ូដែល​គ្រូ​បង្រៀន​សិច​​ ​ចំពោះ​ការ​ថត​វី​ដេអូ​បង្ខូច​ជីវិត​នយោបាយ​

មហាសេដ្ឋី​រុស្ស៊ី​ឈ្នះ​ក្ដី​លើ​ នារី​ម៉ូដែល​គ្រូ​បង្រៀន​សិច​​ ​ចំពោះ​ការ​ថត​វី​ដេអូ​បង្ខូច​ជីវិត​នយោបាយ​

Content image - Phnom Penh Post

មហាសេដ្ឋី​រុស្ស៊ី​ឈ្នះ​ក្ដី​លើ​ នារី​ម៉ូដែល​គ្រូ​បង្រៀន​សិច​​ ​ចំពោះ​ការ​ថត​វី​ដេអូ​បង្ខូច​ជីវិត​នយោបាយ​

ក្រុង​មូស្គូ: មហាសេដ្ឋី​រុស្ស៊ី​​ ធ្លាប់​ជា​​ក្លើ​​អតីត​អ្នក​គ្រប់​គ្រង​យុទ្ធនាការ​របស់​ លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ក្ដី​ ១៦០០០ ដុល្លារ​កាល​ពី​ថ្ងៃ​ចន្ទ លើ​តារា​ម៉ូដែល​ និង​គ្រូ​បង្រៀន​សិច​ចំពោះ​វីដេអូ​បង្ខូច​កេរ្ដិ៍​ឈ្មោះ​នយោបាយ​។

តារា​ម៉ូដែល នាង​ អាណាស្ដាសៀ វ៉ាស៊ូគេវិក និង​លោក អាឡេចសាន់ឌ័រ គីរីលឡូវ ត្រូវបាន​បង្គាប់​ឲ្យ​បង់​ប្រាក់ ៥០ ម៉ឺនរូប៊ឹស (៨០០០ ដុល្លារ​) ក្នុង​ម្នាក់​ដល់​ដើម​បណ្ដឹង​​ឈ្មោះ អូឡេក ឌេរីប៉ាស្កា។ នេះ​បើ​យោងតាម​​ស្ដ្រី​​អ្នក​នាំពាក្យ​តុលាការ​នៅក្រុង Ust-Labinsk ភាគ​ខាង​ត្បូង​រុស្ស៊ី​។

ស្ដ្រី​អ្នកនាំពាក្យ អ្នកស្រី អុកសាណា សារ៉ៃកូ បាន​ប្រាប់ AFP ថា​ តុលាការ​ក៏​បាន​បង្គាប់​ពួកគេ​ឲ្យ​លប់​វីដេអូ​ និង​រូប​ភាព​អនឡាញ​របស់​ វ៉ាស៊ូគេវិក ទាំងអស់​ ដែល​បាន​បង្ហាញ​ពីលោក អូឡេក ឌេរីប៉ាស្កា។

មហាសេដ្ឋី​អាលុយមីញ៉ូម ឌេរីប៉ាស្កា បាន​ប្ដឹង​ទាម​ទារ​ជំងឺ​ចិត្ដ​ ២ លាន​រូប៊ឹសល។ លោក​ចោត​ប្រកាន់​ វ៉ាស៊ូគេវិក ពី​បទ​បំពាន​សិទ្ធិ​ឯកជន​។ លោក​បាន​ប្ដឹង​តារា​ម៉ូដែល នាង​​ វ៉ាស៊ូគេវិក និងលោក​​ ​គីវីលឡូវ លើ​វីដេអូ​ឃ្លីប​មួយ​ដែល​នាង​បាន​ថត​នៅ​លើ​នាវា​របស់​លោក​។

វាបាន​បង្ហាញរូប​ភាព​លោកឧប​​នាយក​រដ្ឋ​មន្ដ្រីដ៏​មាន​ឥទ្ធិពល​របស់​រុស្ស៊ី​ Sergei Prikhodko វិស្សមកាល​លើ​នាវា​របស់​លោក ឌេរីប៉ាស្កា​។ នាង រួម​ទាំង លោក ​​គីរីលឡូវ និង​ស្ដ្រី​ដទៃ​ទៀត​ត្រូវបាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ថៃ កាល​ពី​ខែ​កុម្ភៈ ពេល​ប៉ូលិស​វាយ​ឆ្មក់​ថ្នាក់​សិក្សា​បណ្ដុះ​បណ្ដាល​សិច​ នៅ​ទីក្រុង​ឆ្នេរ​ប៉ាតាយ៉ា​។

ជន​ជាប់​ចោទ​ទាំងពីរ​នាក់​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​តុលការ​កាល​ពី​ថ្ងៃ​ចន្ទ​ទេ​។ ពួកគេ​រង់​ចាំ​សាវនាការ​នៅ​ប្រទេស​ថៃ​។ សាវនាការ​កាត់​ក្ដី​ក្នុង​ក្រុង​ប៉ាតាយ៉ា​ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​៕ AFP/HR​

Content image - Phnom Penh Post
លោក អាឡេចសាន់ឌ័រ គីរីលឡូវ ពេល​ជាប់ឃុំ​នៅប្រទេស​ថៃ។ រូបថត AFP

Content image - Phnom Penh Post
នាង​ អាណាស្ដាសៀ វ៉ាស៊ូគេវិក អំឡុងពេល​ជាប់ឃុំ​នៅ​ប្រទេស​ថៃ។ រូបថត AFP

Content image - Phnom Penh Post
មហាសេដ្ឋី​អាលុយមីញ៉ូម ឌេរីប៉ាស្កា បាន​ប្ដឹង​ទាម​ទារ​ជំងឺ​ចិត្ដ​ ២ លាន​រូប៊ឹសល។ រូបថត AFP

អត្ថបទគួរចាប់អារម្មណ៍