ភ្នំពេញ : តារាចម្រៀងនិយមប្រើរបស់ប្រេនៗ អ្នកនាង មាស សុខសោភា បានសម្តែងក្តីរំភើបក្រៃលែងនៅពេល ដែលរូបនាងចូលរួមនៅក្នុងកម្មវិធីដ៏ភ្ញាក់ផ្អើលមួយ ដែលរៀបចំឡើងនៅអគារវឌ្ឍនៈ ហើយពិធីករ ជា វណ្ណារិទ្ធ និងកញ្ញា ជីមមី បានប្រកាសថា តារាចម្រៀង មាស សុខសោភា និងអ្នកចូលរួមនៅក្នុងកម្មវិធីនឹងមានឱកាសឈ្នះរង្វាន់តម្លៃ ១០ ម៉ឺនដុល្លារ។
តារាចម្រៀងសំឡេងស្រទន់មានមន្តស្នេហ៍ មាស សុខសោភា បានលើកឡើងថា រូបនាងគ្រាន់តែបានឮការប្រកាសពីឱកាសឈ្នះរង្វាន់តម្លៃ ១០ ម៉ឺនដុល្លារនេះ អ្នកនាងពិតរំភើបជាមួយនឹងការឈ្នះរង្វាន់ដ៏អស្ចារ្យនេះ ទាំងរូបនាង និងអ្នកចូលរួមទាំងអស់សុទ្ធតែសង្ឃឹមពីការឈ្នះរង្វាន់ដ៏មានតម្លៃនេះ។
អ្នកនាង មាស សុខសោភា បាននិយាយថា៖ «ក្រៅពីបងប្អូនបានប្រើប្រាស់របស់របរផ្សេងៗ ដែលជារបស់សុទ្ធ មានគុណភាពល្អ ១០០ ភាគរយនោះ ពួកគាត់ក៏មានឱកាសឈ្នះរង្វាន់ដ៏មហាសាលទៀត»។
កំពូលតារាចម្រៀងសំនៀងស្រទន់រូបនេះបន្តទៀតថា៖ «រូបខ្ញុំក៏ជាអ្នកទិញរបស់ប្រេនៗពីអគារវឌ្ឍនៈដែរ អ៊ីចឹងខ្ញុំក៏អាចឈ្នះរង្វាន់ពីអគារវឌ្ឍនៈដែរ»។
លោក ឈន់ សម្បត្តិ ប្រធានគ្រប់គ្រងផ្នែកអប់រំ និងអភិវឌ្ឍន៏នៃក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន បានលើកឡើងថា គ្រាន់តែនៅដើមឆ្នាំ ២០២០ នេះ យើងបានផ្តល់ជូនអតិថិជននូវរង្វាន់តម្លៃ ១០ ម៉ឺនដុល្លារ ហើយពេលបន្ទាប់ទៀត យើងនឹងផ្តល់ជូនអតិថិជនកាន់តែធំសម្បើមជាងនេះ៕