The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាន​ សូ​នី​តា​ ទ្រាំមិនបាន​នឹង​​សម្ដី​​​​ឈ្លើយ​ពី​​អ្នកយក​​រូប​នាង​ផ្សាយ​​វ៉ាលីប្រ៊េន

មាន​ សូ​នី​តា​ ទ្រាំមិនបាន​នឹង​​សម្ដី​​​​ឈ្លើយ​ពី​​អ្នកយក​​រូប​នាង​ផ្សាយ​​វ៉ាលីប្រ៊េន

Content image - Phnom Penh Post
តារាសម្ដែង​ មាន សូនីតា ត្រូវ​គេ​យក​រូប​នាង​ផ្សព្វផ្សាយ​វ៉ាលីប្រ៊េន​ដោយ​មិន​មាន​សុំ​ការ​អនុញ្ញាត។ រូបថត instagram ហេង ជីវ័ន

មាន​ សូ​នី​តា​ ទ្រាំមិនបាន​នឹង​​សម្ដី​​​​ឈ្លើយ​ពី​​អ្នកយក​​រូប​នាង​ផ្សាយ​​វ៉ាលីប្រ៊េន

ភ្នំ​ពេញ:​ ​រាជ​នី​ក្រ​មា​តា​រា​សម្តែង​ស្រី​រាង​ខ្ពស់​ស្រ​ឡះកញ្ញា​​​ មាន​ សូ​នី​តា​​ ដែលកំពុង​មាន​ទីផ្សារ​ថត​ខ្សែ​ភាពយន្ត និង​ជា​តារា​តំណាង​ផលិតផលម៉ាក​ល្បីៗ ពេល​នេះ​បែរ​ជា​ជំពប់​នឹងរឿង​រ៉ាវ​គួរឲ្យ​​​ហួស​ចិត្ត​ ដែល​​​​ ប្រ៊េន​​វ៉ាលីបរទេស​​ដ៏​ធំ​មួយ ​បាន​​យក​​រូបនាង​ទៅ​បងបង្ហោះ​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ពួកគេ​ ដោយ​គ្មាន​ការ​សុំ​សិទ្ធិ​​អនុញ្ញាត​។

តា​រាសម្តែង​​ស្រីតម្លៃ​ខ្លួន​ជូរ​មុខ​កញ្ញា​ មាន​ សូ​នី​តា​ ទើប​តែ​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេស​ប៊ុក​របស់​តា​រា​ស្រី​រូប​នេះ​ផ្ទាល់​ថា​៖​«សូម​ជំ​រាប​ដល់​ម្ចាស់​ផលិត​ផល​មួយ​ចំ​នួន​ឲ្យ​បាន​ជ្រៀប​ថា​ បើ​បងៗ​មាន​លុយ​ដល់​យក​ប្រ៊េន​ចូល​ក្នុង​​ស្រុក​ហើយ​ សុំ​មេត្តា​បងៗ​យល់​ដឹង​ពី​កម្ម​សិទ្ធិ​បញ្ញា​ និង​ការ​យក​រូប​គេ​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ អ៊ីចឹង​ ចង់​សួរ​បង​ថា​យក​អី​មក​គិត​ដែល​រាល់​ថ្ងៃ​! ......»​។

​ស្រីស្រស់ធ្មេញចំពើស​ មាន​ សូ​នី​តា​ បាន​ធ្វើ​ការ​ផ្តល់​បទ​សម្ភាសមក​កាន់ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ ទាំង​ហួស​ចិត្ត​ថា​៖​«​បង​ខំ​ធ្វើ​ការ​សន្សំ​លុយ​ ដើម្បី​ទិញ​យក​មក​ប្រើ​ ព្រោះ​តែ​ស្រ​លាញ់​ប្រ៊េន​ហ្នឹង​ ពេល​ទៅ​ដើរ​លេង​អី​ស្រួល​។​ ប៉ុន្តែ​បង​អត់​យល់​ ពេល​គាត់​យក​មក​ដល់​ស្រុក​ខ្មែរ​ យើង​អត់​យល់​​ថាប្រ៊េន​របស់​គាត់​ធំ​ តែ​គាត់​បែរ​ជា​មិន​យល់​ពី​ការ​ Copyright ពី​កម្ម​សិទ្ធិ ដែល​យក​រូប​ថត​ និង​វី​ឌី​អូ​របស់​បង​ ២​ប៉ុស្តិ៍​មក​ផុស​ ដោយ​គ្មាន​ការ​សុំ​អ​នុ​ញ្ញាតលក្ខណៈ​ដូច​ Sponsor ចឹង​​»​។

