The Phnom Penh Post Search

Search form

មាស សុខសោភា បំភ្លឺ​រឿង​ក្មេង​ស្រី​ដែល​ខ្លួន​ហៅថា​កូន​ឡើង​ពេញ​មាត់

Content image - Phnom Penh Post
មាស សុខសោភា និង​ក្មេង​ស្រីកូន​ថៅកែផលិត​កម្ម​​ថោន​ ដែលគេច្រឡំ​ថាកូននាង​។ អុីនស្តាក្រាម​

មាស សុខសោភា បំភ្លឺ​រឿង​ក្មេង​ស្រី​ដែល​ខ្លួន​ហៅថា​កូន​ឡើង​ពេញ​មាត់

ភ្នំពេញៈ បង្ក​នូវ​ការភ្ញាក់ផ្អើល​ខ្លាំង​សាជាថ្មី​ពី​សំណាក់​មហាជន ដោយសារ​តែ​ឃើញ​តារា​ចម្រៀង​ស្រី​ចាស់​វស្សា ឈរ​លំដាប់​កំពូល​លើ​ទ្រនំ​ថោន​កញ្ញា មាស សុខសោភា បង្ហាញ​មុខ​មាត់​ក្មេង​ស្រី​ស្អាត​ម្នាក់ ហើយ​ហៅ​ពេញៗ​មាត់​ថា​ជា​កូន​ស្រី ខណៈ​កាល​មុន​នេះ នាង​ទើប​តែ​បាន​សារភាព​ប្រាប់​ពី​អាថ៌កំបាំង​ដែល​ខំ​លាក់​មុខ​គូ​ស្នេហ៍​ខ្លួន​ដល់​ទៅ ១០ ឆ្នាំ នោះ។

ភ្ជាប់​ដោយ​ការបង្ហាញ​ពី​ភាព​ថ្នាក់ថ្នម និង​ក្តី​ស្រឡាញ់ បែប​ជា​អារម្មណ៍​ធម្មជាតិ​នៃ​ម្តាយ​ចំពោះ​កូន មាន​ភិន​ភាគ​ស្រដៀង​គ្នា​ដែរ​នោះ កញ្ញា មាស សុខសោភា បង្ហើរ​សារ​ថា៖ «ព្រះនាង​តូច​ខ្ញុំ ឥឡូវ​ធំ​ហើយ! ធំ​លឿន​ណាស់!​ស្រឡាញ់​កូន​សម្លាញ់​ណាស់»។

ស្រប​ពេលដែល​តារាចម្រៀង​ស្រី​រូបនេះ ធ្លាប់បាន​លាក់​នូវ​អាថ៌កំបាំង​ផ្ទាល់ខ្លួន​យ៉ាង​ជិតឈឹង​ដល់​ទៅ ១០ ឆ្នាំ ទើប​បែក​ធ្លាយ​នោះ ហើយ​ឥឡូវ​ក៏​មក​ផុស​ចេញ​ពាក្យ​សម្តី​ហៅ​ក្មេង​ស្រី ដែល​មាន​វ័យ​ប្រហែល​ជិត ១០ ឆ្នាំ ថា​កូន​ពេញៗ​មាត់​នាពេល​ថ្មីៗ​នេះ ក៏បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មហាជន​សាជា​ថ្មី​ម្តង​ទៀត​ជជីក​សួរ​គ្នា​ថា៖ «តិច​ក្មេង​ស្រី​នោះ ពិត​ជា​កូន​ស្រី​នាង​មែន​ទេ​ដឹង​ហ្អី?»។