តា​រា​ស្រី​ឆ្នើម​ខាង​ការ​ច្នៃ​ប្រ​ឌិត​ និង​ចូល​ចិត្ត​ធ្វើ​វី​ឌី​អូ​ទាក់​ទង​នឹង​តំ​បន់​ទេស​ចរ​ថ្មីៗ​ ដើម្បី​ឲ្យ​មាន​គេ​ស្គាល់​ច្រើន​ពី​តំ​បន់​ទេស​ចរ​ណ៍​ រាជ​នី​ក្រ​មា​ មាន​ សូ​នី​តា​ បាន​ប​រិ​យាយ​ទៀត​ថា៖ ​​«​ពេល​គេ​យក​មក​ផុស​ដូច​ជា​ Sponsor បង​អត់​បាន​ដឹង​ទេ​ ដល់​តែ​មាន​គេ​មើល​ច្រើន​នាក់​ហើយ​បាន​បង​ឃើញ​ ពេលអ៊ី​ចឹង​បង​ Message ទៅ​គាត់​ថា​​ អ្នក​ឯង​ធ្វើអ៊ី​ចឹង​វា​ខុស​ហើយ​ ហេតុ​អី​បាន​ជា​យក​រូប​ខ្ញុំ​មក​ផុស​ដោយ​គ្មាន​ការ​សុំ​សិទ្ធិ​អ៊ីចឹង​ ធ្វើ​អ៊ី​ចឹង​អត់​ត្រូវ​ទេ​ តែ​គាត់​តប​មក​​យើង​វិញ​របៀប​ឈ្លើយ​ម៉ង​»។
កញ្ញា​ មាន​ សូនី​តា​ តា​រា​ស្រស់​ឆើត​ឆាយ​ចាយ​រៀង​ស្រ​ឡូន​ បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​៖ ​«​ហើយ​ពេល​នោះ​បង​ក៏​បាន​ឲ្យ​គាត់​លុប​រូប​បង​ចេញ​ តែ​គាត់​ក៏​បាន​តប​មក​បង​វិញ​ថា​ ប្រ​ហែល​ជា​អ្នក​ឯង​មិន​បាន​មើល​នៅ​ក្នុង​អា​ខោន​របស់​ខ្ញុំ​ទេ​មើល​ទៅ​ ខ្ញុំ​បាន​លុប​ចោល​ហើយ​ ហើយ​កុំ​មក​ធ្វើ​ការ​ព្រ​មាន​ខ្ញុំ​ទៀត​»។

តា​ម​រយៈ​ពាក្យ​សម្តី​ទាំង​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ រាជ​នី​ក្រ​មា​ ខឹង​យ៉ាង​ខ្លាំង​ ហើយ​កញ្ញា​ក៏​បាន​បញ្ជាក់​ថា៖ «​មិន​មែន​ជា​ម្ចាស់ប្រ៊េន​ជា​អ្នក​ផុស​ទេ​ តែ​ជា​ខាង​កាន់​ផេក​របស់​ប្រ៊េន​ ចំ​ពោះ​ពាក្យ​សម្តី​និ​យាយ​ចេញ​មក​មើល​ងាយ​ទាំង​ដែល​ យើង​យក​លុយ​យើង​ទៅ​ទិញ​សោះ​»។

ពាក្យ​សម្ដីទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កញ្ញា​ មាន​ សូនី​តា​ ទ​ទួលយក​​​មិន​បាន​ ហើយ​ថែម​ទាំង​ប្រាប់ឲ្យ​ដឹង​ដែរ​​ថា ​អ្នក​កាន់​ផេក​ហ្នឹង​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ​ទៀត​ផង​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍

  • កីឡារាំ​ រក​ឃើញ​ជោគជ័យ​កាន់​តែ​ធំ មុន​ទៅ​ស៊ីហ្គេម

    ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​រាំ​​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​រហូត​ដល់ ៨ ព្រម​ទាំង​មេដាយ​ប្រាក់ ​៧​ និង​មេដាយ​សំរឹទ្ធ​ ​៦ ពី​ការ​ប្រកួត​កីឡារាំ​ជើងឯក​​អាស៊ី ADSF Asian Youth Single Dance Championship និង ADSF Asain Hong Kong Open 2019 នៅ​ទីក្រុង​ហុងកុង

  • ខុនដូ​គម្រោង Phnom Penh Harbour ចាប់ផ្តើម​សាងសង់

    ភ្នំពេញៈ អគារ​ខុនដូ​ចំនួន ២ ដែល​មាន​កម្ពស់​ ៤៦ ​ជាន់ ​ក្នុង​គម្រោង​អភិវឌ្ឍន៍ Phnom Penh Harbour ឬ The City Gate របស់​ក្រុមហ៊ុន Yuetai Group បានចាប់ផ្តើម​បុកគ្រឹះ​សាងសង់​ហើយ​កាលពី​ចុងខែ​តុលា​កន្លងមក ​ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

  • បញ្ជូន​បុរស​វៀតណាម​ទៅ​តុលាការ​ រឿង​លួច​រថយន្ត​ដោយ​ផ្ដាច់​ GPS

    ភ្នំពេញៈ ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​សាលាដំបូង​រាជធានី-ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លួច​រថយន្ត​ ១ ​គ្រឿង​ ដោយ​ប្រើល្បិច​ផ្តាច់​ប្រព័ន្ធ​ GPS ​កាលពី​ថ្ងៃទី​ ១១ ​វិច្ឆិកា​ នៅ​សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

  • អង្គការ TCO ជួយ​ជំរុញ​​ជីវភាព​ពលរដ្ឋ​រស់នៅ​ជនបទ ​តាមរយៈ​វិស័យ​កសិកម្ម​លក្ខណៈ​គ្រួសារ​

    សៀមរាប៖ អង្គការ​អ្នក​ត្រួសត្រាយ​កម្ពុជា (TCO) ​កំពុង​អនុវត្ត​គម្រោង​សំខាន់​ចំនួន ​៤ ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ស្នូល​ចំនួន ​៥ ​​ដើម្បី​កែ​លម្អ​ជីវិត​​ពលរដ្ឋ​កម្ពុជា​នៅ​តាម​ជនបទ​។