តែ​តារាចម្រៀង​ស្រី​សំឡេង​ស្រទន់ និង​និយម​ច្រៀង​តែ​បទ​អូ​រី​ជីណល កញ្ញា មាស សុខ​សោភា បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «អូ!​តាម​ពិត​ទៅ​នោះ​គឺ​រូប​នាង​ខ្ញុំ និង​កូន​ស្រី​របស់​ថៅកែ​ផលិតកម្ម​ថោន ទេ​តើ​បង! នាង​ខ្ញុំ​បាន​ថត​នៅ​ថ្ងៃ​ចូល​រោង​មង្គលការ​កូន​ស្រី​ច្បង​របស់​ថៅកែ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ឯង។ គាត់​មិន​មែន​ជា​កូន​ខ្ញុំ​ទេ»។

កញ្ញា មាស សុខ​សោភា ក៏​បន្តថា៖ «អា​អូន​ក្នុង​រូបនោះ កាល​នៅ​ពី​តូច​នាង​ខ្ញុំ​ចូលចិត្ត​ពលេង ហើយ​គេ​ក៏​ធ្លាប់​តាម​ខ្ញុំ​ដូច​ម៉ាក់​គេ​អ៊ីចឹង​ដែរ។ តែ​នៅ​ពេល​នេះ គាត់​ធំ ហេតុ​នេះ​ហើយ​រាង​មាន​ការ​អៀន​បន្តិច មិន​សូវ​ជា​សិ្នទ្ធ​ដូច​កាល​ពី​តូចៗ​ទេ ហើយ​ក៏​ធ្លាប់​ឮ​គេ​ថា​មាន​មុខ​មាត់​ប្រហាក់​ប្រហែល​គ្នា​ស័ក្តិ​សម​ជាម៉ែ និង​កូន ដែរ។ តែ​ការ​ពិត​មិន​មែន​នោះ​ឡើយ»។

នាពេល​កន្លងមក​ប្រិយមិត្ត​គាំទ្រ​ភ្ញាក់ផ្អើល​ផង និង​កោតសរសើរ​ផង​ដល់ក​ញ្ញា មាស សុខ​សោភា ដោយ​បាន​បង្ហោះ​រូប​ថត​ស្និទ្ធស្នាល​ស៊ី​អារម្មណ៍ ឈរ​កៀក​កើយ​នឹង​គូ​ស្នេហ៍​ខ្លួន​នៅ​មាត់​ទឹក មាន​ទេសភាព​ថ្ងៃ​រៀប​លិច និង​សារភាព​ទម្លាយ​រឿង​ពិត​ខ្លួន ដោយ​បង្ហើរ​សារ​មួយ​ជា​ភាសា​អង់គ្លេស ដែល​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ពេល​នេះ​មាន​រយៈពេល ១០ ឆ្នាំ​បាត់! ហើយ​ក៏​សង្ឃឹម​ថា បង​ប្អូន​ប្រិយ​មិត្ត​គាំទ្រ​ទាំង​អស់ សុំ​មេត្តា​បើក​ទូលាយ​ចិត្ត​បេះដូង និង​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​នាង​ខ្ញុំ​ដដែល!» តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម។

រំពេច​នោះ ក៏​ស្រាប់​តែមាន​ប្រិយមិត្ត​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​បាន​ចូលទៅ​ចុច Likes និង​ចូល Comments បញ្ចេញ​មតិ​យោបល់​ទៅ​នឹង​សារ​ការ​ពិត របស់​តារា​ស្រី​ទើប​តែ​បាន​បង្ហោះ​ទម្លាយ​រឿង​ពិត​ថា ខ្លួន​មាន​គូស្នេហ៍​នែប​និត្យ គិត​ទៅ​គឺ ១ ទសវត្សរ៍​ទៅ​ហើយ ដោយ​គេ​ឃើញ​មាន​តែ​ទាំង​អ្នក​ចូលរួម​អបអរ​សាទរ និង​សម្តែង​អារម្មណ៍​បន្ត​ការ​គាំទ្រ ដូចជា​មិន​មាន​អ្នកណា​ម្នាក់​រំលេច​សំណេរ​អវិជ្ជមាន​នោះ​ឡើយ៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។